ភាគទី ២៩

839 69 1
                                    

/ប្រទេសបារាំង/

" នេះរយៈពេលមួយសប្ដាហ៍ហើយហូប៊ី នៅមិនទាន់ដឹងខ្លួនទៀតមែនទេ លោកគ្រូពេទ្យ " យ៉ូនហ្គីដើរចូលមកក្នុងបន្ទប់របស់កូនក៏ឃើញថាលោកគ្រូពេទ្យកំពុងចាក់សាធាតុចិញ្ចឹមឲ្យទៅហូប៊ី

" ខ្ញុំគិតថាបើគាត់នៅតែបន្ដមិនទាន់ដឹងខ្លួនក៏បានន័យថាគាត់នឹងក្លាយទៅជាមនុស្សរុក្ខជាតិហើយ មិនស្លាប់មិនរស់ គាត់អាចស្ដាប់លឺ ដឹងនៅគ្រប់យ៉ាងតែមិនអាចតប " យ៉ូនហ្គី លឺបែបនេះហើយគេពិតជាឈឺចិត្តខ្លាំងណាស់ ហូប៊ីជាអំណាយចុងក្រោយរបស់ជីនបានឲ្យមកគេ ពីតូចដល់ធំគេខំប្រឹងយកចិត្តទុកដាក់មើលថែរយ៉ាងល្អស្រមោចមួយមិនឲ្យវាពីលើផងតែពេលនេះ កូនក្លាយទៅជាបែបនេះគេគ្មានមុខទៅជួននឹងជីនទេ បើសិនជាថ្ងៃណាមួយគេត្រូវស្លាប់

" មានវិធីអ្វីអាចជួយកូនរបស់ខ្ញុំបានទេ "
" រឿងនេះត្រូវតែស្ថិតទៅលើគេដោយផ្ទាល់ទើបបាន " យ៉ូនហ្គី បោះជំហានដើរទៅរកកូនសឹងតែមិនផុតជើងពីរដី

" ហូប៊ី ឆាប់ដឹងខ្លួនឡើងមកកូនកុំធ្វើបែបនេះដាក់ប៉ាង ប៊ី ងើបឡើងមកកូនប៉ាសុំអង្វរ កុំគេងទៀតអីកូន " នាយស្រែកទ្រអូយំគ្មានខ្មាស់អ្នកណាទេ ហូប៊ី ប្រៀបដូចជាពេជ្យដ៏មានតម្លៃទោះមានលុយក៏មិនអាចទិញបានដែល ក្រៅពីជីន ហូប៊ី ជាមនុស្សតែម្នាក់ដែលធ្វើឲ្យគេមានអារម្មណ៍ថាជីនតែងតែនៅក្បែរគេតែបើគ្មានហូប៊ី គេហាក់ដូចជាស្លាប់ទាំងរស់ចឹង

" លោកម្ចាស់បានហើយ កុំចឹងអីបើលោកម្ចាស់ឈឺម្នាក់ទៀតតើឲ្យខ្ញុំបកស្រាយប្រាប់ចៅហ្វាយតូចដែលស្លាប់ទៅបានយ៉ាងមិច " ដេនឃើញចៅហ្វាយខ្លួនពិបាកចិត្តគេក៏នៅមិនសុខដូចគ្នា

" មែនហើយលោកម្ចាស់ ស្តាប់តាមលោកដេនទៅ បើសិនជាម្ចាស់តូចដឹងខ្លួនឡើងមកហើយឃើញសភាពលោកម្ចាស់បែបនេះគាត់នឹងពិបាកចិត្តមិនខានទេ " លូសុី ព្យាយាមលួងលោមចៅហ្វាយរបស់ខ្លួន
" លោកម្ចាស់គួរតែញុំាំអីបន្តិចសិនទៅដើម្បីឲ្យមានកំលាំងបានមើលថែរម្ចាស់តូចទៀត " រីណាកាន់ថាសបបរមកដាក់លើតុក្បែរយ៉ូនហ្គី នាយសម្លឹងមើលមុខកូនម្តងទៀតរួចក៏ព្រមងើបទៅញុំាអ្នកទាំងបីនោះឃើញហើយក៏ញញឹមរីករាយបន្តិច

ច្រវ៉ាក់ស្នេហ៍អតីត (SS2) Completed ✔️ Donde viven las historias. Descúbrelo ahora