13

411 38 7
                                    

Jimin នឹង Jungkook ពេលនេះកំពុងអង្គុយនៅក្នុងសួនក្រោយ​ផ្ទះរបស់ Jimin អានសៀភៅរឿងផង​ ចាក់បទចម្រៀងដែលជាក្រុម Bangtan ផងមិនដឹងជាស្អីៗទេតែបានបន្តិច Jungkook ក៏និយាយឡេីង

"Jimin.....ឈ្មោះម៉ូឈីដែលខ្ញុំដាក់​អោយ​ Jimin នេះគឺខ្ញុំធ្លាប់...." Jungkook និយាយហេីយឈប់បន្តិចពេលដែល Jimin បញ្ឈប់ការអានហេីយដាក់សៀវភៅទៅលេីតុចាំស្ដាប់ Jungkook បន្ត
Jungkook ក៏និយាយបន្តពេលដែលបានឃេីញ Jimin ដូចជាចាប់អារម្មណ៍ចង់ស្ដាប់បន្ត

"គឺថាកាលពីខ្ញុំនៅរៀនបឋមសិក្សាសាលារបស់ខ្ញុំមានរៀនមុខវិជ្ជារាំ​ ច្រៀង​ នឹងភ្លេង​ ហេីយជាមុខវិជ្ជាដែលខ្ញុំចូលចិត្តជាងមុខវិជ្ជាណាៗទាំងអស់​ ហេីយក៏បានជួបស្គាល់នឹងក្មេងប្រុសម្នាក់ដែលគេក៏មានចំណូលចិត្តដូចខ្ញុំដែល​ Jimin ដឹងខ្ញុំនៅចាំគ្រប់ពីគេទាំងអស់ កែវភ្នែកមានពន្លឺដូចជា​គ្រីស្ទាល់​ នឹង​មានថ្ពាល់ប៉ោង​ៗ​ របស់ក្មេងនោះដូចទៅកែវភ្នែក Jimin អញ្ចឹង​ ខ្ញុំតែងតែលួចមេីកគេរាល់ថ្ងៃព្យាយាមទៅបង្កេីតភាពស្និតស្នាលជាមួយគេ​ សម្ព័ន្ធ​ភាពរបស់ពួកយេីងក៏កាន់តែជិតស្និតតែ​ គ្រប់យ៉ាងត្រូវបំផ្លាញទំនាក់ទំនងរបស់ខ្ញុំនឹងគេ​ ដោយតែគេនឹងគ្រួសាររបស់គេមានរឿង​មួយចំនួន​ ហេីយចាប់ពីមានរឿននោះមកខ្ញុំក៏លែងបានជួបគេទៀត​ ព្រោះគេត្រូវគ្រួសាររបស់គេប្ដូរសាលារៀនអោយគេទៅរៀននៅសាលាផ្សេងមេីលមិនតែដោយសារមិត្តភ័ក្តរបស់គេគេក៏មិនត្រូវបានគ្រួសារគេប្ដូរសាលាដែល​ ខ្ញុំបានទៅវាយតប់ស្អីអោយក្មេងៗអស់នោះដែលរេីសអេីងគេរហូតធ្វេីអោយគេត្រូវបែកពីខ្ញុំ" Jungkook និយាយរៀបទាំងមុខស្រពោនខូចចិត្តពេលនឹកដល់ម្នាក់នោះ

{ក្មេងម្នាក់នោះឈ្មោះអីទៅ} Jimin សរសេអក្សរសួរ

"ខ្ញុំមិនបានសួរឈ្មោះរបស់គេទេ​ តែខ្ញុំបានដាក់អោយគេថាម៉ូឈី" Jungkook និយាយទាំងលេីដៃទៅកាន់ដៃរបស់ Jimin

"Jimin កុំអន់ចិត្តអីណាដែលខ្ញុំដាក់ឈ្មោះនេះអោយ Jimin ព្រោះតែខ្ញុំស្រឡាញ់ Jimin ដូចម៉ូឈីអញ្ចឹង" Jungkook និយាយធ្លោយពាក្យថាស្រឡាញ់ចេញមកទាំងមិនបានដឹងខ្លួន

"គឺខ្ញុំចង់មានន័យថា...." Jungkook ត្រូវគាំពេលដែល Jimin លេីកបង្ហាញក្ដាឡេីង

The mute Boy (Jikook)Nơi câu chuyện tồn tại. Hãy khám phá bây giờ