16

488 42 3
                                        

Jikook ពេលនេះកំពុងអង្គុយនៅក្នុងបន្ទប់ដាក់សៀវភៅរបស់ Jimin ដែរពួកគេកំពុងរៀបចំសំភារ:សម្រាប់គូររូប
"Jimin ចេះគូររូបដែរមែនទេ" Jungkook សួរទៅ Jimin ដែរកំពុងតែផ្ជង់អារម្មណ៍ស្រមេីស្រមៃ Jimin ងាក់ទៅមេីលចំមុខ Jungkook ហេីយក្រវីក្បាលបដិសេធថាខ្លួនមិនចេះ​ តែមេីលពីរៀបកាន់ដៃខ្មៅនឹងរេីសប្រភេទដៃខ្មៅនឹងសំភារ:ដែរ Jimin មានគឺមានគ្រប់ប្រភេទដូចជាជាងគំនូរអញ្ចឹង​ បានបន្តិចទូរស័ព្ទ Jungkook ក៏លោតសារ  Jungkook ក្រលេកទៅមេីលមុខ Jimin បន្តិច Jimin ក៏ញញឹមគេ Jungkook ក៏ញញឹមតបវិញហេីយក៏ទាញទូរស័ព្ទមកមកបេីកមេីល

On message

Ma Mochi 😍
[ចុះ Jungkook ចេះគូររូបដែរទេ]​ គឺសារដែរ Jungkook ទទួលបាន Jimin

"ខ្ញុំក៏មិនសូវចេះដែរចេះតែគូរតាមការស្រមេីស្រមៃពេលខ្លះវាចេញមកក៏ស្អាត​ ពេលខ្លះក៏មិនស្អាត" Jungkook និយាយដាក់ខ្លួនការពិតគឺគេចេះគូរគេមានទេពកោសល្យសឹងតែគ្រប់យ៉ាង
"ចឹងយេីងចាប់ផ្ដេីមគូរទៅ" Jungkook និយាយឡេីងដែរពួកគេអង្គុយទល់មុខគ្នាដែរមិនអាចដឹងថាអ្នកណាគូរអ្វីខ្លះនោះទេ Jimin ងក់ក្បាលទទួលហេីយគេក៏បែរទៅចាប់អារម្មណ៍នៅលេីផ្ទាំងគំនូរវិញកំពុងធ្វេីការគិតថាគួរប្រេីជក់រឺដៃខ្មៅ​ នឹងគិតថាគួរតែគូររូបអ្វី​ បានបន្តិច Jimin ក៏កាន់ជក់ឡេីងគូរវាសៗ​ Jungkook នៅម្ខាងទៀតក៏ដូចគ្នា​ ពួកគេស្ងាត់រៀងខ្លួនសង្ងំគូរសមាធិផ្ដោតទៅលេីផ្ទាំងគំនូរដែរគេបានគូរដោយមិនបាននិយាយអ្វីទៀត​
ពេលនេះវារសៀលទៅហេីយរូបគំនូរដែរពួកគេគូរ​ក៏រួចរាល់ព្រមគ្នា
"WOW!! Jiminnie គូររូបស្អាតមែនទែន​ នេះបេីថាមិនចេះខ្ញុំមិនជឿទេ"​  Jungkook និយាយឡេីងទាំងផ្ញាក់ផ្អេីល​ សឹងមិនជឿនឹងភ្នែក​ រូប Jimin គូរគឺជាផ្ទះដែរនៅជាប់មាត់សមុទ្យ​ ដែរមានក្មេងតូចឈរឈរមេីលទៅសមុទ្យដែរឈរបែរខ្នងក្នុងរូបគំនូរ​ ហេីយក៏លួចគិតក្នុងចិត្តបន្តិច "តែថាផ្ទះនេះដូចស្រដៀងៗ" គិតបន្តិចតែមិននិយាយអីនោះទេ
Jimin ដាក់ជក់ចុះបញ្ចប់ការថែមថយងាក់ទៅញញឹមខ្សោះដាក់​ Jungkook ហេីយទេីបក្រោកឈរដេីរទៅមេីលរូបគំនូរដែរ Jungkook គូរ​

"នេះគឺជារូប Mochi របស់ខ្ញុំដែរខ្ញុំបានប្រាប់ Jimin នោះអី" Jungkook និយាយទាំងលេីកបង្ហាញរូបភាពទៅ Jimin Jimin ក៏រៀងភ្ញាក់បន្តិច​ ព្រោះគំនូរដែរ Jungkook គូរជាក្មេងប្រុសដែរមុខស្រដៀងខ្លួនកាលពី នៅក្មេង​ដែរ​ តែ Jimin ក៏វាយក្បាលបណ្ដេញគំនិតបន្តិចចេញ​ ព្រោះតែថាជាគំនូរជួនកាលគូរមិនដូថប៉ះបិទអីចឹង
ហេីយក៏លេីកដៃមេដៃអោយ Jungkook ទាំងញញឹមស្រទន់​

The mute Boy (Jikook)Where stories live. Discover now