[ បេះដូងទារុណ ] 🌸
#ភាគ០៧ : ចម្លែក"តាមសម្រួលកុំបង្ខំអីអ្នកនាង ហឺហឺ"ជេយ៍សើចគ្រហឹមដើមកតិចៗភ្នែកនៅតែសម្លឹងនាងតូចមិនប្រែ
"មើលអី?"អ្នកដែលត្រូវគេសម្លឹងក៏សួរឡើងដោយទឹកមុខ
មិនដឹងខ្យល់អី
"ដាំពេជ្រហ៎...ទើបមើលមិនបាន?"ទៀតហើយគេធ្វើ
អោយនាងទាល់ទៀតហើយប៉ុន្មានដងហើយដែលគេ
និយាយធ្វើអោយនាងគាំងរកអ្វីតបលែងបាន
".......ហ៉ើយថាមិត្តលោកទៅវាចម្លែកដើរតាមសុខៗក៏បាត់ស្រមោលឈឹង តែលោកវិញចំឡែកជាងមិត្តលោក
ទៅទៀត"
"ត្រង់ណាថាខ្ញុំចម្លែក?"ជេយ៍លើកចិញ្ចើមសួរព្រមទាំងអោនមកជិតៗមុខតូច
"គឺ....ចម្លែកត្រង់លោកមានពាក្យតខ្ញុំមិនចេះអស់និងណា"មេរ៉ាបែរទៅតទល់ជាមួយគេដែលពេលនេះមុខអ្នក
ទាំងពីនៅជិតគ្នាបង្កើយ
"......???"មេរ៉ាស្ងៀមត្រឹងនៅពេលដែលមុខសង្ហាអោនមកជិតដោយមិនអោយសញ្ញាអីបន្តិច ចំណែកឯជេយ៍វិញក៏មិនព្រមងាកទៅណានៅផ្កើនតបតនិងនាងទៀត
"គេមិនហៅថាចម្លែកទេ តែគេហៅថាឆ្លាតទៅវិញទេ"
"អៀក...."មេរ៉ាលឺហើយងាកមុខចេញពីគេធ្វើជាលានអណ្ដាតចង់ក្អួតយកដៃរឺតទ្រូងខ្លួនឯងហាក់ដូចរអើមណាស់អញ្ចឹង តែតាមពិតនាងបន្លំដើម្បីគេចមុខពីគេនោះទេ តែសម្ដីអួតខ្លួនរបស់គេនេះណានាងធ្វើអញ្ចឹងសមហើយ...
"កើតអីរឺ?"ជេយ៍ទៅជាសួរមិនដឹងថានាងកំពុងបញ្ចួសខ្លួន
នៅធ្វើទឹកមុខបារម្ភគេទៀត
"នេ៎ស...ទឹកយកទៅលុបមុខចេញទៅ"ថាហើយនាងតូចក៏ហុចដបទឹកដែលនាងផឹកមុននេះនៅទឹកកន្លះដបទៅអោយគេ ដែលជេយ៍ក៏ទទួលយកធ្វើភ្នែកស្លឺសម្លឹងនាងក្នុងន័យចង់ស្រាយចម្ងល់
"ផឹករឺ?"ជេយ៍សួរឡើងធ្វើអោយមេរ៉ាងាកមកមើលគេ
"ចង់ផឹកក៏ផឹកទៅ....តែខ្ញុំមិនមែនអោយលោកផឹកទេ"
"....ចុះអោយធ្វើអីវិញ?"ម្ដងនេះគឺជេយ៍ជាអ្នកតាមសួរស្រីតូចម្ដងព្រោះដេញមិនទាន់នាង
"គឺអោយលោកលុបមុខចេញអោយស្វាងកុំអោយលង់និងខ្លួនខ្លាំងពេក"មេរ៉ាញញឹមឌឺដងដាក់អ្នកម្ខាងទៀតដែលពេលនេះជេយ៍បានត្រឹមតែលេបទឹកមាត់ផ្សើមក ជំនួសការផឹកទឹកហើយងកក្បាលតិចៗ ឥឡូវគេចាប់ផ្ដើមយល់ហើយថាមនុស្សស្រីចំពោះមុខម្នាក់នេះក្បាលរឹងមិនធម្មតា ហើយក៏ពូកែឌឺណាស់ដែរ"អរគុណណាសម្រាប់អាហារមួយពេលនេះ"ជីអ៉ឺពោលបណ្ដើរបោះជំហានទៅមុខបណ្ដើរដោយមានកម្លោះសង្ហាហុីសុងដើរទន្ទឹមនាង
"អឹម....ឆ្អែតដែរទេ?"គេសួរឡើង
"សួរបែបនេះលោកប្រហែលចាត់ទុកខ្ញុំជាជ្រូកពិតប្រាកដ
ហើយ"ជីអ៉ឺតបទាំងមុខម៉ូវ សួរមើលតែអាហារមិញនេះតិចណាស់អញ្ចឹងទាំងដែលនាងញាំស្ទើរតែបែកពោះទៅហើយនៅមិនអស់ផង
"ចុះមែនរឺអត់?"
"មិនពិតទេ..គ្រាន់តែខ្ញុំមិនដែលបានញាំរបស់ឆ្ងាញ់ៗបែប
នេះពីមុនមកប៉ុណ្ណោះ"ជីអ៉ឺឆ្លើយដោយមិនគិតលាក់លាម ឆ្លើយតាមការពិតព្រោះបើប្រៀបធៀបនិងសិស្សទាំងអស់នៅក្នុងសាលានេះគិតថាមានតែនាងទេដែលមានជីវិតរស់នៅតាមបែបអ្នកក្រមិនដែលស្គាល់ភាពសប្បាយហ៉ឺហាដូចជាសិស្សដទៃ គ្រាន់បានមករៀនសាលាល្អបែបនេះក៏ជាសំណាងនាងទៅហើយ
"លោកដឹងទេនេះជាលើកទីមួយហើយដែលខ្ញុំបានញាំឆ្ងាញ់បែបនេះ"នាងនិយាយព្រមទាំងញញឹមងាកសម្លឹងមើលគេទាំងទឹកមុខសប្បាយរីករាយស្មានមិនត្រូវ
"ពិតមែនរឺ?"អ្នកម្លោះគ្មានធ្វើអីក្រៅពីតបជាសំណួរខ្លីទៅកាន់ស្រីតូចព្រោះពេលនេះគេពិតជាចង់ស្គាល់នាងអោយច្បាស់ជៀងនេះណាស់ហើយក៏ចង់អោយនាងនិយាយរឿងដែលទាក់ទង់និងខ្លួននាងប្រាប់គេអោយច្រើនជាងនេះដែរទើបបានត្រឹមតែសួរនិងចាំស្ដាប់ចម្លើយចេញពីមាត់នាង
"គឺពិតណាស់...លោកប្រហែលជាមិនដែលស្គាល់ជីវិតបែបនិងដូចខ្ញុំទេ"ជីអ៉ឺដកភ្នែកពីគេព្រមទាំងសម្លឹងទៅឆ្ងាយនឹកគិតពីជីវិតខ្លួនឯងតាំងតែពីដឹងក្ដីមករស់ស្គាល់តែសំណង់អនាធិបេតយ្យមិនដែលស្គាល់ឡើយកន្លែងសប្បាយៗដូច
ក្មេងឯទៀតដែលរស់នៅលើគំនមាសប្រាក់ប្រើរបស់ថ្លៃៗ ស្លៀកសម្លៀកបំពាក់ស្អាត់បាតសមរម្យ ប្រែនៗ តែនាងមិនដែលតូចចិត្តឡើយជាមួយនិងរឿងទាំងអស់នេះនាងសុំត្រឹមតែក្ដីសុខនិងស្នាមញញឹមដែលមនុស្សជុំវិញខ្លួននាងផ្ដល់អោយនាងគ្រប់គ្រាន់ហើយមិនថាគ្រួសារ ស្នេហា មិត្តភក្តិ និងមនុស្សដែលនាងតែងគោរពស្រឡាញ់ នាងមិនដែលចង់បានអ្វីលើសពីនេះឡើយ
"មានមាសមានប្រាក់ បើគ្មានសេរីភាពតើមានន័យអីទៅ?"
ប្រយោគនេះនាយបានត្រឹមតែសួរខ្លួនឯងក្នុងចិត្តតែប៉ុណ្ណោះ ខាងក្រៅនាយហ៉ឺហាណាស់ តែជីវិតនាយមិនខុសអីពីចាបក្នុងទ្រុងនោះទេ។ហុីសុងមិននិយាយអ្វីក្រៅពីជ្រើសរើស
យកភាពស្ងប់ស្ងាត់សម្លឹងមុខតូចពីចំហៀងដោយទឹកមុខ
ស្មានមិនត្រូវពីជម្រៅចិត្ត
"ហ៊ុយ....ខ្ញុំនាំលោកសេដមែនទេសុំទោសផងខឹខឹ"ស្រីតូចពោលឡើងនៅពេលដែលទទួលដឹងពីអារម្មណ៍ដែលអ្នកក្បែរខ្លួនមិនបាននិយាយតបតនាងដូចមុន ហើយក៏ធ្វើជាសើចឡើងតិចៗដើម្បីប្ដូរបរិយាយកាស ចំណែកឯអ្នកកម្លោះក៏រហ័សប្រែទឹកមុខជាធម្មតាវិញចង់បញ្ជាក់ថាគេមិនបានដូចដែលនាងគិត
"ចូលតួពេកហើយ....តោះទៅ"ថារួចហុីសុងក៏ចាក់កាន់ដៃនាងតូចដើរទៅធ្វើអោយជីអ៉ឺត្រូវភាំងនិងទង្វើររបស់គេដោយកែវភ្នែកតាំងគូរសម្លឹងមើលដៃដែលគេចាប់កាន់ដៃនាង ហើយពេលនេះផងដែរបេះដូចនាងក៏ចាប់ផ្ដើមធ្វើការខុសធម្មតាទៀតហើយ ហុីសុងដឹកដៃនាងតូចដើរទៅដោយមិនបានដឹងពីវត្តមានរបស់មនុស្សម្នាក់ដែលនៅផ្នែកម្ខាងចាំឃ្លាំមើលគ្រប់សកម្មភាពរបស់ពួកគេទាំងពីរនោះឡើយ ចំណែកឯអ្នកដែលនៅផ្នែកម្ខាងទៀតនោះក៏លើកទូរសព៌្ទដូចជាតេទៅនរណាម្នាក់
"...លោកម្ចាស់...គឺមានក្មេងស្រីស្រករគ្នាម្នាក់ដើរជាមួយដូចជាស្និទស្នាលណាស់"គេឆ្លងឆ្លើយជាមួយដៃគូរសន្ទនាដែលទំនងជាចាហ្វាយរបស់ខ្លួន ដែលយើងមិនអាចស្ដាប់ដឹងទេថាខ្សែម្ខាងទៀតនិយាយអីព្រោះប្រពន្ធ័សម្លេងដែលចេញពីទូរសព៌្ទខ្សោយពេក
"បាទលោកម្ចាស់"ថាហើយគេក៏ដាក់ទូរសព៌្ទចុះវិញកែវភ្នែកក៏បន្តតាមសម្លឹងទៅគោលដៅបន្ត"ហ៉ើយ...ជីអ៉ឺ"សម្លេងស្រួយស្រាច់ចេញពីមាត់អ្នកជាមិត្តដែលអង្គុយចាំនាងជាយូរមកហើយគ្រាន់តែក្រឡេកឃើញមិត្តសម្លាញ់ដើរមកភ្លាមក៏ស្ទុះទៅចាប់ដៃចាប់ជើងជីអ៉ឺព្រមទាំងចាប់ខ្លួននាងបង្វិលមើលធ្វើដូចខ្លាចអ្នកម្ខាងទៀតជ្រុះបាត់សាច់ត្រង់ណាយ៉ាងអញ្ចឹង
"ឯងមិនអីទេរឺ..?ហើយគេម្នាក់និងមានធ្វើអីឯងដែរទេ?"មេរ៉ាពិនិត្យមើលរាងកាយមិត្តផងសួរផងព្រមទាំងមិនភ្លេចលួចដៀងភ្នែកមើលទៅដែលឈរនៅពីក្រោយជីអ៉ឺដោយការចាប់កំហុស
"អឹ...មិនអីទេគេមិនបានធ្វើអីយើងទេ ឯងកុំបារម្មណ៍អី"ជីអ៉ឺតប នាងដឹងថាមិត្តម្នាក់នេះប្រាកដជាបារម្ភពីនាងស្ទើរឆ្គួតហើយតែទម្រាំតែនាងបានអង្វរកហុីសុងអោយត្រឡប់មកវិញបាននាងក៏ស្ទើរតែឆ្គួតដូចគ្នា ថាទៅគេម្នាក់និងមិនដឹងជាកើតអីអោយប្រាកដ?
"មិនអីល្អហើយ...នែ៎លោកថ្ងៃក្រោយអោយដឹងក្បាលដឹងកន្ទុយផងកុំចេះតែអូសគេឯងទៅផ្ដេសផ្ដាស់បែបនេះទៀត"
ស្រីតូចឈ្លាតដំឡើងសរសៃកដាក់អ្នកដែលជាដើមហេតុដោយការឃ្នើសចិត្ត
"ជេយ៍.."
".......?"
"ទៅវិញ"ថាហើយគេក៏បែរខ្នងដើរចេញទៅដោយមិនគិតនិងតបតមេរ៉ាអីមួយម៉ាត់ ចំណែកឯជេយ៍វិញក៏ដើរទៅតាមគេហៅដោយមិនភ្លេចងាកមកបាយៗស្រីតូចទាំងពីរ
"មេរ៉ាគេ....??"ជីអ៉ឺលើកម្រាមដៃចង្អុលតិចៗសំដៅទៅជេយ៍
"ប្រាប់ថាជាមិត្តនិងគ្នា អឺគេម្នាក់នេះចម្លែក..ក្បាលរឹង
និយាយមិនឈ្នះហែកមាត់ចោល"មេរ៉ានិយាយព្រមទាំងតាមសម្លក់អ្នកដែលដើរចេញទៅ
"ដូចគ្នា..."
"ដូចគ្នាអី?"មេរ៉ាសួរភ្លាមទាំងឆ្ងល់
"គឺ...សំដៅទៅគេទាំងពីរគឺដូចគ្នា"ជីអ៉ឺនិយាយព្រមទាំងសម្លឹងទៅកម្លោះទាំងពីរដែលដើរចេញទៅមិនទាន់ផុត
"មិនដូចទេ..."
"ហេតុអី?"
"គឺម្នាក់រួសរាយ..ឯម្នាក់ទៀតមុខងាប់"
"អ៎រ....."អរគុណសម្រាប់ការចំណាយពេលអាន!!
ស៊ូមី

YOU ARE READING
បេះដូងទារុណ
Actionស្រឡាញ់តែមិនអាចស្រឡាញ់ ព្រោះផ្លូវស្នេហ៍របស់ពួកយើងវាពោរពេញទៅដោយបន្លា