🐣កូនទា🐣

1.3K 97 5
                                    

🔞ភាគ 18🔞

+ភូមិគ្រឹះJeon

ល្ងាចម៉ោង6នាងតូចJeongEyចេញមកពីសាលារៀនដល់ផ្ទះហើយ តែអាល្អិតchimmyនៅមិនទាន់ភ្ញាក់ទៀត ថ្នាំពួកក្មេងស្ទាវខ្លាំងគ្រាន់បើ បើថ្នាំធម្មតាប្រហែល2ទៅ3ម៉ោងគឺសាបហើយ។

JungEyចុះមកញ៉ាំអាហារពេលល្ងាច តែផ្លែកត្រង់ល្ងាចនេះមិនឃើញអាក្មេងរំអួយអង្គុយញ៉ាំបាយរួមតុជាមួយបងប្រុសនាង។

"បាត់ក្មេងរំអួយទៅណា?? ម៉េចមិនមកញ៉ាំបាយ?"JungEyសួរទៅម៉ែដោះ ដែលឈរនៅក្បែរនាង

"Chimmyសម្លប់មិនទាន់ដឹងខ្លួនទេអ្នកនាង"ម៉ែដោះឆ្លើយនិងសំណួរនាងតូចខណៈដៃកំពុងដួសបាយដាក់ក្នុងចានឲ្យនាងតូចញ៉ាំ។

"គេកើតអីម៉ែដោះ??"នាងតូចសួរម៉ែដោះពីរាងល្អិតទាំងបារម្ភ នាងស្អប់មុខរាងល្អិត តែឮថាគេមិនស្រួលខ្លួន ក៏កើតកូនចិត្តមួយបារម្ភនិងមិនសប្បាយចិត្តចេញមក។

"Chimmyត្រូវពួកក្មេងបាតសង្គមចាប់ បានអ្នកប្រុសទៅទាន់ សំណាងល្អណាស់ដែលពួកវាមិនទាន់យកchimmyចូលឡាន"ម៉ែដោះយកឆ្នាំងបាយទុកឆ្ងាយបន្ទិច រួចចាក់ទឹកដាក់ក្នុងកែវសម្រាប់នាងតូច។

"ញ៉ាំបាយទៅJungEy  chimmyមិនងាយកើតអីទេបើមានបងនៅជាមួយ កុំបារម្ភអី"Jungkookសើមញឹមៗពេលឃើញទឹកមុខប្អូនរបស់ខ្លួនបារម្ភពីរាងល្អិត ធ្លាប់រាល់ដងឃើញតែឈ្លោះគ្នា ជេរគ្នាមិនលួសថ្ងៃ តែថ្ងៃនេះមកចេះបារម្ភ ទើបគេអត់សប្បាយចិត្តមិនបាន។

"ចា៎!!"នាងតូចលែងមាត់កទៀត ព្រោះដឹងថាchimmyមិនកើតអីធ្ងន់ធ្ងរ័ គ្រាន់តែសម្លប់។

ក្រាក!!

Jungkookបើកទ្វាចូលបន្ទប់ ដើរមកអង្គុយជិតរាងល្អិតដែលគេងមិនទាន់ភ្ញាក់។

"Cooky!! ហឹម!"រាងល្អិតភ្ញាក់ពីគេ គេងើបអង្គុយស្ងាបម្ហបៗ មើលទៅប្រហែលមិនទាន់អស់ងងុយដោយសារជាតិថ្នាំ។

"គេងទៅបើមិនទាន់អស់ងងុយ"Jungkookលើកដៃអង្អែលក្បាលរាងល្អិតថ្នមៗដោយការអាណិតស្រលាញ់ តែរាងល្អិតក្រវីក្បាល ងើបមកអង្គុយច្រកគាវនិងចង្កេះខ្លួនហើយផ្ដេកក្បាលលើដើមទ្រូងដ៏សែនកក់ក្ដៅ ទើបគេត្រូវលើកដៃមកក្រសោបខ្លួនប្រាណតូចតែមួយជាប់។

🐣កូនទា🐥Where stories live. Discover now