ភាគទី ២២

791 69 0
                                    

ផាំង....

" ចង្រៃយ៎! គ្មានបានការ មនុស្សឆ្គួតម្នាក់ក៏មើលមិនបាន ដែលពួកឯងសមតែយកទៅបាញ់ចោលឲ្យអស់ទេ " អ័រអឹម វាយទុកផាំងស្រែកច្រលោតដាក់កូនចៅដែលបណ្ដោយឲ្យរាងតូចត្រូវគេចាប់ទៅបាត់

" សុំទោសចៅហ្វាយសូមចៅហ្វាយដាក់ទោស " គីតូ
" មានដឹងថាអ្នកណាដែលទេ "
" មិនទាន់ដឹងទេបាទ ហ៎! ចៅហ្វាយ លោកយ៉ូនហ្គី មកដល់ជប៉ុនហើយ "

" ថាមិចនេះវាមកហើយ "
" មិនត្រឹមតែប៉ុណ្ណឹងគាត់ក៏បានជួបចៅហ្វាយតូចដូចគ្នា "
" បន្ថែមមនុស្សទៅរកឲ្យឃើញក្មេងឆ្គួតនោះ ត្រូវតែរកឲ្យបានមុនយ៉ូនហ្គី "
" បាទ " គីតូ ឱនគោរពហើយក៏នាំកូនចៅទៅរករាងតូច

ឈូ ... សំលេងទឹកជះមកលើខ្លួនប្រាណរបស់រាងតូចដែលសន្លប់ត្រូវគេចងជាប់នឹងកៅអី ធ្វើឲ្យគេភ្ញាក់ដឹងខ្លួនឡើង

ខិក​ ... ខិក ... ខិក ...

" យ៉ាងមិចទៅហើយក្មេងតូ​ច អូ!ៗ កុំខ្លាចអីបងស្រីមិនធ្វើអីឯងនោះទេ "
" យាយធ្មប់ ចេញទៅ "
" ហុឹស! នេះឯងជេរយើងចឹងឬ អាក្មេងឆ្គួត "

" មនុស្សអាក្រក់ចេញទៅ ហ្អាយ! កូន ... កូនរបស់ខ្ញុំ យាយធ្មប់ ឲ្យកូនមកខ្ញុំវិញមក "

ហូប៊ីប្រតិកម្មឡើងមក ក្លររ៉ា ញញឹមចុងមាត់ ពេលឃើញសភាពរបស់ហូប៊ី នាងដើរចូលមកបោចសក់របស់គេទៅក្រោយ

" ចង់ដឹងទេអ្នកណាសម្លាប់កូនរបស់ឯង "
" កូន ... អ្នកណាសម្លាប់កូនរបស់ខ្ញុំ "
" គេឈ្មោះថា យ៉ូនហ្គី ថេវីនឌី "

" សម្លាប់ៗ សម្លាប់ យ៉ូនហ្គី ...​ "
" ឆ្លាត! ចឹងមីងលេងឯងឲ្យទៅសម្លាប់គេណា "
" សម្លាប់! សម្លាប់ " ក្លររ៉ាស្រាយចំណងឲ្យហូប៊ី​ ហើយក៏នាំគេចូលឡានរបស់ខ្លួនបើកទៅណាមិនដឹង

" អាឡូ! អ្នកណា? "
(កូនប្រុសលោកនៅក្នុុងដៃពួកយើង)
" ហូប៊ីមែនទេ នេះនាងមានបំណងអី "
(ត្រជាក់ចិត្តសិនទៅខ្ញុំគ្មានបំណងអីទេគ្រាន់តែចង់ស្គាល់កូនរបស់អតីតមិត្ដមិនបានអី)
" មិត្តស្អីខ្ញុំមិនដែលស្គាល់នាងទេ "
(លោកប្រហែលជាភ្លេចតែមិនអីទេវាមិនទាន់ដល់ពេលដែលោកត្រូវមកស្គាល់ខ្ញុំទេ)

ច្រវ៉ាក់ស្នេហ៍អតីត (SS2) Completed ✔️ Onde histórias criam vida. Descubra agora