🐣កូនទា🐣

1.2K 100 3
                                    

Part8
___

+ក្នុងថ្នាក់រៀន

"អេ!! អ្នកណាឲ្យឯងមកអង្គុយជាមួយយើង"JungEyស្រែកហាមChimmyមិនឲ្យអង្គុយតុជាមួយនាង ព្រោះនាងមានមិត្តមកអង្គុយជាមួយយូហើយ។

"ឆឹស!! អង្គុយតុផ្សេងក៏បាន"Chimmyដើរទៅអង្គុយតុម្ខាងទៀតដែលជាប់តុJungEy ទោះមានម្ចាស់ក៏គេអង្គុយដែរ អត់ខ្វល់សំខាន់ចង់អង្គុយតុហ្នឹង។

"នែ!! ម៉េចក៏ឯងដើរទៅអង្គុយតុរបស់គេតាពាសបែបនេះ?? នោះ!! ម្ចាស់តុមកហើយ ឆាប់ងើបចេញ"JungEyស្ដីឲ្យអាល្អិត ព្រោះអាល្អិតដើរទៅអង្គុយតុរបស់គេតាពាស។

"អត់ចង់!!"អាល្អិតមិនព្រមងើបចេញពីតុ នៅឆ្លៀតលាតអណ្ដាតឌឺនាងតូចJungEyទៀត។

"មានរឿងអីហ្នឹង??"អ្នកគ្រូដើរចូលក្នុងថ្នាក់ តែសិស្សមិនបានដឹង ព្រោះរវល់ជ្រួលច្របល់ជាមួយនិងChimmyហើយJungEy សិស្សម្នាក់ៗមានទៅបានមើលគ្រូដើរមកឯណា ដល់ពេលអ្នកគ្រូក្រមុំស្រែកសួរ ម្នាក់ៗរត់ប្រសាច នាំគ្នាចូលទៅអង្គុយតុរៀងៗខ្លួន។

"Yufa! ម៉េចមិនចូលអង្គុយ នៅឈរដល់ណាទៀត"អ្នកគ្រូសួរទៅYufaដែលឈរមើលតុរបស់ខ្លួន តែមិនហ៊ានចូលអង្គុយ។

"អ្នកគ្រូ!! អាល្អិតសិស្សទើបតែចូលថ្មីនេះ!! មកអង្គុយកន្លែងYufaហើយ ឲ្យនាងអង្គុយយ៉ាងម៉េច??"JungEyប្រាប់ពីមូលហេតុដែលYufaនៅឈរ តែភ្នែកសម្លក់សម្លឹងអាល្អិតChimmyទាំងក្នឹសចិត្ត មករៀនថ្ងៃដំបូងដណ្ដើមតុរបស់គេអង្គុយ ហើយអត់ឲ្យម្ចាស់តុចូលអង្គុយដែរ គេសុខចិត្តដាក់កាតាបនៅតុមួយទៀត ដើម្បីកុំឲ្យអ្នកណាចូលអង្គុយបាន សួរថាអ្នកណាមិនក្ដៅក្រហាយ🤣។

"កូនឈ្មោះអីដែរ??"អ្នកគ្រូរូបស្រស់ដើរមកសួរChimmyដោយសម្ដីផ្អែមល្ហែម ព្រោះគាត់មើលទៅទឹកមុខអាល្អិត ក៏ដឹងថានៅក្មេងនិងឆ្នាស់ឆ្នើម  តែហ៊ាននិយាយសម្លេងធ្ងន់ដាក់ អាល្អិតនេះយំរត់ទៅប្ដឹងប៉ាម៉ាក់របស់គេ តើគិតយ៉ាងម៉េច??

"Chimmy! អូនឈ្មោះchimmyណាអ្នកគ្រូស្អាត"អាល្អិតសើចស្ញេញដាក់អ្នកគ្រូ ទឹកមុខក្រមិចក្រមើមរបស់គេ ធ្វើឲ្យអ្នកគ្រូក្រមុំគ្រឺតខ្នាញ់មិនស្ទើទេ សម្ដីផ្អែមឲ្យរលួយ។

🐣កូនទា🐥Where stories live. Discover now