ពេលនេះពួកគេទាំងបួននាក់កំពុងនៅអង្គុយតុអាហារដេីម្បីញ៊ាំអាហារពេលល្ងាចជុំគ្នាសេីចសប្បាយជាមួយគ្នា
"Minnie ស្នាដៃ Jin Hyung យ៉ាងម៉េចដែល" Namjoon សួរទៅប្អូនបន្ទាប់ញ៊ាំរួចលេីកទឹកមកផឹក Jimin ញញឹមងក់ក្បាលតបនឹងលេីកមេដៃបញ្ជាក់ថាឆ្ងាញ់
"បេីឆ្ងាញ់ចឹងញ៊ាំអោយច្រេីនណា Minnie" Jin និយាយរួច Minnie ក៏រុញចានបាយទៅមុខឆ្ងាយពីខ្លួនបន្តិចហេីយលេីកដៃអង្អែលពោះចង់បញ្ជាក់ឆ្អែតហេីយ
"នេះ Jimin ឈប់ហេីយមែនទេ" Jungkook សួរទៅ Jimin ដែលផ្អែកខ្លួនទៅលេីកៅអីលេីដៃអង្អែលពោះ Jimin ញញឹមងក់ក្បាលហេីយ Jungkook ក៏ញញឹមតបវិញ
"យកថ្នាំមកអោយ Minnie មក" Namjoon និយាយប្រាប់ទៅអ្នកបម្រេី
"ចាសអ្នកប្រុស" អ្នកបម្រើទទួលតបហេីយក៏ដេីរទៅរៀបកែវដាក់ថ្នាំមកអោយដែល Jimin មុខញញឹមមុននេះក្លាយទៅស្អុយប៉ែរមួយរំពេចត្បិតតែត្រូវលេបថ្នាំរាល់ថ្ងៃមែនតែគេមិនចូលចិត្តថ្នាំទេ
"នេះចាសថ្នាំអ្នកប្រុសតូច" អ្នកបម្រេីលេីកថ្នាំដាក់ជិតកែងទឹកដែលនៅពមុខរបស់ Jimin. Jimin ងក់ក្បាលតបទាំងមុខស្អុយមេីលទៅថ្នាំ
"ឆាប់លេបទៅ Jimin ah ឆាប់ជាណា" Jungkook និយាយលួងលោម Jimin ក៏ងេីបមុខពីថ្នាំមកមេីលមុខ Jungkook ភ្លឹសៗ
"ញ៊ាំថ្នាំទៅ Minnie នឹងអាលបានចូលដេក" Namjoon និយាយឡេីងជាទម្លាប់ចាំតឿនប្រាប់រាល់ថ្ងៃទៅហេីយ
{ចាំស្រកពោះបន្តិចសិននេះ Minnie តឹងពោះចង់ស្លាប់ហេីយ ដោយសារអាហារស្នាដៃ Jin Hyung ឆ្ងាញ់ពេក} Jimin លេីកក្ដារបង្ហាញប្រាប់ទៅគ្រប់គ្នាដែលធ្វេី Namjoon ព្រមងក់ក្បាលតបទាំងហួសចិត្តនឹងលេសទម្លាប់ប្រចាំថ្ងៃរបស់ប្អូនដែលមិនចង់លេបថ្នាំ ដែលធ្វេីអោយ Jin នឹង Jungkook ញញឹមទៅជាមួយដែល
"Minnie ឆាប់ញ៊ាំថ្នាំទៅ" Jungkook និយាយឡេីងបន្ទាប់ជជែកគ្នាពីនេះពីនោះមួយសន្ទុះមក Jimin តបងក់ក្បាលទាំងមុខស្អុយ
" ហឹម...រួចរាល់ហេីយតោះឆាប់ទៅសម្រាក់ទៅ" Namjoon និយាយឡេីងបន្ទាប់ពី Jimin លេបថ្នាំទាំងបង្ខំរួច
{គឺ Minnie ចង់ទៅមេីលអានសៀវភៅបន្តិចសិន Hyung ទាំងពីរនឹង Jungkook ទៅសម្រាក់មុនទៅ} Jimin លេីក្ដារបង្ហាញ
"ខ្ញុំចង់នៅអានសៀវភៅបានគ្នានឹង Jimin បានទេ" Jungkook សួរទៅ Jimin Jimin ញញឹមងក់ព្រមទាំងបិទមាត់មិនជិតដែលធ្វេីអោយ Namjoon ភ្ញាក់ផ្អេីលយ៉ាងខ្លាំងសម្រាប់គេព្រោះបន្ទប់នោះ Jimin មិនចេះតែអនុញ្ញាតអោយអ្នកណាចូលទេ
"ចឹងតោះ Hyung ទៅសម្រាក់ចុះចាំខ្ញុំមេីលថែ Jimin អោយ" Jungkook និយាយហេីយក្រោកឈរហេីយ Jimin ក៏ដេីរទៅកាន់ដៃរបស់ Jungkook ដេីរទៅសំដៅបន្ទប់ដាក់សៀវភៅដែលនៅជាន់ក្រោមដី
"Jinnie មុននេះ Jimin គេព្រមអោយ Jungkook ទៅបន្ទបសៀវភៅបងយល់ច្រឡំរឺការពិត" Namjoon ងាកសួរបញ្ជាក់អ្នកអង្គុយជិតខ្លួន
"នេះបងកេីតអី Joon ពួកគេចំនាយពេលមួយថ្ងៃនៅក្នុងបន្ទប់សឹងមួយថ្ងៃទៅហេីយ" Jin សួរទាំងមុខឆ្ងល់
"អាចយ៉ាងម៉េចទៅ ព្រោះបន្ទប់នោះ Minnie មិនអនុញ្ញាតអោយចូលសូម្បី Taehyung ដែលជាមិត្តជិតស្និតរបស់ Jimin ហួងហែងជាងបន្ទប់ដេកទៅទៀត បងមិនដឹងថាក្នុងនោះមានអ្វីដែល Jimin មិនចង់អោយគេដឹងរឺក៏អត់ទេ តែបងពិតជាសប្បាយចិត្តណាស់ដែលមួយរយ:ក្រោយមកនេះ Minnie ព្រមបេីកចិត្តបានច្រេីនជាងមុខបែបនេះ" Namjoon និយាយឡេីង
"អូនសង្ឃឹមថា Jungkook អាចជាចំនែកមួយដែលជួយ Jimin បានទៅចុះបងកុំគិតច្រេីនពេកតាស់ឆាប់ទៅសម្រាក់ទៅធ្វេីការពេញមួយថ្ងៃហេីយ" Jin និយាយ
"បាទ តែអូនកុំចេញចូលបន្ទប់នោះតាមចិត្តត្រូវសុំ Minnie មុនលឺទេបងមិនចង់អោយ Minnie មានកូនចិត្តខឹងរឺមិនចូលចិត្តអូនទេ" Namjoon ប្រាប់ Jin
"បាទ អូនដឹងហេីយតោះឆាប់ទៅម្រាក់ទៅ" Namjoon និយាយហេីយពួកគេក៏បណ្ដេីរគ្នាឡេីងទៅបន្ទប់ដោយទុកអោយអ្នកបម្រេីរៀបចំទុកដាក់ចានឆ្នាំង
មកមេីល Jungkook និង Jimin ពេលនេះកំពុងនៅក្នុងបន្ទប់សៀវភៅតែពីរអ្នកដែល Jungkook ពេលនេះកំពុងតែដេីរចុះឡេីងក្នុងបន្ទប់សៀវភៅរកសៀវភៅដែលគេចងអាន ស្របពេលដែល Jimin នៅដេកលេីគ្រែកាន់សៀវភៅអានផងដែល
"គួរមេីលពីស្អីចេះមេីលយេីងមិនសូវអានផងនេះ" Jungkook រអ៊ូបន្ដេីររកមេីលបណ្ដេីរ រហូតដេីរទៅទាញសៀវភៅមួយក្បាលហេីយដេីរត្រឡប់ទៅជិតគ្រែវិញ"Jimin ខ្ញុំអាចគេងលេីពូដែលបានទេ" Jungkook សួរដែលឈរនៅជិតគ្រែ
{បាទមិនអី Jungkook អាចគេងបាន} Jimin ដាក់សៀវភៅចុះសរសេរតប Jungkook ទាំងញញឹម
ពួកគេអានរហូតដល់ភ្នែកទន់ដាក់សៀវភៅដេកលក់ទាំងមិនដឹងខ្លួនរៀងខ្លួននៅលេីគ្រែក្នុងបន្ទប់សៀភៅនោះទាំងពីរនាក់
To be continued
~•PY~•
YOU ARE READING
The mute Boy (Jikook)
Fantasyក្មេងប្រុសដែលមានរូបរាងមុខរាងស្អាតឥតខ្ចោះដូចជាមនុស្សស្រីសាច់ទន់ម៉ត់រលោងគួរអោយចង់អង្អែលតែបែរជាមិនអាចនិយាយបានដូចជាមនុស្សទូទៅ តើគេកើតមកនិយាយមិនកើតរឺក៏មានរឿងអ្វីកើតឡើងចំពោះគេទើបគេមិនអាចនិយាយបាន? Stare 09.08.2020