[ បេះដូងទារុណ ] 🌸
•ភាគ០៥:ព្យាយាមស្និទ្ធស្នាល"គ្រូមកហើយបែរទៅមុខវិញទៅ"ពេលដែលក្រឡេកឃើញគ្រូមកជីអ៉ឺក៏រហ័សប្រាប់មេរ៉ាអោយបែរទៅមុខវិញហើយស្រីតូចមេរ៉ាក៏ព្រមបែរទៅវិញតាមនាង
ចំណែកឯឆេស៊ូឯនេះវិញកំពុងលួចនិន្ទាស្រស់ស្រីទាំងពីរដោយទឹកមុខពេបជ្រាយ និងស្អប់ខ្ពើមបំផុត....។មែន!!នាងពិតជាស្អប់ជីអ៉ឺណាស់ព្រោះនាងបានដណ្ដើមពានរង្វាន់សិស្សឆ្នើមប្រចាំសាលាពីនាងដែលធ្វើអោយប៉ានាងស្ដីបន្ទោសនាងយ៉ាងចាស់ដៃ ធ្វើអោយនាងបាត់បង់ឱកាស បាត់បង់ភាពកក់ក្ដៅពីគ្រួសារដូចកាលពីមុន ពួកគាត់លែង
យកចិត្តទុកដាក់និងនាងហើយ....គឺព្រោះតែជីអ៉ឺម្នាក់គត់
"ឆេស៊ូ!!នាងកើតអី?"សម្លេងគ្រលបំភ្លឺឡើងក្បែកត្រចៀកនាងតូច យូហាន សម្លឹងតាមក្រសែភ្នែកឆេស៊ូ មិនមែននាយមិនដឹងទេតែធ្វើជាមិនដឹងទើបត្រូវ កន្លងមកឆេស៊ូស្អប់ពីរនាក់នោះប៉ុណ្ណានាយដឹងតាំងពីដំបូង តែក៏ស៊ូធ្វើជាល្ងង់ដើម្បីបាននៅក្បែរឆេស៊ូ ហេតុអីមែនទេ?ព្រោះនាយស្រឡាញឆេស៊ូនោះអី
"គ្មានស្អីទេ!វាមិនមែនជារឿងរបស់លោក សូមលោកកុំមកខ្វល់"ឆេស៊ូតបទាំងធុញទ្រាន់ ធុញទ្រាន់និងមនុស្សប្រុសក្បែរខ្លួននេះបំផុតហើយ ហេតុអីមនុស្សដែលនាង
ស្រឡាញ់បែរជាមើលមិនឃើញនាង តែមនុស្សដែលនាង
មិនស្រឡាញ់បែរជាតាមនាងស្អិតដូចតុកកែបែបនេះ
"...បាទ!!សូមទោសផង"នាយសូមទោសទាំងដែលខ្លួនមិនបានខុស គ្រាន់តែបារម្ភមិនខុសទេតែខុសដែលនាយបារម្ភខុសមនុស្ស យូហានបានតែញឹមៗទាំងចុកអួលក្នុងទ្រូងពេលដែលទទួលបានពាក្យសម្ដីនិងកាយវិការព្រងើយកន្តើយបែបនេះម្ដងហើយម្ដងទៀតពីឆេស៊ូ ប៉ុន្តែទោះយ៉ាងណា
នាយនៅតែទ្រាំ ទ្រាំដោយសង្ឃឹមថាថ្ងៃណាមួយនាង
និងបានឃើញនិងយល់ពីខ្លួនមិនខាន ព្រោះទោះយ៉ាងណានាយក៏មិនអាចបង្ខំអោយនាងប្រគល់ក្ដីស្រឡាញ់មកអោយនាយបានភ្លាមៗដែរ តែនាយនិងចិញ្ចឹមក្ដីស្រឡាញ់របស់ខ្លួនចំពោះឆេស៊ូដែលមាននៅក្នុងចិត្តនេះជារាងរហូតក្រោយពីរសាយនៅស្នាមញញឹមខ្សោះហើយយូហានក៏បានតែអង្គុយស្ងៀមៗតែភ្នែកក៏លួចសម្លឹងទៅឆេស៊ូជារើយៗ
![](https://img.wattpad.com/cover/259469381-288-k772051.jpg)
YOU ARE READING
បេះដូងទារុណ
Aksiyonស្រឡាញ់តែមិនអាចស្រឡាញ់ ព្រោះផ្លូវស្នេហ៍របស់ពួកយើងវាពោរពេញទៅដោយបន្លា