Ep.1 :នាងនឹងដឹងថាយើងជានរណា?

869 34 2
                                    

@ព្រលានយន្តហោះ

      មានមនុស្សច្រើនកុះករ នាំគ្នាឈរទទឹងរង់ចាំសាច់ញាតិដែលត្រលប់មកពីប្រទេសផ្សេងៗគ្នា  ក្នុងចំណោមអ្នកដែលដើរចេញមក ក៏មានរាងតូចមកព្រមជាមួយនឹងអ្នកដំណើរផ្សេងទៀតដែរ ។ រាងកាយតូចច្រលឹង អមដោយខោខ្មៅរឹបរាវជាមួយនឹងអាវសាច់ក្រណាត់ពណ៍សរឆ្នូតដៃវែង វែនតាខ្មៅ សក់វែងប្រាស់ស្មា រលាស់ៗតាមដំណើរកំពុងបោះជំហានចេញមកដោយដៃមានកាន់វ៉ាលីរបស់ខ្លួន ។ ស្នាមញញឹមស្រស់ស្អាតរបស់នាង ទាក់ទាញភ្នែកជាច្រើនគូរអោយងាកមកមើលនាងតូចគ្រប់គ្នា

      "សួស្ដី!...ជាអ្នកនាងជូហ្វីនមែនទេ?"ភ្លាមនោះក៏លេចមុខបុរសមាឌមាំម្នាក់ ក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ ទំនងដូចជាកូនចៅអីបែបហ្នឹង ដើរមកសួរនាងតូចពេលនាងដើរចេញមកដល់កន្លែងរង់ចាំ

      "ចាស៎៎!...តែហេតុអីលោកស្គាល់ខ្ញុំ?"ស្រីតូចស្រាប់តែជ្រួញចិញ្ចើមឆ្ងល់ ពេលសុខៗមានមនុស្សប្លែកមុខមកសួរឈ្មោះរបស់ខ្លួន ឬមួយជាអ្នកមកទទួលខ្លួនទេដឹង?

      "បាទ!...គឺខ្ញុំនេះហើយដែលចៅហ្វាយអោយមកទទួលអ្នកនាង"

      "ជាកូនចៅរបស់បងប្រុសទេហ៎៎?"

      "បាទ"បុរសម្នាក់នោះអោនគំនាបនាងតូចតាមឋាន:

      "អោយវ៉ាលីមក ចាំខ្ញុំជួយយកទៅទុកក្នុងឡានមុន"

      "អរ...នេះចាស៎៎"ជូហ្វីនហុចវ៉ាលីរបស់ខ្លួនអោយទៅបុរសម្នាក់នោះ រួចគេក៏ដើរទៅមុននាំផ្លូវនាងតូច ជូហ្វីនដើរតាមក្រោយ រហូតមកដល់ចំណតឡាន ។ មាឌក្រាស់យកវ៉ាលីរបស់ជូហ្វីនទៅទុកនៅគូទឡាន ហើយក៏រត់មកបើកទ្វាអោយស្រីតូចចូលទៅអង្គុយក្នុងឡានបាំងខាងក្រោយ បន្ទាប់មកគេក៏ទៅកន្លែងរបស់ខ្លួន ជាកន្លែងបើក ។ ឡានចាប់ផ្ដើមបញ្ឆេះហើយ រួចក៏ចេញដំណើរចេញពីព្រលានសំដៅទៅគោលដៅរបស់អ្នកដែលអោយមកទទួលនាង ។ ជូហ្វីនអង្គុយក្នុងឡានងាកមើលខាងក្រៅតាមកញ្ចក់ឡាន ទឹកដីសហរដ្ឋអាមេរិច ទឹកដីស្រុកកំណើតដែលខ្លួនបានចាកចេញអស់រយះពេលជាច្រើនឆ្នាំ ពេលនេះនាងក៏បានត្រលប់មកវិញហើយ វាមានការផ្លាស់ប្ដូរច្រើនណាស់ ហើយក៏កាន់តែស្អាតជាងមុនណាស់ដែរ ។

🔥គំនុំចិត្តអន្ទាក់ស្នេហ៍🔥Onde histórias criam vida. Descubra agora