បន្ទាប់ពីសារសងគ្នាចប់ហើយសូប៊ីនក៏ នាំហូប៊ីមកផ្ទះវិញ យ៉ូនហ្គី ឃើញឡានបើកចូលមកក៏ឲ្យអ្នកបំរើទៅមើលស្របពេលពួកគេទាំងពីរក៏ដើរចូលមកល្មម
" ម្ចាស់តូច " លូសុី
" នេះពួកបងមិនទាន់ទៅសំរាកទេអី " ហូប៊ី
" លោកម្ចាស់ចាំនៅខាងក្នុង " រីណា" បងគិតថា ... "
" ចូលមកមិនអីទេ " ហូប៊ីអូសដៃរបស់សូប៊ីនចូលទៅក្នុងជួបនឹងលោកប៉ារបស់គេ
" កូនប៊ី ... សូប៊ីន "" សួស្តីលោកអ៊ុំ " សូប៊ីនឱនគោរពតាមការគួរសម
" បាទ អង្គុយសិនមក " យ៉ូនហ្គី ទឹកមុខធម្មតា ហូប៊ី និងសូប៊ីនក៏អង្គុយចុះព្រមគ្នា អ្នកបំរើក៏លើកទឹកមកជាមួយ" លោកប៉ាកូនមានរឿងចង់ប្រាប់លោកប៉ា "
" រឿងអីទៅ "
" គឺខ្ញុំសុំអនុញ្ញាតទាក់ទងហូប៊ី " សូប៊ីននិយាយជំនួសរាងតូច យ៉ូនហ្គីលឺហើយស្ងាត់មាត់បន្តិចហើយងាកទៅសម្លឹងមើលសូប៊ីន" ឯងគិតថាម៉ាក់និងលោកតាលោកយាយឯងព្រមទេបើពួកគាត់ដឹងថាឯងមកពាក់ព័ន្ធនឹងថេវីនឌីនោះ នៅមានទៀតហូប៊ី គេជាបងជីដូនមួយរបស់ឯងណា "
" ខ្ញុំមិនប្រកាន់រឿងទាំងនេះទេ សំរាប់រឿងអ្នកម៉ាក លោកតាលោកយាយខ្ញុំនឹងបញ្ចុះបញ្ចូលពួកគាត់ "
" បានយើងឲ្យពួកឯងទាក់ទងគ្នាតែយើងប្រមានឯងហាមធ្វើឲ្យកូនប៊ីរបស់យើងខូចចិត្តមិនចឹងយើងមិនលើកលេងឲ្យឯងទេ "" លោកអ៊ុំទុកចិត្តចុះខ្ញុំសន្យា "
" យប់ហើយត្រលប់ទៅវិញទៅប៉ាម៉ាក់ឯងប្រាកដជាចាំផ្លូវហើយ "
" បាទលាហើយលោកអ៊ុំ "" អូនជូនដំណើរបង "
" មិនអីទេអូនហត់ហើយទៅសំរាកចុះ "
" ក៏បានបើកឡានប្រយ័ត្នប្រយែងផងណា "
" បងដឹងហើយ " សូប៊ីន ឱនគោរពលាយ៉ូនហ្គីហើយក៏ចាកចេញទៅបាត់" លោកប៉ា " ហូប៊ី ងាកមករកអ្នកជាប៉ាតែយ៉ូនហ្គីក៏បែរខ្នងដើរឡើងទៅបន្ទប់បាត់
" ពូដេន លោកប៉ាកើតអីមែនទេមើលទៅមិនសប្បាយចិត្តសោះ "" រឿងនេះខ្ញុំក៏មិនដឹងដែល " ដេនហា
" លោកម្ចាស់មិនទាន់បានពិសារអាហារពេលល្ងាចទេម្ចាស់តូចយកទៅឲ្យគាត់ទៅ " លូសុី
" ចឹងពួកជួយរៀបចំឲ្យខ្ញុំតិចមកខ្ញុំយកទៅឲ្យលោកប៉ាដោយ
ផ្ទាល់ "
![](https://img.wattpad.com/cover/239798641-288-k619977.jpg)
ESTÁS LEYENDO
ច្រវ៉ាក់ស្នេហ៍អតីត (SS2) Completed ✔️
Fanficអ័រអឹម - ប៉ារបស់ឯងបំផ្លាញកែវភ្នែកដួងចិត្តរបស់យើង ហើយឯងជាអ្នកសងរាល់កំហុសដែលប៉ារបស់ឯងបានធ្វើចំពោះយើង ហូប៊ី - ខ្ញុំសុខចិត្តទ្រាំរាល់ការឈឺចាប់ទាំងអស់ដែលលោកជាន់ឈ្លីចិត្តនិងរាងកាយរបស់ខ្ញុំ តែសុំតែម្យ៉ាងសូមលោកកុំធ្វើបាបលោកប៉ាខ្ញុំ _________ *បន្ដពីរឿង អាពា...