/ចក្រភពអង់គ្លេស/
សូប៊ីន មកដល់ភ្លាមគេក៏ចូលធ្វើការជាមួយលោកប៉ារបស់គេ កាន់តំណែងតពីលោកប៉ាគេ មួយរយៈពេលរវល់ខ្លាំងរហូតភ្លេចរឿងដែលកើតឡើងនៅអាឡឺម៉ង់ទៅហើយ
តុក តុក
" លោកប៉ា! "
" មិនទាន់គេងទេអីកូន "
" បាទលោកប៉ាកូនបង្ហើយការងារបន្តិចសិន "" កុំខំប្រឹងពេកអីកូនសម្រាកខ្លះទៅ "
" មិនអីទេលោកប៉ា "
" ស្អែកប៉ាទៅបារាំងជាមួយម៉ាក់កូន "" ទៅធ្វើអីប៉ា "
" ទៅមើលសាខាចាស់របស់ហ្វេនឌី ហើយប៉ាក៏ត្រូវទៅជួបមិត្តចាស់ដូចគ្នា "
" មិត្តចាស់ " សូប៊ីន ងាកមកមើលមុខជីមីន" ត្រូវហើយកូន ប៉ាមិនរំខានទេ ឆាប់គេងណា "
" បាទលោកប៉ា " ជីមីន ថើបកូនហើយក៏ចេញទៅបាត់ទៅ សូប៊ីន សុខៗក៏នឹកឃើញដល់មនុស្សម្នាក់" ត្រូវហើយមិត្តចាស់ មិចក៏ខ្ញុំភ្លេចឯងទៅកើតហូប៊ី សុំទោសដែលចេញមកដោយមិនប្រាប់បែបនេះ ឯងប្រហែលជាខឹងខ្ញុំណាស់ហើយមើលទៅ "
/វិមានថេវីនឌី/
" ម្ចាស់តូច ទុកឲ្យខ្ញុំធ្វើវិញបើលោកម្ចាស់ដឹងពួកខ្ញុំស្លាប់មិនខាន
ទេ " លូសុី
" មិនអីទេខ្ញុំចង់ធ្វើវាដោយខ្លួនឯង ខ្ញុំធំហើយខ្ញុំអាចធ្វើបាន ពួកបងកុំបារម្ភអី ថយចេញទៅទើសដៃទើសជើងណាស់ "នៅក្នុងផ្ទះបាយ មានអ្នកបំរើមិនក្រោមប្រាំនាក់ទេដែលដើរតាមរាងតូចដែលជាកែវភ្នែកដួងចិត្តរបស់ យ៉ូនហ្គី ថេវីនឌី
" ម្ចាស់តូច .... " រីណា
" អូយ! ពួកបងគួរឲ្យធុញណាស់ ម៉ែដោះ ជួយដេញពួកគាត់ចេញទៅ " រាងតូចស្រែកជំទាលពេញផ្ទះបាយ" មានរឿងអីមែនទេម្ចាស់តូចសំណព្វចិត្តរបស់ម៉ែដោះ " ម៉ែដោះរត់មកមើលនៅផ្ទះបាយ
" ជួយដេញពួកគាត់ចេញទៅ ប៊ីធុញ "
" ហើយពួកនាងៗទៅធ្វើអីម្ចាស់តូច " ម៉ែដោះងាកមកមើលអ្នកបំរើប្រាំអ្នកដែលឈរដំរាបគ្នាហើយឱនមុខចុះ" គឺម្ចាស់តូចគាត់ជជេសចង់ធ្វើម្ហូបពួកខ្ញុំចង់ជួយតែគាត់មិនព្រម " លូសុី
" ពួកខ្ញុំខ្លាចម្ចាស់តូចមានរបួសឬរលាក " រីណា
" មែនហើយម៉ែដោះ ពួកខ្ញុំគ្រាន់តែចង់ធ្វើវាជំនួសម្ចាស់តូច " អ្នកបំរើផ្សេងទៀតនិយាយព្រមគ្នា
YOU ARE READING
ច្រវ៉ាក់ស្នេហ៍អតីត (SS2) Completed ✔️
Fanfictionអ័រអឹម - ប៉ារបស់ឯងបំផ្លាញកែវភ្នែកដួងចិត្តរបស់យើង ហើយឯងជាអ្នកសងរាល់កំហុសដែលប៉ារបស់ឯងបានធ្វើចំពោះយើង ហូប៊ី - ខ្ញុំសុខចិត្តទ្រាំរាល់ការឈឺចាប់ទាំងអស់ដែលលោកជាន់ឈ្លីចិត្តនិងរាងកាយរបស់ខ្ញុំ តែសុំតែម្យ៉ាងសូមលោកកុំធ្វើបាបលោកប៉ាខ្ញុំ _________ *បន្ដពីរឿង អាពា...