'' ភាគទី1 : ផ្សំដំណេក ''

28.1K 1K 162
                                    


ង៉ឺតត!!
សម្លេងចាប់ហ្វ្រាំងរបស់ឡានសេរីទំនើបលាន់ឮពេញ
បរិវេណវិមានJeon ស្របពេលដែលកម្លោះម៉ាហ្វៀរ
Jeon JungKookដែលត្រូវជាម្ចាស់វិមាននេះ
ចុះពីលើឡានដោយមានកាន់ដៃក្មេងប្រុសរូបរាង
ស្អាតបាត រូបរាងតូចច្រឡឹងដូចជាមនុស្សស្រីម្នាក់មកជាមួយ។

« យើងចូលខាងក្នុងទៅ» នាយសម្លឹងមើលទៅរាងតូចល្អិតដែលឈរនៅជិតខ្លួនមុននិងនិយាយប្រាប់គេ
ទាំងទឹកមុខរាបស្មើររួចក៏កាន់ដៃមាឌតូចដើរចូលទៅ
ខាងក្នុងវិមានដ៏ធំស្គឹមស្កៃនេះ

« ទៅហៅអ្នកបម្រើមកជុំគ្នាទាំងអស់មកឲ្យលឿន
បំផុត» JungKookងាកមុខទៅប្រាប់កូនចៅម្នាក់
នាយក៏ងក់ក្បាលរួចប្រញាប់ដើរចេញទៅ មិនយូរ
ប៉ុន្មានអ្នកបម្រើជាងប្រុសស្រីជាង20នាក់ក៏ដើរមក
ឈរតម្រាបជួរគ្នានៅខាងមុខនាយយ៉ាងរហ័ស
ម្នាក់ៗក៏ចាប់អារម្មណ៍ទៅក្មេងប្រុសដែលឈរនៅ
ជិតចៅហ្វាយធំរបស់ខ្លួនតែគ្មានអ្នកណាហ៊ានសួរនាំ
អ្វីទេ សូម្បីតែសម្លឹងមើលចំ

« នេះគឺKim Taehyungជាប្រពន្ធរបស់ខ្ញុំ ហើយក៏
ត្រូវជាលោកប្រុសតូចនៃវិមាននេះ...ដូច្នេះអ្នកទាំង
អស់គ្នាត្រូវតែគោរពហើយមើលថែគេឲ្យបានល្អជា
ទីបំផុត ឮទេ?»គ្រាន់តែបញ្ចប់ប្រយោគរួចរាងក្រាស់
ក៏អូសដៃTaehyungដើរទៅខាងលើតែម្ដង ខណៈពេលដែលអ្នកបម្រើកំពុងតែស្លឺភ្នែកឆ្ងល់គ្រប់គ្នានេះលោកប្រុសធំរបស់គេយកប្រពន្ធជាប្រុសឬ?
ស្រឡាញ់គ្នាពីពេលណា? ហើយទៅរៀបការពីពេលណា?

« បំបែកគ្នាទៅធ្វើការទៅ ប្រយ័ត្នលោកប្រុសធំ
ដេញក្បាលចេញអស់ទៅ» មេការម្នាក់ដែលជាអ្នក
ធ្វើការយូរសមល្មមដែរក៏ស្រែកឡើង អ្នកបម្រើផ្សេង
ទៀតក៏បំបែកគ្នាទៅធ្វើការវិញ ព្រោះខ្លាចចៅហ្វាយ
ដឹងថាចេះដឹងរឿងរបស់ចៅហ្វាយ លទ្ធផលមានតែ
2ប៉ុណ្ណោះគឺត្រូវបណ្ដេញចេញ និងស្លាប់

[SKIP]

គ្រាន់តែមកដល់ក្នុងបន្ទប់រាងតូចក៏ងាកមើលចុះឡើងពីរូបរាងនៃបន្ទប់ធំរបស់ប្ដីរបស់គេ ការតុបតែង
គឺថាងងឹតឈឹងតែម្ដងហើយ មានតែពណ៍ខ្មៅនឹង
ក្រហមឈាមជ្រូកដែលដាក់ជាវាំងនន មើលទៅមិនស្រស់ស្រាយសោះ

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now