🐣កូនទា🐣

1.1K 97 3
                                    

Part 17

TaTaនាំchimmyដើរចូក្នុងផ្សារ រកមើលរបស់ញ៉ាំនិងកន្លែងលេង។

"Chimmy...!"TaTaហៅchimmyតិចៗ ដៃច្របាច់ពោះខ្លួន មុខមើលមិនយល់ បែកញើសពេញខ្លួន។

"ហឹម...កើតអីTaTa??"រាងល្អិតសួរមិត្តខ្លួនទាំងបារម្ភ ព្រោះមើលTaTaមិនសូវជាល្អប៉ុន្មានទេ

"ចង់ចូលបន្ទប់ទឹក"TaTaពេបមាត់ចង់យំ ព្រោះទីនេះជាផ្សារ រកបន្ទប់ទឹកនៅឯណាទៅ។

"ចាំមួយភ្លេត ខ្ញុំទៅសួរគេសិន"ថាហើយ រាងល្អិតដើរទៅសួរអ៊ីលក់បន្លែជិតនោះ។

"មីង!! មីង!! អ៊ីអ្នកលក់"ដោយសារហៅអ្នកលក់បន្លែមិនឮ chimmyស្រែកម៉ាអស់សម្លេង ទើបអ៊ីអ្នកលក់បន្លែងាកមកតាមសម្លេងដូចកញ្ចែរបស់chimmy។

"មករកអី?? ទិញបន្លែឬទិញសាច់??"អ៊ីអ្នកលក់ធ្វើមុខងាប់ដាក់chimmy កំពុងតែនិយាយដើមគេឆ្ងាញ់ផង មានក្មេងមកស្រែកហៅ កាត់ចង្វាក់និយាយដើមគេអស់។

"អត់ទិញអីទេ"chimmyបង្អូសសម្លេងយ៉ាងវែង ស្ដាប់ហើយតឹងចិត្តណាស់លោក

"បើមិនទិញស្អីទេ មកស្រែកហៅយើងរកងាប់អី?? ដាច់ភាគអញអស់"អ៊ីអ្នកលក់ស្ដីឲ្យchimmyខ្លាំងៗ តែអាកូនទាវាមកផ្សារលើកដំបូង ទៅខ្វល់អី អត់ដឹងថាអ៊ីអ្នកលក់កំពុងខឹងខ្លួនទេ។

"មកសួរថាបន្ទប់ទឹកនៅឯណា មិត្តខ្ញុំឈឺពោះ"រាងល្អិតនៅតែសួរបង្អូសសម្លេងវែងៗដដែល ហើយTaTaឯណេះឈឺពោះជិតប្រកាច់ហើយ វានៅអូសសម្លេងវែងៗឲ្យអ៊ីអ្នលក់ស្ដាប់ទាំងតឹងចិត្តនៅនិង។

"យូរហើយមិនសួរមក បន្ទប់ទឹកដើរទៅត្រង់ហើយបត់ស្ដាំទៅឃើញហើយ! យ៉ាប់មែន អញអ្នកលក់បន្លែរមកសួររកបន្ទប់ទឹក"អ៊ីអ្នកលក់រអ៊ូង៉ូវៗហើយបែរទៅនិយាយដើមគេតជាមួយអ្នកលក់ផ្សេងទៀត។

"សួរបន្ទិចមិនបាន តិចគប់បន្លែនិងចោលខ្ទិចលែងបានលក់"ថាហើយរាងល្អិតដើរទៅរកTaTaវិញ និងនាំTaTaទៅបន្ទប់ទឹក ទុកឲ្យអ៊ីអ្នកលក់អង្គុយហួសចិត្ត យី! ខំប្រាប់បន្ទប់ទឹកនៅឯណាហើយ វាចង់គប់បន្លែឯងចោលខានលក់ទៀត កូនពីណាគេនៀក។

"នៅចាំទីនេះហើយ ខ្ញុំចូលបន្ទប់ទឹកតែមួយភ្លេតទេ"TaTaចូលបន្ទប់ទឹក ទុកឲ្យchimmyឈរចាំនៅខាងក្រៅ ឈរចាំTaTaមួយសន្ទុះ រាងល្អិតឃ្លានពេក ក៏ដើររកអីញ៉ាំនៅក្បែរៗនេះ ព្រោះផ្សារនេះជាន់ក្រោមមានតូបតូចៗលក់ចាប់ហួយដែរ chimmyដើរដល់តូបលក់ milk teaមួយ ឃើញរូបទំនងៗ ទើបចូលទៅទិញទាំងគ្មានលុយ។

🐣កូនទា🐥Where stories live. Discover now