Ep.3:ទឹកភ្នែកនាងជាក្ដីសុខរបស់យើង

224 11 3
                                    

..........

    ពេលងូតទឹក ស្លៀកពាក់រួច ជូហ្វីនក៏ដើរចេញមកវិញទាំងជើងនៅឈឺមិនទាន់បាត់ ។ នាងតូចដើរកញ្ឈឹកៗទៅរកគ្រែ ដាក់ខ្លួនអង្គុយចុះលើពូក សម្លឹងមើលចានបបរ និងទឹកក្រូចដែលដាក់លើតុក្បាលគ្រែ បើនាងមិនញាំ នាងគ្មានកម្លាំងណាដើម្បីរកវិធីរត់ចេញពីទីនេះទេ ទោះមិនដឹងថាកន្លែងនេះនៅឯណា? តែគង់មានថ្ងៃណាមួយនាងប្រាកដរកផ្លូវចេញពីកន្លែងនេះបានមិនខាន ។

    ជូហ្វីនលើកចានបបរមកញាំតិចៗរហូតដល់អស់ ទើបទុកកន្លែងដើមវិញ រួចទាញកែវទឹកក្រូចមកផឹក មិនទាន់បានប៉ុន្មានផង រាងក្រាស់ក៏ចូលមកដល់ ទើបជូហ្វីនយកកែវទឹកទៅទុកលើតុវិញ មុននឹងសម្លឹងមើលអ្នកដើរចូលមកទាំងភ័យញ័រ ខ្លាចថាគេធ្វើបើនាងដូចយប់មិញទៀត

    "ហុឹស...ខ្លាចងាប់ដែរហ្ហេស?"ពាក្យពេចន៍មិនគួរអោយស្ដាប់ក៏ពោលចេញពីមាត់កម្លោះមុខកាច ធ្វើអោយស្រីតូចរលីងរលោងចង់យំចេញមក ស្ដាប់សំដីរបស់គេ មិនដែលមួយឃ្លាណាថាមិនអាក្រក់មកលើនាង ប្រើពាក្យមិនគួរស្ដាប់ មើលមកនាងដូចមិនមែនជាមនុស្សយ៉ាងចឹង

    "ពេលខ្ញុំមិនញាំ លោកខ្លាចខ្ញុំស្លាប់នៅក្នុងផ្ទះរបស់លោក ពេលខ្ញុំញាំលោកក៏មកនិយាយពាក្យនេះដាក់ខ្ញុំ តើលោកចង់បានបែបណាអោយប្រាកដ? បើស្អប់ខ្ញុំណាស់ លោកចាប់ខ្ញុំមកទីនេះធ្វើអី? ហឹុកៗ...អួយ...លែងខ្ញុំទៅ"នាងតូចត្រូវរត់ដើរតាមកម្លាំងអូសរបស់អ្នកម្ខាងទៀត ទាំងយំសស្រាក់ ព្រោះជើងរបស់នាងនៅឈឺ គេមកអូសបែបនេះ នាងដើរសឹងមិនចង់កើតទៅហើយ

    "ព្រូស..." កាយតូចត្រូវដួលទៅលើឥដ្ឋដោយកម្លាំងដៃរបស់ប្រុសចិត្តឃោឃៅម្នាក់នោះ ។ ហូស៊ុកអោនមុខអង្គុយទល់មុខអ្នកដែលអង្គុយរាប ដៃក្រាស់លូកច្របាច់មាត់តូចខ្លាំងៗស្ទើររហែកសាច់ខាងក្នុង ចង់ដឹងថាគេចង់បានបែបណាហេ្ហស?

    "អ្វីដែលយើងចង់បាន គឺចង់ឃើញនាងរស់ដូចស្លាប់ ថ្ងៃណាដែលអាជូហ្វីដឹង ថាប្អូនវាពិបាកវេទនាប៉ុណ្ណា ថ្ងៃនោះក៏ជាថ្ងៃដែលវាមានវិប្បដិសារីដែរ យល់ទេ?"ស្របនឹងសំដី កែវភ្នែកខ្លាកំណាចក៏បង្ហាញចេញមកយ៉ាងច្បាស់ ត្រឹមគេមិនសម្លាប់នាង ចាត់ទុកថាជីវិតរបស់នាងថ្លៃហើយ ប្រៀបអ្វីដែលគេបាត់បង់ គឺវានៅតិចតួចណាស់សម្រាប់នាង និងគ្រួសាររបស់នាង

🔥គំនុំចិត្តអន្ទាក់ស្នេហ៍🔥Where stories live. Discover now