Part4
ការថើបដ៏ផ្អែមល្ហែមរវាងJungkookនិងChimmy ត្រូវបានកាត់ផ្ដាច់ ព្រោះបុគ្គលិកមកគោះទ្វារំខាន។
"នេះឯកសារដែលត្រូវសញ្ញេ ចា៎"LyAជាលេខារបស់Jungkook នាងយកឯកសារមកឲ្យJungkookនិងញញឹមដាក់Jungkookបន្តិច រួចដើរចេញទៅវិញ។
"ថ្ងៃត្រង់ហើយ ឯងឃ្លានបាយទេ?? យើងគិតថាឯងប្រាកដជាឃ្លាន ព្រោះព្រឹកមិញ យើងមិនឃើញឯងញ៉ាំបាយទេ"Jungkookនិយាយហូរហែរតែពេលងាកមកមើលមុខរាងល្អិត បែជាកំពុងឈ្ងោកមុខ ញួកលេងGame មិនបានស្ដាប់គេនិយាយអីបន្តិច។
"ឯងមានស្ដាប់យើងនិយាយទេ?? អាកូនទា"Jungkookខាំមាត់ សម្លក់អាល្អិតChimmyដែលកំពុងលេងgame មិនយកត្រចៀកស្ដាប់គេនិយាយសោះ។
"ហា៎ ហា៎ យ៉េ! យ៉េ!"រាងល្អិតហក់លោតពេញសាឡុង ព្រោះលេងgameឈ្នះ។
"មកនេះ!!"Jungkookលើកបីរាងល្អិតចុះទៅក្រោម រួចបើកឡានទៅភោជនីយដ្ឋានមួយកន្លែង។
"ឯងញ៉ាំអី??"Jungkookសួរទៅអាល្អិត
"Cooky!! Cooky!!"
"ចង់ស៊ីCooky ចាំយប់! យើងឲ្យស៊ី"Jungkookញញឹមកំហូច លើកអាល្អិតមកអង្គុយលើភ្លៅរបស់គេ រួចថើបថ្ពាល់រាងល្អិតមួយខ្សឺត។
Jungkookហៅអ្នករត់តុមកជិត គេកុម្មង់អាហាររួចរាល់ 5នាទីក្រោយ អ្នករត់តុក៏លើកអាហារយកមកដាក់លើតុ។
"ញ៉ាំទៅ!"Jungkookបញ្ចុក់អាល្អិត តែអាល្អិតមិនព្រមហើបមាត់ញ៉ាំសោះ គេធ្វើមុខជូរហួញ ដូចខ្ពើមអាហារណាស់ចឹង។
"No no!!"រាងល្អិតក្រវីក្បាល បដិសេធមិនព្រមញ៉ាំ
"ឆាប់ញ៉ាំភ្លាម!!"Jungkookចាប់ដៃរាងល្អិតផ្គួបគ្នា កុំឲ្យរាងល្អិតរើខ្លាចធ្លាក់ស្លាបព្រាពីដៃ។
"ហ៊ឹកៗ ហ៊ឹម អាក៎!"រាងល្អិតធ្វើមុខស្អុយ ខ្ជាក់បាយចេញពីមាត់អស់រលីង។
"ឥឡូវនេះ ឯងជាមនុស្ស មិនមែនតុក្កតា បើមិនព្រមញ៉ាំបាយទេ ឯងប្រាកដជាស្លាប់"Jungkookគំរាមរាងល្អិត មុខរបស់គេស្មើរធេង ព្រោះខឹងអាល្អិតនេះមិនស្ទើរទេ ខំដួសបាយបញ្ជុកហើយ មកខ្ជាក់ចោលអីណា នេះគេគិតថាអាល្អិតchimmyជាក្មេងទេ ទើបមិនវៃ តែថ្ងៃណាដែលគេអស់ទ្រាំ ថ្ងៃហ្នឹង អាល្អិតChimmyត្រូវធ្ងន់មិនខានទេ ចាំមើលទៅ។