[ បេះដូងទារុណ ] 🌸
•ភាគ០៩យប់យុនចូលមកដល់នាងតូចជីអ៉ឺក៏មកធ្វើការងារជាអ្នក
រត់តុតាមធម្មតាដូចរាល់ដងយ៉ាងអញ្ចឹងដែរ តែចម្លែកអីថ្ងៃ
នេះនាងបែរជាអើតកចំហមាត់ដូចស្វាហាក់ដូចកំពុងរងចាំមើលវត្តមានរបស់នរណាម្នាក់តែមិនឃើញ
"មិចក៏ថ្ងៃនេះគេមិនមកអញ្ចឹង?"ជីអ៉ឺនៅមិនសុខនៅ
ពេលដែលមិនបានឃើញមនុស្សប្រុសដែលជាមេរំខាន
របស់នាង អារម្មណ៍ចេះតែបញ្ជាអោយសម្លឹងរកគេដោយហាមមិនបាន ហើយវាក៏ជាលើកទីមួយដែលនាងរសាប់រសល់ ខ្វល់ខ្វាយចាំមើលផ្លូវគេម្នាក់នោះយ៉ាងខុសទំនង
"អេ៎ស....ហេតុអីក៏ត្រូវចាំមើលគេដែរ?គេមករឺមិនមកគឺជារឿងរបស់គេទេតើ...."ជីអ៉ឺអេះក្បាលឆ្ងល់និងខ្លួនឯងដល់ហើយហេតុអីក៏ត្រូវចាំមើលផ្លូវគេទាំងដែលនាងនិងគេមិនបានត្រូវជាអ្វីនិងគ្នាគ្រាន់តែជួបគ្នាដោយរឿងចៃដន្យនៅយប់ដំបូងដែលនាងមកធ្វើការនៅទីនេះហើយក៏ចេះតែជួបគេដោយមិនបានបន់អោយជួបហើយនៅសុខៗក៏អូស
នាងទៅញាំបាយជាមួយ តែវារាងចម្លែកដល់ហើយថាពេលដែលបាត់គេមិនឃើញនាងក៏ចេះតែមានអារម្មណ៍ថានៅមិនសុខចង់ឃើញមុខគេទៅវិញវាអាចដែរទេដែលថានាងកំពុងលង់ស្រឡាញ់គេដោយមិនដឹងខ្លួននោះព្រោះពេលដែលគេមកធ្វើអ្វីចម្លែកៗទាំងការនិយាយស្ដីនាងក៏មានអារម្មណ៍ថាសប្បាយ រំភើប ដោយមិនដឹងខ្លួនថាកំពុងគិតអីទាល់តែសោះ
"គេអាចកើតអ្វីដែរទេណ៎...?"ក្រោយពីតាំងចិត្តថាមិនខ្វល់តែក៏ត្រូវមកសួរខ្លួនឯងម្ដងទៀត តែលើកនេះមានអារម្មណ៍ថានាងដូចជាបារម្ភគេពិតៗ
"អ៊ុយ...ឈប់គិតហើយ....បងយកទៅតុណាចាំខ្ញុំយកជំនួស"ជីអ៉ឺរត់ទៅកេះមិត្តរួមការងារដែលកំពុងកាន់ថាសភេសជ្ជៈ ហើយក៏សុំគេធ្វើជំនួសព្រោះយប់នេះក៏ដូចជាមិនសូវមានមនុស្សកុះករអីទើបធ្វើអោយនាងទំនេរដកដង្ហើមចោលទៅគិតរឿងដែលមិនគួរគិតភូមិគ្រឹះត្រកូលលី.......!!
តុកៗ......
"ហុីសុង..."
តុកៗ.....
សម្លេងគោះទ្វាបន្ទប់ជាលើកទីពីរបានបំភ្លឺឡើងដែលអ្នកខាងក្រៅព្យាយាមគោះតែទោះគោះយ៉ាងណាក៏មិនមានការឆ្លើយតបពីអ្នកខាងក្នុងទើបស៊ូយ៉ុងសម្រេចចិត្តកាច់ត្រចៀកទ្វាបើកចូលទៅដោយមិនចាំបាច់រងចាំការអនុញ្ញាត
បន្តទៅទៀត ព្រោះនាងស្គាល់ចរិកប្អូនប្រុសរបស់ខ្លួនច្បាស់
"ហុីសុង....អូននៅក្នុងដែរទេ?"ពេលទ្វាត្រូវបានបើកដោយដៃខ្លួនផ្ទាល់របស់ស៊ូយ៉ុងក៏បំភ្លឺសម្លេងហៅអ្នកជាប្អូន ក្នុងបរិវេណបន្ទប់ទាំងមូលបែរជាងងឹតឈឹងទើបនាងលូកដៃបើកកុងតាក់ភ្លើងដើម្បីបំភ្លឺ ភ្នែកក៏ក្រឡេកមើលឆ្វេងស្ដាំក្នុងបរិវេណបន្ទប់តែក៏ត្រូវប្រទាក់ភ្នែកនិងប្អូនប្រុសដែលកំពុងអង្គុយលើសាឡុងក្នុងបន្ទប់យ៉ាងស្ងៀមស្ងាត់ ដៃទាំងសងស្រាក់ចូលគ្នាដាក់កែងដៃនៅក្បាលជង្គុងសំយ៉ុងមុខចុះក្រោមសម្លឹងមើលតែជើងខ្លួនឯង ឃើញបែបនេះអ្នកជាបងបានត្រឹមតែដកដង្ហើមធំហើយក៏កាន់ថាសអាហារទៅដាក់លើកតុមុខសាឡុងរួចក៏ចូលទៅអង្គុយក្បែរខ្លួនអ្នកជាប្អូន
"ញាំបាយទៅបងយកមកអោយអូនហើយ.."ស៊ូយ៉ុងពោលទៅកាន់ប្អូនដោយសម្ដីទន់ភ្លន់និងសម្លឹងមុខហុីសុងដោយអ្នកម្ខាងទៀតមិនទាន់និងងើបមើលនាងវិញ
"ខ្ញុំមិនហូបទេ...បងស្រីយកទៅវិញទៅ"
"ហេតុអីមិនញាំ?កុំព្រោះតែរឿងនិងក៏បង្អត់ខ្លួនឯង...ព្រោះអ្នកដែលពិបាកគឺជាយើងខ្លួនឯងមិនមែនអ្នកផ្សេង"
"បងស្រី...!!"ហុីសុងពោលហៅងាអ្នកជាបងដោយមិនទាន់ងើបមុខឡើងនៅឡើយ
"អឹម...មានអីរឺ?"
"បងធ្លាប់លង់ស្រឡាញ់នរណាម្នាក់ដោយមិនដឹងខ្លួនដែរ
ទេ?"នៅសុខៗនាយក៏សួរសំណួរដែលមិនគួរសួរ តែមិនខ្វល់ទេក្នុងពេលនេះហុីសុងបែរជាមានអារម្មណ៍ថាច្របូកច្របល់ក៏កាន់តែជិតឆ្គួតនៅពេលដែលដឹងថាប៉ារបស់គេហាមឃាត់មិនអោយខ្លួនទាក់ទងមនុស្សស្រីម្នាក់នោះនាយខ្លួនឯងមានអារម្មណ៍ថាបានលង់ស្រឡាញ់គេតាំងតែពីថ្ងៃដែលជួបនាងដំបូងមកម្លេះ ហើយក៏គ្រាន់តែចង់ដឹងពីអារម្មណ៍មនុស្សពីផ្សេងគ្នា ចំណែកឯស៊ូយ៉ុងទៅជាងីងឺបន្តិចពេលដែលលឺសំណួរបែបនេះ
"....?ធ្លាប់"
"ចុះបងមានអារម្មណ៍បែបណា?"ហុីសុងសួរបន្ត
"គឺ...នឹកគេនៅមិនសុខ..ចង់ជួបគេនិងមានអារម្មណ៍ប្លែកៗជាច្រើនពេលខ្លះផ្ទៃមុខ និងស្នាមញញឹមដ៏ទន់ភ្លន់របស់គេក៏លេចថ្គោលនៅចំពោះមុខយើងទាំងដែលគេមិនបានមានវត្តមាននៅទីនេះជាមួយយើង..."
"បងធ្លាប់ជួបរឿងបែបនិងមែនហ៎?"ហុីសុងងាកសម្លឹងមុខអ្នកជាបង លឺបែបនេះស៊ូយ៉ុងក៏ញឹមៗពោលបន្ត
"គឺធ្លាប់មែន...តែគួរអោយស្ដាយគេមានមនុស្សដែលគេពេញចិត្តរួចហើយ..."ស៊ូយ៉ុងតបទាំងទឹកមុខស្រពាប់ស្រពោន រឿងរ៉ាវស្នេហាវាយ៉ាងមិច?មិនមែនថានាងមិនដែលស្គាល់ទេ នាងស្គាល់ទាំងការឈឺចាប់ ការខកបំណង គ្រាំចិត្តឯកោស្ទើរពាក់កណ្ដាលជីវិតរបស់នាងទៅហើយ តែណ្ហើយបើវាកន្លងហើយអោយវាទៅចុះ....
"អេ៎...កុំគិតអីរឿងវាកន្លងហួសយូរហើយ..និយាយពីអូន
វិញចាប់អារម្មណ៍អ្នកណារឺ?"ស៊ូយ៉ុងរហ័សប្ដូររឿងព្រោះអោយតែនាងគិតរឿងអតីតពេលណាក៏មានតែរឿងឈឺចាប់បុករុកបេះដូងអោយធ្លុះធ្លាយ
"មាន...ហើយគេក៏នៅទំនេរក៏ប៉ុន្តែបែរជាមានរនាំដ៏ធំកំពុងតែរំកិលចូលមកកាត់ផ្ដាច់ទំនាក់ទំនងរបស់ពួកខ្ញុំ"រនាំងដ៏ធំគឺជាប៉ារបស់នាយនោះហើយ ហេតុអីគាត់មិនបើកចិត្តខ្លះ...?រឺគិតថាអ្វីដែលគាត់រៀបចំវាល្អសម្រាប់ជីវិតនាយនោះ?អត់ទេវាមានតែផ្លូវមួយដែលទាញអោយហ៉ីសុងធ្លាក់ក្នុងភាពឈឺចាប់និងខកបំណងតែប៉ុណ្ណោះ
"........"ស្ងាត់ ស៊ូយ៉ុងមិននិយាយតែក៏សម្លឹងមើលកែវភ្នែកដ៏សោកសៅមួយគូរដែលនៅចំពោះមុខនាងនេះ នាងស្គាល់ពីអារម្មណ៍ឈឺចាប់នេះច្បាស់ព្រោះជីវិតរបស់ហុីសុងពេលនេះកំពុងដើរជាន់ដានជីវិតរបស់នាងកាលពីមុន មិនបានខុសគ្នាអីបន្តិចទេ
"បងស្រី..."ហុីសុងឈប់បន្តិចសម្លឹងមុខបងស្រីដែលកំពុងសម្លឹងមើលមកខ្លួនដែរមិនខុស រួចក៏ពោលបន្ត
"ហេតុអីប៉ាធ្វើបែបនេះ..?ហេតុអីខ្ញុំគ្មានសិទ្ធគ្រប់គ្រងលើជីវិតខ្លួនឯង?ហេតុអីគាត់បិទសិទ្ធខ្ញុំគ្រប់បែបយ៉ាង?ហេតុអីក៏គាត់មិនដែលគិតពីអារម្មណ៍របស់ខ្ញុំ?ហឹ...ហេតុអីទៅ....
បងស្រីហឺ..."ហុីសុងនិយាយទាំងទឹកភ្នែកកូនប្រុសស្រក់
មកនៅចំពោះមុខបងស្រីដោយមិនអាចទប់ទល់បានគេទ្រាំមកជាយូរ ទ្រាំព្រមធ្វើតាមគាត់បញ្ជាគ្រប់បែបយ៉ាងដោយ
មិនចង់ជំទាស់ចិត្តព្រោះតែគាត់ជាឪពុកហើយក៏គិតថាខ្លួនជាកូនគ្មានសិទ្ធប្រកែកមានតែតាមគ្រប់បែបយ៉ាងអ្វីក៏មិនដែល
និយាយទោះការរស់នៅបែបនេះវាមិនមែនជាបំណងប្រាថ្នារបស់មនុស្សគ្រប់គ្នាតែក៏គ្មាមសិទ្ធប្រកែកយកឈ្នះបានឡើយ។ គ្រប់ពេលដើរចេញពីផ្ទះនាយត្រូវមានអ្នកតាមដាន តាមគ្រប់សកម្មភាពគ្រប់ទង្វើ សូម្បីតែជីវិតនៅក្នុងសាលាក៏នាយគ្មានសេរីភាពដូចសិស្សឯទៀតដែរ ថ្នាក់រៀនក៏ជាថ្នាក់ពិសេសមានត្រឹមសិស្សដប់នាក់រៀនជាមួយ សូម្បីកន្លែងបាយទឹកក៏អាថ៌កំបាំងមិនមានអ្នកណាដឹង តែនាយគ្មានក្ដីសុខទេ សូម្បីតែបន្តិច....
"ហុីសុង...."ស៊ូយ៉ុងពោលហៅឈ្មោះអ្នកជាប្អូនតិចៗដោយចិត្តឈឺជំនួសទើបស្រវ៉ាទាញក្បាលប្អូនមកអោបជាប់ទ្រូងទុកជាការលួងលោមសម្រាប់ពេលនេះនាងក៏មិនអាចធ្វើអ្វីបាន
"ឈឺណាស់ហើយមែនទេ..?"ស៊ូយ៉ុងពោលបន្តព្រមទាំងអង្អែលក្បាលប្អូនប្រុសតិចៗទុកជាការលួងលោម
"ឈឺ...ឈឺណាស់បងស៊ូយ៉ុង..."ហុីសុងតបទៅកាន់បងស្រីទាំងចុកអួលណែនពេញដើមទ្រូង
"មិនអីទេណាបងនិងជួយអូន...ជួយនិយាយជាមួយនិងប៉ាណា.."ស៊ូយ៉ុងតបទៅកាន់ប្អូនទាំងយល់ចិត្ត ពីដំបូងក៏ថានិងមកបញ្ចុះបញ្ចូលប្អូនអោយតាមប៉ាតែពេលដែលដឹងការពិតនៃភាពឈឺចាប់របស់ប្អូនដែលវាស្រដៀងនិងការដែលប៉ាធ្លាប់ធ្វើដាក់នាងកាលពីអតីតរហូតដល់នាងអស់ឱកាសដើម្បីបំពេញបំណងខ្លួនឯង ហើយក៏ត្រូវបៀមភាពឈឺចាប់ពីអតីតមកទល់ពេលនេះ ហើយពេលនេះអ្នកដែលដូចនាងគឺជាហុីសុងប្អូនប្រុសតែម្នាក់របស់នាង ដូច្នេះហើយនាង
និងមិនព្រមអោយអ្នកណាម្នាក់ដើរជាន់ដានដ៏ឈឺចាប់របស់នាងទៀតនោះទេ
"ខ្ញុំមិនសង្ឃឹមទេបង ដប់ឆ្នាំមកនេះដែលប៉ាម្ចាស់ការលើជីវិតរបស់ខ្ញុំ គាត់មិនដែលសួរខ្ញុំមួយម៉ាត់ទេថាខ្ញុំពេញចិត្តនិងវារឺអត់?ក្នុងចិត្តរបស់គាត់មានតែការបង្ខំហឹក...បង្ខំអោយខ្ញុំធ្វើតាមគាត់មករហូត បើគាត់ដោះលែងខ្ញុំក៏មានន័យថាការប្រឹងប្រែងរបស់គាត់បរាជ័យហើយ...មនុស្សដូចជាប៉ាមិចនិងអាចបោះបង់ចោលងាយៗនោះ..ហឹក.."
"តែយ៉ាងណាបងក៏ចង់ជួយអូនណា..ទោះសង្ឃឹមតិចតួចក្ដីក៏ដោយចុះ"លឺហើយហ៉ីសុងក៏ងើបចេញពីការអោបរបស់
ស៊ូយ៉ុង
"ស្រេចតែបងចុះ..តែដូចដែលខ្ញុំបាននិយាយជាមួយគាត់ហើយ រឿងឈប់ទាក់ទងនិងនាងខ្ញុំមិនឈប់ដាច់ខាត"អរគុណសម្រាប់ការចំណាយពេលអាន!!
ស៊ូមី
YOU ARE READING
បេះដូងទារុណ
Azioneស្រឡាញ់តែមិនអាចស្រឡាញ់ ព្រោះផ្លូវស្នេហ៍របស់ពួកយើងវាពោរពេញទៅដោយបន្លា