4

578 48 3
                                        

Jimin POV

ក្រោយបញ្ចប់ការញ៊ាំអាហារហេីយពួកយេីងក៏ធ្វេីការលាគ្នាខ្ញុំមានអារម្មណ៍ថាដូចជាចូលចិត្ត Jin​ hyung​ ណាស់មេីលទៅគាត់ដូចស្គាល់ពីខ្ញុំច្រេីនណាស់នឹងដឹងពីអ្វីដែលខ្ញុំចូលចិត្តនឹងមិនចូលចិត្តទៀតផង​ ពេលដែលគាត់អោបខ្ញុំនឹងលួងលោមខ្ញុំអោយស្ងប់អារម្មណ៍ខ្ញុំពិតជាមានអារម្មណ៍ថាគាត់ដូចជាម៉ាក់របស់ខ្ញុំចឹងខ្ញុំចង់អោយគាត់អោបនឹងលួងខ្ញុំគ្រប់ពេលទៀតណាស់តែគួរអោយស្ដាយណាស់មិនដឹងពេលណាខ្ញុំបានជួបគាត់ម្ដងទៀតទេ​ ខ្ញុំស្គាល់គាត់អោយបានច្រេីនជាងនេះ​ ខ្ញុំនឹកឃេីញដល់ Joonie Hyung ថាគាត់ជាមិត្តរបស់ Jin hyung​ ចឹងគាត់នឹងអាចទៅជួបគាត់ពេលណាក៏បានខ្ញុំក៏សម្រេចចិត្តដកទូរស័ព្ទដៃចេញមកផ្ងេីរទៅ Joon​ Hyung
Jimin end POV

[Joonie hyung​ ស្អែកជាថ្ងៃអាទិត្យយេីងជួប Jinie hyung ទៀតបានទេខ្ញុំមានអារម្មណ៍ថាចូលចិត្តគាត់] ក្នុងសារដែលទៅផ្ញេីរទៅ Namjoon កំពុងតែបេីកឡានពេលលឺទូរស័ព្ទបន្លឺសារផ្ងេីរក៏ទាញមកមេីលវាបញ្ជាក់ថាជាឈ្មោះរបស់ Jimin​ ក៏ងាកមកមេីលមុខ Jimin​បន្តិចមុននឹងបេីកចូលអានសារ

"ពិតមែនរឺ Minnie ចូលចិត្ត Jinie hyung ពិតមែនរឺ" Namjoon សួរដោយញញឹមសឹងតែដល់ស្លឹកត្រចៀកទៅហេីយ Jimin ក៏ងក់ក្បាលឆ្លេីយទាំងញញឹមទៅកាន់ Namjoon បញ្ជាក់

"ចឹងចាំស្អែកយេីងទៅផ្ទះរបស់ Jin hyung យ៉ាងម៉េចដែល" Namjoon និយាយ​ Jimin ងកក្បាលយល់ព្រម
"Minnie....មិនថាអីទេមែនទេបេី​ hyung នឹង Jin hyung ទាក់ទងគ្នាលេីសពីមិត្ត" Namjoon សម្រេចចិត្តនិយាយប្រាប់ប្អូន
Jimin ងាកមកមេីលមុខ Namjoon ទាំងបេីកភ្នែកធំ

[hyung​ ថាម៉េចនិយាយម្ដងទៀតបានទេ] ក្នុងសារ Jimin​

"Hyung នឹង Jin hyung ទាក់ទងគ្នាយូរហេីយ Jimin​ មិនខឹងនឹង hyung ទេមែនទេបេី hyung​ នឹងរៀបការជាមួយ Jinie hyung" Namjoon និយាយ Jimin ញញឹមចេញមកទាំងសប្បាយចិត្តដែលបងប្រុសរបស់គេបានជួបនឹងមនុស្សដែលគាត់ស្រឡាញ់នឹងជាមនុស្សដែលកក់ក្ដៅដូចជា​ Jin​ hyung

[Minnie សប្បាយចិត្តណាស់ hyung​ ]​ ក្នុងសារ​ Namjoon​ អានទាំងញញឹមបិទមាត់មិនជិតទីបំផុតរឿងនេះមិនបានធ្វេីអោយប៉ះពាល់ដល់​ Jimin​ ទេតែបែរជាធ្វេីអោយប្អូនរបស់គេសប្បាយចិត្តទៅវិញ
__________________________________

The mute Boy (Jikook)Where stories live. Discover now