/រីង....រីង..../
" អាឡូ សូប៊ីននិយាយ "
(សូប៊ីនខ្ញុំគឺ ហូប៊ីណា)
" បងហូប៊ី "(ហៅខ្ញុំដូចពីមុនទៅខ្ញុំមិនប្រកាន់ទេ)
" បាទ ឯងមានការអីឬ "
(ស្អែកទំនេរទេ ខ្ញុំចង់បបួលលោកទៅដើរលេង)" ពេលល្ងាចល្អទេ ចាំខ្ញុំទៅយកឯងនៅ ថេវីនឌី គ្រុប "
(បាន ខ្ញុំចាំឯងនៅមុខ ថេវីនឌី គ្រុបណា)
" បាទ យប់ហើយឆាប់គេងទៅណាប្រយ័ត្នឈឺ "(ឯងក៏ចចឹងដែលរាត្រីសួស្ដី)
" រាត្រីសួស្ដី "/ថ្ងៃបន្ទាប់/
" ទីនេះជាកន្លែងអីនឹង " ជុងហ្គុកភ្ញាក់ឡើងក្នុងបន្ទប់ធំទូលាយមួយ គេសម្លឹងមើលគ្រប់ជ្រុងជ្រយទើបដឹងថាមិនមែនបន្ទាប់គេ
" ភ្ញាក់ហើយឬ " មុខសង្ហារដើរចូលមកជាមួយទឹកមុខញញឹមស្រស់
" បងណាំជូន? នេះជាបងមែនទេ " ជុងហ្គុក ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញថាជាអ្នកណា
" ត្រូវហើយគឺបង ទៅមុជទឹកសិន ហើយចាំចេញទៅញាំអី បងមានរឿងជាច្រើនចង់និយាយជាមួយឯង "" បាទ " ក្រោយមកណាំជូនក៏ចាកចេញទៅជុងហ្គុកក៏ចូលបន្ទប់ទឹកមុជទឹកសំអាតខ្លួនមួយសន្ទុះក្រោយមកគេក៏ចេញមកវិញ បន្ទាប់ពីស្លៀកពាក់រួចគេក៏ចេញមករកណាំជូន
" បងជូនមានអ្វីនិយាយជាមួយខ្ញុំឬ "
" ហ្គុក និយាយមុនទៅបងដឹងថាហ្គុក មានសំនួរជាច្រើន
ចង់សួរបង " ណាំជូនមើលឃើញពីទឹកមុខងើយឆ្ងល់នឹងអន្ទះសាររបស់ជុងហ្គុក" បាន ខ្ញុំចង់ដឹងថាខ្ញុំមកនៅទីនេះដោយរបៀបណា? "
" យប់មិញហ្គុកស្រវឹងនៅក្លឹបរបស់ថេយ៉ុង បងជួបហ្គុកដោយចៃដន្យ ឃើញហ្គុកស្រវឹងជោគជាំនៅសន្លប់ទៀតបងក៏យកហ្គុកមកទីនេះតែម្តង "" បងជូន បាត់ទៅណាជាង 20 ឆ្នាំ "
" បងមិនបានទៅណាទេ បងនៅទីនេះរហូតនឹង "
" ពិតទេ "
" បងកុហក " ណាំជុននិយាយបែបលេងសើច" ប្តីនិងកូនរបស់ខ្ញុំប្រហែលជាបារម្ភហើយ ខ្ញុំក៏គួរដល់ពេលត្រលប់ទៅវិញដែល "
" បើហ្គុកប្រញាប់ថ្ងៃក្រោយចាំជួបគ្នាចាំនិយាយក៏បាន "" សុំទោសផងណាបងជូន "
" មិនអីទេចាំបងឲ្យកូនចៅបងជូនអូនទៅយកឡាននៅក្លឹបណា "
" អរគុណលាសិនហើយ "
" ទៅចុះ " ជុងហ្គុកឱនគោរពណាំជូនហើយក៏ចាកចេញទៅបាត់ជាមួយកូនចៅម្នាក់របស់រាងក្រាស់
YOU ARE READING
ច្រវ៉ាក់ស្នេហ៍អតីត (SS2) Completed ✔️
Fanfictionអ័រអឹម - ប៉ារបស់ឯងបំផ្លាញកែវភ្នែកដួងចិត្តរបស់យើង ហើយឯងជាអ្នកសងរាល់កំហុសដែលប៉ារបស់ឯងបានធ្វើចំពោះយើង ហូប៊ី - ខ្ញុំសុខចិត្តទ្រាំរាល់ការឈឺចាប់ទាំងអស់ដែលលោកជាន់ឈ្លីចិត្តនិងរាងកាយរបស់ខ្ញុំ តែសុំតែម្យ៉ាងសូមលោកកុំធ្វើបាបលោកប៉ាខ្ញុំ _________ *បន្ដពីរឿង អាពា...