17

1.2K 79 14
                                        

Jungkook ក្រោយពីបកស្រាយប្រាប់ Jimin ថាខ្លួនតែងតែទៅលួចមេីលខ្លួនហេីយ​ ក៏បានប្រាប់ថាខ្លួនចូលចិត្ត Jimin តាំងក្មេងតែមិនបានប្រាប់ថាជាអារម្មណ៍ក្នុងន័យស្នេហានោះទេ​ ព្រោះតែគេមិនទាន់ច្បាស់ថា Jimin ចូលចិត្តគេវិញក្នុងន័យស្នេហារឺជាមិត្តភាពទេីបចង់ចំណាយពេលអោយស្គាល់គ្នាជាងនេះ​ យ៉ាងណាក៏ Jimin មិនរត់ទៅណាចោលគេទៀតដែរ​ ព្រោះបន្តិចទៀត Jin Hyung របស់គេប្រាកដជារៀបការជាមួយ Namjoon Hyung ចឹងហេីយគេគិតថានៅពេលយល់ចិត្តគ្នាច្រេីនទៀត​ អ្វីដែរគេគិតពេលនេះគឺជួយព្យាបាលជំងឺផ្លូវដែរ Jimin មាន​

"Jiminnie ចាប់ពីពេលនេះទៅ​ តេីខ្ញុំអាចហៅ Jiminnie ថា Mochi បានទេ​ ខ្ញុំគិតថាវាស័ក្តសមនឹង Jimin ណាស់ជាពិសេសជាមួយថ្ពាល់ប៉ោងក្រហមព្រឿងៗរបស់ Jimin គឺវាកាន់តែគួរអោយស្រឡាញ់ថែមទៀត" Jungkook ស្នេីរសុំតែវាស្ដាប់ទៅមិនដូចជាការសុំសោះ

{ខ្ញុំ....មិនដឹងទេតាមតែ Jungkook ចុះចង់ហៅបែបណាក៏បានដែរ​ មិនបានប្រកាន់ទេ} Jimin លេីកក្ដារបង្ហាញទាំងញញឹមក្រហមថ្ពាល់

"Mochi Mochi របស់ខ្ញុំ​ ចាប់ពីពេលនេះទៅខ្ញុំនឹងហៅ Mochi Mochi តែមិនត្រូវអោយអ្នកណាហៅទេក្រៅពីខ្ញុំលឺទេ​ ព្រោះវាជាឈ្មោះពិសេសនឹង......មនុស្ស....ពិសេសដាក់អោយ" Jungkook និយាយឡេីងទាំងលេីកដៃទៅចុចលេីចុងច្រមុះរបស់ Jimin តិចៗ​ Jimin ញញឹមងាកមុខចេញមិនហ៊ានមេីលចំ​ ព្រោះតែមានអារម្មណ៍អៀនចំលែកព្រោះតែមិនធ្លាប់មានអ្នកមកនិយាយសសេីរចំៗបែបនេះ

"Mochi ខ្ញុំសុំសួរមួយបានទេ តែកុំខឹងនឹងខ្ញុំណា" Jungkook សួរទៅ Jimin នឹងទាញ Jimin អោយអង្គុយលេីពូកហេីយលេីកដៃទៅកាន់ថ្ពាល់ទាំងសងខាងរបស់ Jimin អោយមេីលមកចំ Jimin ធ្វេីមុខឆ្ងល់តែក៏ងក់ក្បាលតប "Mochi គ្រាន់តែងក់ក្បាលបេីយល់ស្រប​ នឹងក្រវីក្បាលបេីបដិសេធន៍​ យល់ទេ" Jungkook ពន្យល់ប្រាប់​ Jimin ក៏ងក់ស្រប់ថាខ្លួនបានយល់ពីអ្វីដែរ Jungkook ពន្យល់

"Mochi ធ្លាប់និយាយបានត្រូវទេ" Jungkook សួរទៅ Jimin ទាំងញញឹមស្រស់ដាក់ Jimin Jimin ងក់ក្បាលបញ្ជាក់យល់ស្របថាខ្លួនពីមុនគឺនិយាយធម្មតាមិនបានគនោះទេ

"Mochi ធ្លាប់ជួបរឺឃេីញហេតុរន្ធភ័យដល់ថ្នាក់ធ្វេីអោយ Mochi ឈប់និយាយរឺ" Jungkook សួរទៅកាន់ Jimin Jimin សម្លឹងទៅចំភ្នែក Jungkook ចំយូរបន្តិចទេីបក្រវីក្បាលបដិសេធន៍​ តែបានបន្តិចក៏ងក់ថាមែន

You've reached the end of published parts.

⏰ Last updated: Mar 18, 2021 ⏰

Add this story to your Library to get notified about new parts!

The mute Boy (Jikook)Where stories live. Discover now