"នេះ Jimin នៅខ្លាចអ្វីរឺដែលជាមូលហេតុធ្វេីបាបខ្លួនឯងដោយមិននិយាយបែបនេះ" Suga ទៅ Jimin ដែលទៅដូចជាកំពុងគិតពីអ្វីម្យ៉ាងយូរបន្តិចឃេីញធ្វេីការសរសេរឆ្លេីយតបនឹងខ្លួន
{គឺថា Hyung Jimin ខ្លាចនៅខ្លាច ខ្លាចមនុស្សដែល Jimin ស្រឡាញ់ត្រូវបាត់បង់ដូចជាប៉ាម៉ាក់របស់ Jimin} Jimin បង្ហាញ Suga ហេីយក៏បង្ហូរទឹកភ្នែកហូរស្រក់ចុះមក
"មានមូលហេតុអីដែលទេទេីបធ្វេីអោយ Jimin គិតខ្លាចបែបនេះ ហឹម?" Suga សួរនាំទៅកាន់អ្នកនៅនឹងមុខទាំងលេីកដៃទៅចាប់កាន់ដៃរបស់ Jimin បន្តិចជាការលេីកទឹកចិត្តហេីយក៏ដកវិញ
"Jimin គិតថាការដែលមិននិយាយអ្វីសោះវាអាចការពារមនុស្សដែល Jimin ស្រឡាញ់រឺ" Suga បន្តសួរ Jimin ក៏ងក់ក្បាលបញ្ជាក់ថាគេគិតបែបនេះ
"តែជួនកាលវាអាចមិនមែនបែបនេះទេ Jimin Hyung គិតថាការដែល Jimin មិននិយាយអីសោះនេះវាកាន់តែគ្រោះថ្នាក់ដល់មនុស្សដែល Jimin ស្រឡាញ់ទៅវិញទេ" Suga និយាយ
{គឺខ្ញុំមិនដែលនិយាយប្រាប់អ្នកណាទេចឹងពួកគេប្រាកដជាមិនធ្វេីអីមនុស្សដែលខ្ញុំស្រឡាញ់នោះទេ} Jimin លេីកអក្សរដែលសសេរបង្ហាញ Suga
"ពួកគេនៅជិតនឹងពួកយេីងមែនទេ? " Suga សួរទៅ Jimin Jimin គ្រាន់តែងក់ក្បាលឆ្លេីយដេីម្បីបញ្ជាក់ថាជាការពិត
"Jimin មិនទុកចិត្តលេីពួកបងថានឹងអាចការពារ Jimin បានមែនទេ" Suga និយាយ Jimin ក៏ក្រវីក្បាលបដិសេធថាខ្លួនមិនបានគិតបែបនេះទេ
"ចឹង Hyung សុំសួរ Jimin មួយបានទេ" Suga សួរដែល Jimin គ្រាន់តែងក់ក្បាលឆ្លេីយថាបាន
"តេី Jimin ធ្លាប់គិតថាចង់និយាយវិញទេ" Suga Jimin ក៏ងក់ក្បាលបញ្ជាក់ថាធ្លាប់គិត
"ប៉ុន្មាន%ដែល Jimin ចង់ត្រឡប់មកនិយាយដូចដេីមវិញ តៀដោលមូលហេតុអ្វីដែលជំរុញអោយ Jimin ចង់ចាប់ផ្ដេីមនិយាយវិញ" Suga
{60% ដែលខ្ញុំចង់និយាយ ខ្ញុំមិនដឹងថាជាអារម្មណ៍អ្វីនោះទេ ខ្ញុំបានស្គាល់នឹងមនុស្សម្នាក់ ពេលគេនិយាយមកកាន់ខ្ញុំអ្វីម្យ៉ាងក្នុងខ្លួនរបស់ខ្ញុំវាបានបញ្ជារទៅដល់ខួរក្បាលរបស់ខ្ញុំចង់ឆ្លេីយតបទៅគេវិញ តែវាធ្វេីអោយខ្ញុំមិនសប្បាយចិត្តសោះដែលអណ្ដាតរបស់ខ្ញុំវាស្រាប់រឹងក្រលាស់មិនបាន នេះជាអ្វីដែលធ្វេីអោយខ្ញុំពិបាកចិត្ត តេីខ្ញុំអាចនឹងក្លាយជាមនុស្សគនិយាយអ្វីមិនបានរហូតមែនទេ Hyung} Jimin សសេរលេីក្ដាររួចលេីកបង្ហាញដល់ Suga ដែលអានហេីយក៏ភ្ញាស់ផ្អេីលបន្តិចគេពិតជាចង់ស្គាល់ម្នាក់ដែលធ្វេីអោយ Jimin មានគំនិតផ្លាស់ប្ដូរនេះណាស់ព្រោះតែគេជួយព្យាបាលលេីកទឹករាប់ឆ្នាំហេីយវាមិនបានអោយ Jimin ព្រមប្រាប់សូម្បីតែអារម្មណ៍ពិតទាំងស្រុងផងថ្ងៃនេះជាថ្ងៃដំបូងដែលគេបានដឹងរឿងជាច្រេីននៃការផ្លាស់ប្ដូររបស់ Jimin
ESTÁS LEYENDO
The mute Boy (Jikook)
Fantasíaក្មេងប្រុសដែលមានរូបរាងមុខរាងស្អាតឥតខ្ចោះដូចជាមនុស្សស្រីសាច់ទន់ម៉ត់រលោងគួរអោយចង់អង្អែលតែបែរជាមិនអាចនិយាយបានដូចជាមនុស្សទូទៅ តើគេកើតមកនិយាយមិនកើតរឺក៏មានរឿងអ្វីកើតឡើងចំពោះគេទើបគេមិនអាចនិយាយបាន? Stare 09.08.2020
