[ បេះដូងទារុណ ] 🌸
•ភាគ៥៣🔞"ហុីសុង..."សម្លេងស្រាលបំភ្លឺឡើងព្រមទាំងដៃតូចក៏លូកទៅដាក់លើស្មាគេនិងលុតជង្គុងម្ខាងនៅនិងមុខគេ ហុីសុងងើបមុខតិចៗសម្លឹងនាងទាំងកែវភ្នែកឈឺចាប់
"ទីបំផុតអូនមកហើយ"សម្លេងគ្រល៎បែបមនុស្សស្រវឹងបំភ្លឺឡើងទើបជីអ៉ឺតបវិញដោយសម្លេងស្រាល
"ត្រូវហើយ ខ្ញុំមកហើយ"
"អូយ.....!!"នាងតូចស្រែកឡើងទាំងឈឺចាប់ព្រោះពេលនេះដៃរបស់ហុីសុងម្ខាងចាប់ដៃនាងដល់ឡើងសសៃដែលជីអ៉ឺពេលនេះឈឺឡើងក្រហមមុខ
"ហេតុអី?ខ្ញុំមិនល្អត្រង់ណា?ហេតុអីក៏ស្រឡាញ់វា?"ហុីសុងប្រែជាគំហកខ្លាំងៗទាំងមុខក្រហមធ្វើអោយជីអ៉ឺនាងភ័យឡើងរួញខ្លួន ហេតុអីក៏ពេលគេស្រវឹងកាចយ៉ាងនិង?ដៃម្ខាងប្រឹងទាញដៃគេចេញតែមនុស្សម្នាក់នេះមិនដឹងជាបានកម្លាំមកពីណាស់ប្រើត្រឹមដៃម្ខាងច្របាច់កដៃនាងស្ទើរបាក់ទៅហើយ
"ហុីសុងលោកស្រវឹងហើយ..."ទោះឈឺយ៉ាងណាក៏ប្រឹងនិយាយសម្ដីលួងលោមដើម្បីអោយគេបានស្ងប់ចិត្ត ក៏ប៉ុន្តែគេមិនស្ដាប់បែរជាទាញខ្លួននាងអោបចង្កេះជាប់ដាក់អោយអង្គុយលើភ្លៅខ្លួន ទើបជីអ៉ឺត្រូវយកទប់ស្មាគេព្រោះខ្លាចជ្រុលខ្លួនទៅមុខ
"ខ្ញុំស្រឡាញ់នាងណាស់ជីអ៉ឺ នាងកុំទៅចោលខ្ញុំបានទេ?"គេបន្ថែមកម្លាំងអោបរឹតនាងកាន់តែខ្លាំងទើបជីអ៉ឺត្រូវរើខ្លួនខ្លាំងៗ ព្រោះដើមឡើងមកពីនាងបារម្ភគេពេកទើបរត់មកដល់ទីនេះ តែពេលវាដល់ពេលដែលនាងត្រូវចាក់ចេញបើសិនជាលោកលីដឹងនាងគឺគ្មានលទ្ធផលល្អនោះទេ
ភឹប....
"អឹ..!!ខ្ញុំសូមទោស ខ្ញុំ..ខ្ញុំ..."ជីអ៉ឺរើខ្លួនរួចពីការអោបរឹតរបស់គេក៏រហ័សថយខ្លួនបម្រុងនិងបើកទ្វាចេញទៅ តែត្រូវហុីសុងចាប់បង្វែររុញនាងអោយទល់ខ្នងនិងទ្វារួចក៏ទម្លាក់បបូមាត់ដែលមានតែក្លឹនស្រាហួងទៅគ្រប់គ្រងបបូមាត់តូចដោយប៉ឺតខាំខ្លាំងៗរហូតដល់ជីអ៉ឺមានអារម្មណ៍ដឹងដល់ឈាមដែលចេញពីការខាំរបស់គេ"អឹម..."សម្លេងបែបពិបាកដកដង្ហើមរបស់ជីអ៉ឺទើបកាយតូចត្រូវប្រឹងយកដៃរុញទ្រូងគេនិងវាយខ្លាំងៗដើម្បីអោយគេដោះលែងណាមួយពេលនេះនាងមានអារម្មណ៍ក្រហាយឈឺនៅមាត់របស់នាងផងដែរទើបហុីសុងព្រមដោះលែងអោយនាងដកដង្ហើមបានស្រួលបួល
![](https://img.wattpad.com/cover/259469381-288-k772051.jpg)
YOU ARE READING
បេះដូងទារុណ
Actionស្រឡាញ់តែមិនអាចស្រឡាញ់ ព្រោះផ្លូវស្នេហ៍របស់ពួកយើងវាពោរពេញទៅដោយបន្លា