15

514 48 12
                                    

"អ្អឹម~​ អ្អា...." Jungkook ក្រហឹមក្នុងបំពង់កពត់ពែនខ្លួនអោយយឺតសសៃ​ ហេីយក៏លេីកដៃញីភ្នែកខ្លួនឯងតិចៗទេីបបេីកភ្នែកឡេីងក៏ប្រទះភ្នែកនឹងកញ្ចុំសក់ទន់ក្រអូបមកប៉ះចង្ការបស់គេ​ ព្រោះ Jimin កំពុងតែដេកកេីយលេីទ្រូងមាំរបស់គេនឹងដៃអោបខ្លួនរបស់គេ​ Jungkook កាលបេីលឃេីញបែបនេះក៏សម្រេចចិត្តធ្វេីជាបិទភ្នែកធ្វេីដេកបន្តទាំងច្រមុះអោនទៅស្រង់ក្លិនក្រអូបពីសក់ទន់រឡាស់របស់ Jimin ទាំងបិទភ្នែកញញឹម

Jimin POV
ព្រឹកនេះខ្ញុំមានអារម្មណ៍ភ្ញាក់ឡេីងមានអារម្មណ៍ថាស្រស់ស្រាយខុសពីធម្មតានៅដេកលក់ស្ក​ប់ខុសពីរាល់ដងមែន​ ខ្ញុំបេីកភ្នែកឡេីងបន្តិចហេីយក៏បិទទៅវិញ​ទាំងញញឹម តែបានបន្តិចខ្ញុំក៏ទទួលដឹងដោយមានអារម្មណ៍ថាដៃរបស់ខ្ញុំកំពុងប៉ះអ្វីទន់ដូចក្រណាត់ក្រប់ពីលេីស្បែកទន់ៗរបស់មនុស្ស​ ខ្ញុំជ្រួញចិញ្ចេីមឆ្ងល់ក៏វាស់ដៃស្ទាបចុះឡេីងទាំងបេីកភ្នែកមិនចង់រួច​ ហេីយច្រមុះរបស់ខ្ញុំទទួលដឹងថាក្លិនក្រអូបប្លែកមិនដូចកម្រាលពូករបស់ខ្ញុំសោះ​ ដោយឆ្ងល់ពេកខ្ញុំក៏ខំបេីកភ្នែកម្ខាងទាំងមិនចង់រួច​ តែក៏បានឃេីញក្រណាត់រលោងដូចជាអាវដេកពេលយប់វាមានក្លិនក្រអូបដែលធ្វេីអោយខ្ញុំមិនដកច្រមុះចេញតែ​ ខ្ញុំរៀងភ័យបន្តិចពេលមានអារម្មណ៍ដូចវាការដកដង្ហេីមចេញចូល​ នេះតេីខ្ញុំមកដេកលេីសត្វសម្លែកទេដឹង​ ទេមិនអាចទេខ្ញុំប្រហែលមេីលរឿងគុនច្រេីនពេកហេីយ​ ខ្ញុំសម្រួលអារម្មណ៍បន្តិចកុំអោយភ័យ​ ហេីយទេីបបេីកភ្នែកងេីយ​ក្បាលឡេីងដេីម្បីមេីលថាវាជាអី​ ខ្ញុំក៏ស្រាប់តែភ្ញាក់ផ្អេីលយ៉ាងខ្លាំងនឹងងេីបអង្គុយយ៉ាងលឿន​ គឺថាខ្ញុំមិនមែនដេកលេីសត្វចម្លែកឆ្កួតយ៎អីទេ​ គេគឺ Jungkook ស្លាប់ហេីយ​ នេះសំណាងហេីយដែលគេមិនទាន់ងេីបកុំអីគេប្រាកដជាខឹងនឹងខ្ញុំជាមិនខាន់ទេដែលខ្ញុំដេកមិនដឹងខ្លួនទៅដេកកេីយលេីគេបែបនេះ តែពេលគេកំពុងតែគេងចឹងទៅមេីលគេចុះគួរអោយស្រឡាញ់ខ្លាំងណាស់ cute ដូចទន្សាយចឹង​ ហេតុអីមុខគេដូចទន្សាយបែបនេះ​ ខ្ញុំញញឹមឡេីងជាមួយនឹងផ្ទៃមុខសរលោង​ គេពិតជាសង្ហាមែនទែន​ គេបានដាក់ឈ្មោះម៉ូឈីអោយខ្ញុំ​ ពីដំបូងខ្ញុំសប្បាយចិត្តណាស់​ ហេីយក៏ស្រឡាញ់ពេញចិត្តនឹងឈ្មោះមួយនេះណាស់​ តែបេីនិយាយអោយពិតទៅគឺខ្ញុំបានលួចច្រនែននឹងក្មេងឈ្មោះម៉ូឈីដែល Jungkook ធ្លាប់ដាក់អោយគេនោះណាស់​ តែមិនអីទេយ៉ាងណាក៏ពេលនេះគេបានដាក់អោយខ្ញុំហេីយ​ ទោះខ្ញុំជាអ្នកទីពីររបស់គេក៏ខ្ញុំពេញចិត្ត​ សូមទោសណាក្មេងម៉ូឈីតូចដែលខ្ញុំដណ្ដេីមយកពីឯង​ ខ្ញុំគិតមកដល់ត្រឹមនេះក៏ត្រូវឈប់ព្រោះតែសុខៗ​ Jungkook ស្រាប់តែបេីកភ្នែកឡេីងភ្លាមៗធ្វេីអោយខ្ញុំដែលអង្គុយមេីលមុខគេក៏ត្រូវភ័យស្ទេីស្លាប់ព្រោះតែត្រូវគេចាប់​បានថាខ្ញុំនៅអង្គុយមេីលគេមិនដាក់ភ្នែក
Jimin end POV

"Jimin ម៉េចបានជានៅអង្គុយមេីលមុខខ្ញុំមិនគិតទៅសម្អាត់ខ្លួនទេរឺ" Jungkook ញញឹមចេញដូចទន្សាយងេីបអង្គុយអោនមុខ​ទៅជិតមុខ Jimin​ ដែលធ្វេីអោយមុខរបស់ Jimin ប្រែទៅជាក្រហមមួយរំពេច

Jimin ប្រញាប់រំកិលខ្លួនចុះទៅឈរញញឹមដាក Jungkook បន្តិចហេីយប្រញាប់រត់ទៅបន្ទប់ដេករបស់ខ្លួនយ៉ាងលឿនព្រោះខ្លាច​ Jungkook មកថេីបគេទាំងអត់ទាន់បានដុសធ្មេញទៀតគេខ្លាច Jungkook ធុមក្លិនខ្លួនមិនល្អរបស់ខ្លួន ចំនែកឯ Jungkook វិញញញឹមបិទមាត់មិ​នជិតពេលដែលបានឃេីញ Jimin រត់ចេញទៅទាំងអៀនក្រហមមុខងាំង Jungkook ញញឹមហេីយក៏ងេីបចុះពីពូកដេីរទៅបន្ទប់ដេករបស់ខ្លួនដូចគ្នាដេីម្បីសម្អាតខ្លួន
————-

"រៀបចំអាហារទៅ Joon ចុះមកឥលូវហេីយ" Jin និយាយប្រាប់អ្នកបម្រេីទាំងលេីកដៃដោះអៀមដែលពាក់ការពារប្រឡាក់ចេញ

"ចាស​ អ្នកប្រុស" អ្នកបម្រេីឆ្លេីយហេីយក៏ប្រញាប់ធ្វេីញាប់ដៃញាប់ជេីង

"Jinie ធ្វេីអីនឹងឈ្ងុយឡេីងពេញផ្ទះហេីយនេះ" Namjoon ចុះមកក៏និយាយឡេីងទាំងដេីរទៅថេីបថ្ពាល់ខាងស្ដាំរបស់ Jin មួយខ្សឺត

"មេីលឈ្ងុយម្លឹងៗញ៊ាំអោយច្រេីនទៅ" Jin និយាយទាំងអោយថ្ពាល់របស់ Namjoon វិញ

"ហ្អឹមមមម....ហេីយឈឺករទាំងព្រឹកតែម្ដងហេីយនេះ" Jungkook ក្រហឹមក្រហែមលឺៗដែលដេីរចុះមកជាមួយ Jimin មកក៏បានឃេីញបងៗរបស់ពួកគេកំពុងតែថេីបគ្នាមកនិយាយ sweet អីទាំងព្រឹកមិនខ្មាស់អ្នកបម្រេីរឺប្អូនសោះហេីយ

"មកដល់ជុំគ្នាហេីយរឺ​ អឺ...ចឹងតោះញ៊ាំជុំគ្នាតែម្ដងទៅ ហិក...ហិក" Jin និយាយទាំងមុខក្រហមអៀនដែលប្អូនមកទាន់ឃេីញគេថេីបគ្នាហេីយក៏បន្លប់ដោយហៅពួកគេញ៊ាំបាយយកតែម្ដងទៅ

{ពួកខ្ញុំមិនបានមកកាត់ចង្វាក់របស់ Hyung ទេរឺ?} Jimin លេីកក្ដាបង្ហាញអក្សរសួរទាំងញញឹម

"រំខាន់អីគ្មានទេតោះឆាប់ញ៊ាំទៅប្រយ័ត្នត្រជាក់អស់លែងឆ្ងាញ់ទៅ" Jin និយាយឡេីងទាំងទាញ Jimin មកអោយអង្គុយតុ

ពួកគេទាំងបួនក៏ចាប់ផ្ដេីមញ៊ាំទាំងញញឹមរហូតដល់រួចរាល់ទេីប Namjoon លាអ្នកទាំងបីទៅធ្វេីការតែក៏ឆ្លៀតផ្ដាំផ្ញេីរ Jin នឹង Jungkook អោយជួយមេីល Jimin អោយគេផងវាជាទម្លាប់ទៅហេីយដែលតែងតែផ្ដាំផ្ញេីរមនុស្សជុំវិញខ្លួនអោយមេីលប្អូនសំណព្វចិត្តតែមួយ​ រួចរាល់ទេីបគេចេញទៅធ្វេីការបាន

To be continued
~•PY~•

The mute Boy (Jikook)Where stories live. Discover now