" លោកប៉ា " ហូប៊ី ដឹងខ្លួនឡើងក៏ស្ទុះឱបប៉ារបស់ខ្លួន
" កូនប៊ី មានរឿងអីប្រាប់ប៉ាមក "" លោកពូម្នាក់នោះមករកកូនណាលោកប៉ា "
" គេនិយាយអីខ្លះជាមួយកូន "
" កូនមិនចាំទេលោកប៉ាតែកូនខ្លាច កូនខ្លាចលោកពូនោះខ្លាំងណាស់ " ហូប៊ី ឱបយ៉ូនហ្គី យ៉ាងណែន" ពេលនេះកូនយល់ហើយមែនទេថាហេតុអីប៉ាការពារកូនមិនឲ្យកូនចេញក្រៅ "
" កូនយល់ហើយកូនយល់គ្រប់យ៉ាងចាប់ពីពេលនេះទៅកូនឈប់រឹងរូសទៀតហើយ "
" ល្អ កូនឆ្លាតរបស់ប៉ា "មួយខែក្រោយមកហូប៊ី គេស្តាប់តាមលោកប៉ាមិនរឹងរូស គេនៅផ្ទះមិនចេញទៅក្រៅទេ ថែមទាំងខិតខំរៀនសូត្រព្រោះថា បីថ្ងៃទៀតយ៉ូនហ្គី នឹងប្រគល់ដំណែងឲ្យទៅគេហើយ
/រីង ... រីង/
" ជីមីន "
(យ៉ូន ថ្ងៃនេះឯងទំនេរទេ)
" មានរឿងអីមែនទេ "
(ថ្ងៃនេះកូនប្រុសខ្ញុំគេមកពីអង់គ្លេស ចង់អញ្ជើញឯងមកញាំបាយជុំគ្នា ណាមួយឲ្យក្មេងៗស្គាល់គ្នាផង)" តែជុងហ្គុក គេព្រមទេ "
(ចាំយើងនិយាយជាមួយគេ)
" ល្អចាំយើងនាំហូប៊ីទៅ ជួបគ្នាល្ងាចនេះ "
(បាន)" អ្នកណានឹង? " ជុងហ្គុងដើរចេញពីផ្ទះបាយមករកជីមីន
" ហ្គុក បងសុំអូនរឿងមួយបានទេ "
" រឿងអីទៅ "
" បងចង់ហៅយ៉ូនហ្គី និងហូប៊ី មកញាំបាយផ្ទះយើង "" ជីមីន បងក៏ដឹងមែនទេថាថេវីនឌីនិងហេរីនដាលេងពាក់ព័ន្ធគ្នាហើយ " ជុងហ្គុក ច្រលោតខ្លាំងៗដាក់ជីមីន
" ហ្គុក នោះជារឿងយូរហើយ យ៉ាងណាហូប៊ីក៏ជាកូនបងប្រុសអូន ជាក្មួយរបស់អូនដែល "" ក្មួយរបស់អូន ដំណក់ឈាមរបស់ហេរីនដា និង ថេវីនឌី កូនប្រុស ដែលបងជីនលះបង់ជីវិតដើម្បីរក្សាទាយាទម្នាក់នេះ " ទឹកថ្លាចាប់ផ្តើមស្រក់ចេះពីកែវភ្នែករបស់ ជុងហ្គុក ពេលនឹកឃើញដល់រឿងកាលនោះ វាជាសោវនាកម្មដែលមិនអាចបំភ្លេចបាន
" បានហើយអូនរឿងវាកន្លងផុតទៅជាង 20 ឆ្នាំហើយកុំរំលឹកវាអី "
ជីមីន ទាញប្រពន្ធមកឱប
" អូនទ្រាំមិនបានទេជីមីន គ្រប់ពេលអូននឹកឃើញដល់បងប្រុសរបស់អូន "
" តែក៏មិនអាចបន្ទោសក្មួយដែលគេមិនបានខុសទេជីនលះបង់ជីវិតរបស់ខ្លួនដើម្បីកូន ហើយគាត់ក៏សង្ឃឹមថាពួកយើងនឹងមើលថែរ កូនរបស់គាត់ដោយក្តីស្រលាញ់ "

ESTÁS LEYENDO
ច្រវ៉ាក់ស្នេហ៍អតីត (SS2) Completed ✔️
Fanficអ័រអឹម - ប៉ារបស់ឯងបំផ្លាញកែវភ្នែកដួងចិត្តរបស់យើង ហើយឯងជាអ្នកសងរាល់កំហុសដែលប៉ារបស់ឯងបានធ្វើចំពោះយើង ហូប៊ី - ខ្ញុំសុខចិត្តទ្រាំរាល់ការឈឺចាប់ទាំងអស់ដែលលោកជាន់ឈ្លីចិត្តនិងរាងកាយរបស់ខ្ញុំ តែសុំតែម្យ៉ាងសូមលោកកុំធ្វើបាបលោកប៉ាខ្ញុំ _________ *បន្ដពីរឿង អាពា...