ភាគ០៣

1 0 0
                                    

[ បេះដូងទារុណ ] 🌸
ភាគ០៣:មនុស្សរោគចិត្ត

"នែ៎...???"
"......"គ្មានការតបពីអ្នកកម្លោះ ដែលនាងកាន់តែថយគេកាន់តែដើរចូល ទើបជីអ៉ឺសម្រេចចិត្តបញ្ឈប់ការតវ៉ាជាមួយគេគ្រប់យ៉ាងជំនួសដោយការបែរក្រោយរត់ចេញពីម៉ាតយ៉ាងលឿង ហុីសុងតាមសម្លឹងនាងដោយស្នាម
ញញឹមពេញចិត្តរួចក៏ដើរសំដៅទៅកន្លែងគិតលុយព្រមទាំងគ្រវីក្បាលតិចៗដោយការហួសចិត្ត

       ត្រឡាប់មកនាងតូចដែលរត់យកងាប់យករស់ចេញពីម៉ាតដើម្បីរត់គេចពីមនុស្សរោគចិត្តម្នាក់នោះទម្រាំតែផុតឆ្ងាយនាងនេះសឹងតែដាច់ខ្យល់ស្លាប់ភ្លាមៗព្រោះមិនដែលរត់អីបែបនេះពីមុនមកទើបពេលនេះមុខនាងតូចទៅជាក្រហម ដកដង្ហើមឃូសឃាស់ស្ទើតែមិនដល់គ្នា ជីអ៉ឺមកឈប់អង្គុយនៅក្រោមដើមឈើមួយកន្លែងដែលមានបង់តូចសម្រាប់អង្គុយ ស្រីតូចទម្លាក់បង្គុយអង្គុយចុះយកដៃក្ដោបពោះព្រោះពេលនេះនាងហត់និយាយអ្វីមិនចេញពិតមែន
"ហ្វូ...."សម្លេងព្រួសខ្យល់ចេញពីក្នុងពោះពុងបំភ្លឺឡើងដោយនាងតូចជីអ៉ឺយកដៃម្ខាងស្ទៀបទ្រូងខាងឆ្វេងដែល
ពេលនេះបេះដូងរបស់នាងលោតស្ទើរតែធ្លាយចេញមកក្រៅព្រោះតែហត់
"ស្លាប់ហើយ..នេះហួសចំណតឡានក្រុងឆ្ងាយណាស់ហើយ ហេតុអីក៏ខ្ញុំគិតតែពីរត់មិនមើលបែបនេះ?"ជីអ៉ឺពោលក្នុងចិត្តដោយអារម្មណ៍ហួសចិត្តនិងខ្លួនឯងមិនគួរណារត់ចង់បាក់កដោយសារតែគេចពីប្រុសហេងស៊យម្នាក់និងទេ
"ហ៉ឺ...??សូកូឡា"ជីអ៉ឺពោលទាំងបើកភ្នែកធំៗសម្លឹងសូកូឡា
មួយប្រអប់ដែលខ្លួននាងកាន់មកជាប់ដៃរត់ចេញពីម៉ាត
ដោយមិនដឹងខ្លួន
"ហ៉ើយ..រឡាក់រឡើកណាស់អាជី"និយាយបានត្រឹមនេះនាងតូចក៏បោះជំហានមួយៗទៅមុខបន្តទៀតដោយគិតថានិងមិនត្រឡប់ទៅម៉ាត់វិញដើម្បីអោយលុយទេព្រោះខ្លាចថានិងត្រូវជួបគេទៀតនាងសុខចិត្តក្លាយជាចោរសិនចុះចាំស្អែកនិងទៅនិយាយជាមួយម្ចាស់ហាង វាប្រសើរជាជាងកាលដែលនាងត្រឡប់ទៅវិញនៅពេលនេះជួបគេហើយក៏ធ្វើរឿងឆ្គួតៗមកលើនាងទៀត

ទីតៗៗ......
       សម្លេងសុីផ្លេឡានធ្វើអោយជីអ៉ឺដែលដើរសំយ៉ាកស្មាតុយមុយនោះត្រូវងាកមកប្រភពសម្លេង ដែលឡាននេះបានអែបមកកៀកនាងទៅហើយ កញ្ចក់ឡានត្រូវបានបើកឡើងបង្ហាញអោយឃើញផ្ទៃមុខសង្ហាដូចទេវបុត្រញញឹមស្រស់ដាក់នាងតូច ព្រមទាំងលើកដៃហាយហ្វាយដាក់នាងយ៉ាងគួរអោយស្រឡាញ់
"ទៅផ្ទះមែនទេ?ឡើងឡានមកចាំបងជួនទៅ"សូ សុីយ៉ុនបងប្រុសបង្កើររបស់ សូ មេរ៉ា ញញឹមហៅនាងតូចឡើងជិះឡានជាមួយ ហើយក៏បើកទ្វាឡានមកឈរនៅចំពោះមុខ
នាង ដែលធ្វើអោយនាងតូចធ្វើអីមិនត្រូវ ព្រោះតែនាងមិនចង់អោយគេត្រូវលំបាក់ដែលត្រូវជូននាងទៅសំណង់អនាធិបេតយ្យអីបែបនិង
"អឺ....គឺ...."
"មិនបាច់ក្រែងចិត្តទេ ឆាប់ចូលទៅ"
"....??"ប្រកែកមិនទាន់នាយកម្លោះក៏ទាញនាងរុញចូលឡានផ្លុកបិទទ្វាហើយខ្លួនក៏ដើរវាងឡានទៅកៅអីតៃកុងរួចបញ្ជាឡានចេញទៅ
"ហេតុអីបានថ្ងៃនិងជីអ៉ឺដើរទៅផ្ទះ?"សុីយ៉ុនបញ្ជាចង្កូតឡាន
បណ្ដើរសួរសំណួរនាងតូចបណ្ដើរ
"គឺ..គឺជីចង់ហាត់ប្រាណ"
"ហាសហា...ចង់ហាត់ប្រាណទាំងកណ្ដាលថ្ងៃត្រង់អញ្ចឹងរឺ?ឯងនេះកំប្លែងមែន ហឺហឺ"ឃើញទេនាងរករឿងអោយគេសើចទាល់តែបាន ស្មានតែនាងតូចចង់កំប្លែងណាស់រឺ?ហាត់ប្រាណស្អីទៅ នាងចេះតែឆ្លើយទៅវាល្អជាជាងដែល
ប្រាប់គាត់ថានាងត្រូវមនុស្សរោគចិត្តធ្វើស្អីឆ្គួតៗដាក់នាង
នោះវាគួរអោយខ្មាស់
"ហ៉ឺៗ...."ដោយមិនដឹងតបគេបែបណាបន្តនាងតូចក៏ធ្វើជាសើចហ៉ឺៗតាមគេដែរហាក់ដូចជាខ្លួននេះជាតួកំប្លែងពិតប្រាកដយ៉ាងអញ្ចឹង
       ពួកគេទាំងពីរនាក់ជិះឡានបណ្ដើរនិយាយគ្នាពីនេះពី
នោះបណ្ដើរជាពិសេសសុីយ៉ុនគេមានរឿងសួរនាងតូចមិនឈប់រហូតជីអ៉ឺស្ទើរតែឆ្លើយនិងគេមិនចង់គ្រប់សំណួរដែលគេសួរ

បេះដូងទារុណWhere stories live. Discover now