Ep.7 : យើងនឹងធ្វើឲ្យនាងស្លាប់

137 10 0
                                    

............

     "គួរចាប់ផ្ដើមពីត្រង់ណាមុនទៅ"នាងតូចអង្គុយគិតអេះអុញៗមិនដឹងថាគួរធ្វើពីណាទៅណាមុនឡើយ ព្រោះនាងមិនធ្លាប់ធ្វើរឿងនេះ សូម្បីតែបងប្រុសនាងក៏នាងមិនធ្លាប់ដែរ ដោយសារតែនាងនៅម្នាក់ឯងនោះអី ។ ក្រោយគិតរៀងយូរគួរសម ជូហ្វីនចាប់ផ្ដើមជូតមុខឲ្យនាយកម្លោះជាមុន ។ ដៃជូតមុខនាយបណ្ដើរ ភ្នែកចេះតែសម្លឹងមើលមុខអ្នកកម្លោះមិនដាក់ភ្នែក គេស្រស់សង្ហារខ្លាំងណាស់ តែចិត្តរបស់គេមិនបានស្រស់សង្ហារដូចសំបកក្រៅឡើយ ។

     "ពេលលោកគេងលក់បែបនេះ គឺគួរឲ្យស្រឡាញ់ណាស់"សុខៗក៏ធ្លោយពាក្យសរសើរចេញមក តែវាក៏មិនខុសពីអ្វីដែលនាងនិយាយដែរ ហូស៊ុកពីមុនគេជាមនុស្សប្រុសគួរឲ្យស្រឡាញ់ កក់ក្ដៅ ផ្ដល់ក្ដីស្រឡាញ់ស្រស់បំព្រងទៅឲ្យមនុស្សជុំវិញខ្លួន ទោះពេលខ្លះឈាមត្រជាក់ តែវាមានតែចំពោះគូរសត្រូវប៉ុណ្ណោះ បើចំពោះមនុស្សដែលគេស្រឡាញ់វិញ គឺគេងតែទន់ភ្លន់ជាមួយគ្រប់ពេល ។

     "ខ្ញុំសុំទោសជំនួសបងប្រុសរបស់ខ្ញុំផងណា ខ្ញុំមិនដឹងថាលោកនិងគាត់មានរឿងអ្វីជាមួយគ្នាទេ តែប្រាកដណាស់ បងប្រុសខ្ញុំច្បាស់ជាអ្នកបង្ករមុនមិនខាន ហើយបើអាចធ្វើឲ្យលោកឈប់មានរឿងជាមួយបងប្រុសខ្ញុំបាន ទោះជាខ្ញុំត្រូវរងការឈឺចាប់ ពាក្យមើលងាយរបស់លោកច្រើនប៉ុណ្ណាក៏ខ្ញុំព្រម ខ្ញុំនឹងទទួលយកទាំងអស់"ជូហ្វីននិយាយឡើងទាំងអ៊ួលណែនក្នុងទ្រូង ភ្នែកចាប់ផ្ដើមរលីងរលោងហូរទឹកភ្នែកចុះមក បើការជេស្ដីប្រមាថទាំងអស់ដែលធ្លាក់មកលើនាង អាចធ្វើឲ្យគេឈប់តាមផ្ចាញ់គ្នាជាមួយបងប្រុសនាងក៏ព្រមទទួលយកទាំងអស់ ថ្ងៃដែលគេចាប់នាងមក នាងទទួលរងវារួចទៅហើយ ទទួលទៅបន្តទៀតក៏នាងសុខចិត្តទ្រាំដែរ ។

     បន្ទាប់ពីចាត់ការជូតខ្លួន និងផ្លាស់សម្លៀកបំពាក់ ឲ្យគេរួចរាល់ ស្រីតូចក៏ត្រឡប់ទៅបន្ទប់របស់ខ្លួន ។ ថ្ងៃនេះនាងក៏ហត់នឿយណាស់ដែរ គ្រាន់តែងូតទឹកស្លៀកពាក់រួច ដាក់ខ្លួនគេងមិនបានប៉ុន្មាន ក៏គេងលក់បាត់ទៅហើយ ។

@ព្រឹកថ្ងៃថ្មី

     ដោយសារតែកាលពីយប់មិញ នាយផឹកស្រាច្រើនពេក ទើបពេលក្រោកឡើង ត្រូវឈឺក្បាលដូចគេយកដុំថ្មមកសង្កត់ ។ នាយកម្លោះប្រឹងទប់ក្បាលងើបខ្លួនឡើង ទាំងសក់សំពីងសំពោងមើលមិនយល់ ។ ហូស៊ុក ងាកមើលជុំវិញខ្លួន ឃើញថានាយកំពុងគេងលើគ្រែ នៅមានខោអាវគេងយប់នេះទៀត នរណាជាធ្វើ? បើនាយស្រវឹងមិនដឹងអីផងនឹង ។

🔥គំនុំចិត្តអន្ទាក់ស្នេហ៍🔥Tempat cerita menjadi hidup. Temukan sekarang