EP. 11: "ហេតុអីថានាងគ្មានកំហុស? កំហុសរបស់នាងគឺព្រោះនាងជាប្អូនរបស់វា

106 9 1
                                    

បន្ទាប់ពីឃើញជីដើរចេញទៅបាត់ ជុងហ្គុកក៏ខិតជិតភរិយារួចអោបគេពីក្រោយ ទាំងធ្វើមុខស្មូញៗដាក់គេ ។

"បងគ្មានចេតនាធ្វើឲ្យអូនអារម្មណ៍មិនល្អទេ បងសូមទោស! ឈប់ខឹងនឹងបងទៅណា..."ជុងហ្គុកនិយាយលួងភរិយាឡើងផ្អែមរលួយ អ្នកដែលត្រូវគេលួងនោះ កាន់តែបានចិត្ត ខឹងនាយមិនបាត់ ។

"....."
"ណាអូនសម្លាញ់!...ណ៎ាៗៗ ឈប់ខឹងបងទៅ"ពេលថេយ៉ុងស្ងាត់ ជុងហ្គុកនៅតែង៉ូវៗក្បែរត្រចៀកគេ បើបែបនោះ ថេយ៉ុងឯណាដាច់ចិត្តបានទៅ ។

"ក៏បាន!...អូនឈប់ខឹងក៏បាន"

"បែបនេះទើបគួរឲ្យស្រឡាញ់..."ជុងហ្គុកច្បិចចុងច្រមុះថេយ៉ុងបន្ដិច គ្រឺតនឹងគេសឹងចាប់សង្រ្កប់ទៅហើយ បើកុំដោយសារតែនេះជាផ្ទះរបស់ហូស៊ុក កុំអីគេចាត់ការភរិយាកំពូលប្រច័ណ្ឌរបស់បាត់ទៅហើយ ។

"មើល៍! ដកដៃចេញ មកអោបស្អីកណ្ដាលផ្ទះគេ មិនចេះក្រែងចិត្តម្ចាស់ផ្ទះគេសោះ"ថេយ៉ុងធ្វើជាខាំមាត់ខឹងខ្នាញ់ ដើម្បីបន្លប់ការអៀនប្រៀនរបស់ខ្លួន ជាពិសេសនៅពេលដែលជេនចុះមកឃើញពួកគេនៅបែបនោះ ។

"ធ្វើជាខ្មាសអីណា!..."ជុងហ្គុកមិនបានប្រកែក នាយព្រមដកដៃចេញដោយមិនភ្លេចស៊កសៀតពាក្យសម្ដីទៅកាន់ភរិយាឲ្យខឹងសោះ ។

បន្ទាប់ពីឈប់ញ៉ោះថេយ៉ុង ជុងហ្គុកក៏ចោលភ្នែកទៅកាន់ជេន មុននឹងនាំខ្លួនក្រោកដើរទៅរកគេ ។

"ជេន! មកតាមខ្ញុំ...ខ្ញុំមានរឿងដែលត្រូវសួរ"និយាយរួច ជុងហ្គុកក៏ដើរចេញទៅខាងក្រៅមុន ។ ជេនហាក់ស្ទាក់ស្ទើរ មិនចង់ទៅ តែគេក៏មិនអាចប្រឆាំងនឹងសម្ដីរបស់ជុងហ្គុកបាន ទើបព្រមដើរទៅតាមពីក្រោយនាយ ។

....

ក្រលេកមកមើលនៅផ្ទះបាយឯណេះវិញ ជូហ្វីននិងជីកំពុងជួយគ្នារៀបចំគ្រឿងដែលទិញមកទុកនៅក្នុងទូរ ។ ឆ្លៀតពេលនោះដែរ ជូហ្វីនក៏សម្រេចចិត្តសួរទៅជីនូវអ្វីដែលនាងចង់ដឹង ៖

"ពួកគេជាមិត្តរបស់ចៅហ្វយនាងឬ?"

"មិនមែនទេ!...គឺអ្នកប្រុសជុងធ្លាប់ជាគូរដណ្ដឹងរបស់ប្អូនស្រីចៅហ្វាយ ហើយក៏បានរៀបការជាមួយអ្នកនាងរួចហើយដែរ ប៉ុន្តែ...."ជីទម្លាក់ទឹកមុខចុះស្រពាប់ស្រពោន នឹកដល់រឿងទាំងនោះពេលណា នាងខូចចិត្ត និងសោកស្តាយដែលបាត់បង់អ្នកនាងសំណព្វចិត្តទៅ ។

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Nov 28, 2022 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

🔥គំនុំចិត្តអន្ទាក់ស្នេហ៍🔥Tempat cerita menjadi hidup. Temukan sekarang