ភាគ០៨

2 0 0
                                    

[ បេះដូងទារុណ ] 🌸
#ភាគ០៨ : បិទសិទ្ធ

"មិនដូចទេ..."
"ហេតុអី?"
"គឺម្នាក់រួសរាយ..ឯម្នាក់ទៀតមុខងាប់"
"អ៎រ....."ជីអ៉ឺងកក្បាលយល់ស្របតាមទាំងដែលខ្លួនមិនទាន់យល់សាច់ការអីច្បាស់ផង
"អេ៎...កុំខ្វល់ច្រើនបើឯងមកវិញហើយ តោះយើង"ថា
ហើយមេរ៉ាក៏វាងទៅរុញស្មានាងតូចជីអ៉ឺពីក្រោយសំដៅទៅថ្នាក់រៀនវិញ
"ជីអ៉ឺ..បុិនោះយកឯងទៅណាទៅ?ប្រាប់គ្នាផងមើល"ស្របពេលដែលធ្វើដំណើរទៅថ្នាក់រៀនវិញមេរ៉ាក៏ឈ្លាតសួរមិត្ត
"អឺត្រូវហើយ គេនាំគ្នាទៅកន្លែងមួយណាឯង.."ដល់ត្រឹម
នេះជីអ៉ឺក៏អាក់បន្តិច ធ្វើអោយអ្នកដែលចាំស្ដាប់នោះស្លរ
ឈាមទៅហើយ
"......."
"កន្លែងនោះគឺជាកន្លែងផ្ទាល់ខ្លួនរបស់គេ ព្រមទាំងមានអ្នក
បម្រើឆ្វេងស្ដាំហាក់ដូចជាផ្ទះអញ្ចឹង.."
"ផ្ទះទេដឹង?"
"មិនមែនទេ...គឺកន្លែងញាំអី"
"ហា៎ស!!កន្លែងញាំអីអញ្ចឹងរឺ?"មេរ៉ាបើកភ្នែកធំសួរទាំងហួសចិត្ត
"ប្រាកដហើយ...ព្រោះគេនាំយើងទៅញាំអាហាឆ្ងាញ់ជាច្រើន"ស្ដាប់ហើយមេរ៉ាក៏ស្ងាត់បន្តិច ហួចបុិនេះអាថ៌
កំបាំងដល់ហើយនេះ
"កាន់តែចម្លែកហើយ...ឯងគួរណាតែប្រយត្ន័ៗបន្តិចទៅ"
"តែគ្នាថាគេដូចជាមិនមែនជាមនុស្សអាក្រក់អីទេ.."
"គ្នាគ្រាន់តែបារម្ភ.."លឺហើយជីអ៉ឺញញឹម ជាតិនេះនាងមានសំណាងណាស់ដែលមានមិត្តល្អដូចជាមេរ៉ា យកចិត្តទុកដាក់ការពារនាង ទាំងព្រួយទាំងបារម្ភ មិត្តបែបនេះអ្នកណាមិនស្រឡាញ់ទៅ.....

ព្រះអាទិត្យលង់លិចបាំងបាត់ដោយភ្នំនៅសល់តែពន្លឺ
ពណ៌ក្រហមព្រឺងៗជះពេញផ្ទៃមេឃនៅទិសខាងលិច ហ្វូងសត្វបក្សាបក្សីទាំងឡាយប្រមូលផ្ដុំគ្នាហិចហើរចូលក្នុងទ្រនំដែលជាទីជំរកនាពេលយប់តែចំពោះពពួកសត្វដែលរកសុីពេលយប់ក៏ហើរចេញមកស្វែងរកឆក់ឆាបពពួកសត្វល្អិតផ្សេងៗជាអាហារដើម្បីចម្អែតក្រពះតូច។
ភូមិគ្រឹះដ៏ធំស្កឹមស្កៃបានប្រដែតខ្លួនស្ថិតក្នុងទីក្រុងជាប់ផ្លូវដែលមានចរាចរណ៍ទៅមកឥតស្រាកស្រាន ដែលមានអំពូលភ្លើងបំភ្លឺគ្រប់ទីកន្លែងតាំងពីផ្លូវចូលមកម្លេះដែលអាចអោយយើងមើលឃើញអ្វីៗនៅក្នុងបរិវេណភូមិគ្រឹះនេះបានយ៉ាងច្បាស់។ព្រមទាំងមានការតុបតែងជាក្បាចរចនាតាមរបៀងដែលពទ្ធ័ជុំវិញភូមិគ្រឹះទាំងមូលយ៉ាងល្អប្រណីតគាប់គន់ភ្នែកអ្នកឆ្លងកាត់ទីនេះអោយមិនស្ងើចសរសើរមិនបាន។ នៅតាមផ្លូវចូលទៅកាន់ភូមិគ្រឹះមានរៀបឥដ្ឋជារង្វងនិងជាក្បាច់ផ្សេងៗទៀតដើម្បីធ្វើជាសួនដែលមានដាំផ្កាតាមបែបប្រភេទផ្សេងៗគ្នាកំពុងដុះរីកស្គុះស្គាយបង្អួតសម្រស់ដាក់គ្នាចោលក្លិនក្រអូបប្រហើរពាសពេញទីធ្លាមុខភូមិគ្រឹះដែលសម្លឹងកាន់តែយូរគឺកាន់តែស្អាតដោយប្រកែកមិនបាន ចំណែកឯនៅខាងក្នុងភូមិគ្រឹះវិញមានបំពាក់ទៅដោយផ្ទាំងគំនូរធំៗព្យួរនៅតាមជញ្ជាំងយ៉ាងមានរបៀបព្រមទាំងគ្រឿងសង្ហារឹមប្រណីតតម្លៃថ្លៃដាក់តាំងទីនេះមួយទីនោះមួយដោយប្រកាន់ភ្ជាប់នៅសណ្ដាប់ធ្នាប់បានយ៉ាងល្អនិងមានអ្នកបម្រើបោសជូតក្នុងមួយថ្ងៃម្ដងបញ្ជាក់ពីភាពដែលមានផាសុខភាពនិងអនាម័យ ព្រមទាំងមានតុទូរ សាឡុងសម្រាប់អង្គុយជជែកកំសាន្ត បានបន្តិចយើងក៏ក្រឡេកទៅមើលបរិវេណបន្ទប់ទទួលភ្ញៀវវិញឪពុកកូនពីនាក់បានតែកំពុងតឹងសរសៃកដាក់គ្នាហាក់ដូចជាមានរឿងអោយទាស់សម្ដីគ្នា.....

បេះដូងទារុណWhere stories live. Discover now