ភាគទី ២៣

808 71 5
                                    

កុងតាក់ភ្លើងត្រូវបានបើកឡើងដោយស្នាដៃរបស់រាងក្រាស់ អ័រអឹមបោះជំហានដើរចូលមកក្នុងផ្ទះដោយអារម្មណ៍ច្របូកច្របល់ នាយសម្លឹងមើលជុំវិញផ្ទះ ហើយស្រមៃគ្រប់រូបភាពរបស់រាងតូចទាំងអស់

(ខ្ញុំស្រលាញ់លោកអ័រអឹម)

ពាក្យសំដីប៉ុន្មានម៉ាត់នេះកំពុងតែស្រែកខ្លាំងៗក្នុងខួរក្បាលនិងក្រអៅបេះដូងរបស់គេ អ័រអឹម លុតជង្គង់ចុះ រូបភាពដែលគេធ្វើឲ្យរាងតូចរមៀលធ្លាក់ពីលើកាំជណ្តើររលូតកូន

" ហេតុអី? ហេតុអីអ្នកទាំងពីរធ្វើបែបនេះចំពោះខ្ញុំ? ជីន អូនទៅចោលបង ចំណែកកូនរបស់អូនក៏ទៅចោលបងដែរ តើទាំងនេះមានន័យថាមិចទៅ? បងខុសហើយជីន ហុឹក ....ហុឹក ..... "

" ពួកអូនធ្វើបាបបង អត់ទេបងមិនដោះលេងគេទេ ហូប៊ី រឿងវាមិនចប់ត្រឹមនឹងទេ យ៉ូនហ្គី ប្រាកដជាយ៉ូនហ្គី ឯងប្រើល្បិចមែនទេ ត្រូវហើយបើគេរកមិនឃើញកូនគេមិននៅស្ងៀមទេ គីតូ "

" បាទចៅហ្វាយ "
" រៀបចំជើងហោះហើរទៅបារាំងឥឡូវនេះ "
" បាទ "

" មិនបាន " សំលេងស្រី្តចំណាស់ស្រែកចេញមកពីក្រោយខ្នងរបស់គីតូ
" លោកស្រីម្ចាស់ "
" ម៉ាក់ "

" នៅស្គាល់ថាយើងជាម៉ាក់ឯងដែរឬ "
" កុំមកខ្វល់ពីខ្ញុំ "
" ឯងនេះពេលណាទើបភ្ញាក់ខ្លួន ឆាប់ត្រលប់ទៅវិញជាមួយម៉ាក់ មានរឿងសំខាន់ត្រូវដោះស្រាយ "

" អត់ទេ ខ្ញុំទៅរកហូប៊ី ម៉ាក់មិនអាចហាមខ្ញុំទេ "
" ឯងធ្វើឲ្យគេឆ្គួតហើយនៅមិនទាន់អស់ចិត្តទៀតឬ "

" ម៉ាក់ដឹង " អ័រអឹម ក្រោកឈរហើយបើកភ្នែកធំសម្លឹងមើលទៅលោកស្រីម៉ាស៊ូ
" ម៉ាក់ដឹងគ្រប់យ៉ាងថែមទាំងរឿងដែលឯងធ្វើឲ្យគេរលូតកូនទៀតផង "

" អត់ទេខ្ញុំមិនបាមសម្លាប់កូនខ្លួនឯងទេ " រាងក្រាស់ស្រែកច្រលោតដាក់ម៉ាក់របស់ខ្លួន
" រឿងវាកើតឡើងហើយ អ័រអឹមបំភ្លេចវាចោលទៅត្រលប់ទៅវិញជាមួយម៉ាក់ណា ម៉ាក់សុំអង្វរ " លោកស្រីលុតជង្គង់អង្វរកូន

" លោកស្រីម្ចាស់ ចៅហ្វាយ " គីតូ
" ម៉ាក់ .... " អ័រអឹមរត់មកជួយលើកលោកស្រីឲ្យក្រោកឈរវិញតែគាត់មិនព្រមឡើយ
" បើកូនមិនទៅវិញជាមួយម៉ាក់ទេ ម៉ាក់នឹងលុតជង្គង់នៅទីនេះរហូត "

ច្រវ៉ាក់ស្នេហ៍អតីត (SS2) Completed ✔️ Onde histórias criam vida. Descubra agora