ដៃក្រាស់ខ្មឹកពោពេញទៅដោយសសៃរវាមកាន់ប៉ិចតម្លៃថ្លៃពណ៌ខ្មៅក្រឹបម្នីម្នាស៊ីញ៉េលើឯកសារដែលនៅខាងមុខ ចិញ្ចើមក្រាស់ពណ៌សូកូឡាសាកសមនឹងផ្ទៃមុខសង្ហាដូចទេវបុត្រ បបូរមាត់ផ្កាឈូកបើកម្ហបៗអានតួអក្សរយ៉ាងម៉ត់ចត់មុននឹងស៊ីញ៉េ ដើមដៃពោពេញទៅដោយសាច់ដុំធំៗឃើញយ៉ាងច្បាស់ពេលដែលអាវតឹងរឹប។
តុក តុក
សម្លេងគោះទ្វាធ្វើឲ្យរំខានដល់សមាធិធ្វើការរបស់នាយកម្លោះថេយ៉ុង អាឡាស្កា វ័យ22ឆ្នាំឲ្យជ្រួញចិញ្ចើមចូលគ្នាមើលទៅមាត់ទ្វាអូហ្វិសរបស់ខ្លួនដោយការមិនពេញចិត្ត ព្រោះមិនចូលចិត្តអ្នកណាមករំខានពេលវេលាធ្វើការរបស់ខ្លួន។
«ចូលមក»សំឡេងគ្រលរធំបន្លឺឡើងពីបបូតមាត់ស៊ិចស៊ីមានមន្តស្នេហ៍ប្រាប់ដល់អ្នកដែលកំពុងរង់ចាំជួបខាងក្រៅបានចូល។
«លោកនាយក លោកសក្ការីន ខលមកប្រាប់ថាឲ្យលោកជួយ លើកទូរស័ព្ទគាត់ផងព្រោះមានការសំខាន់»នារីលេខាមានមុខងារជាអ្នករាយការរឿងគ្រប់យ៉ាងបានប្រាប់ទៅអ្នកកម្លោះ។
«ត្រូវហើយខ្ញុំបានបិតសំឡេងទូរស័ព្ទ»ថេយ៉ុង និយាយតិចៗល្មលឺតែពីរអ្នក មុននឹងទាញទូរស័ព្ទទំនើបមកចុចមើល។
«ឲ្យខ្ញុំភ្ជាប់ជូនឬអត់ចាស?»
«បែបនឹងក៏បាន»ថេយ៉ុង ងក់ក្បាលហើយនាងក៏ចេញទៅក្រៅវិញ ថេយ៉ុងទាញទូរស័ព្ទនៅក្បែរនោះមកនិយាយពេលដែលបានភ្ជាប់មករួច។
«ហាឡូ!»
[អាថេ អាជូនវាជួបគ្រោះថ្នាក់ចរាចរណ៍]
«ឥលូវវាយ៉ាងមិចហើយ ចុះប្រពន្ធវានឹងជុងគុក?» គ្រាន់តែលឺភ្លាមថេយ៉ុងអន្ទះសាមិននៅនឹងកៅអី ងើបឈរឡើងភ្លាមៗងាកមើលទៅក្រៅកញ្ចក់ថ្លាពីលើអគារជាន់ខ្ពស់។
[ហ៊ើយ វានឹងប្រពន្ធទៅបាត់ហើយ នៅសល់តែអាល្អិតនោះទេ]
«ចង្រៃយ៍»ថេយ៉ុងប្រទិចទាំងក្តៅក្រហាយលាយលំនឹងការឈឺចាប់សោកស្តាយ បង្ហាញច្បាស់ៗនៅលើផ្ទៃមុខសង្ហាដូចទេវបុត្រ។q
ណាមជូន អាន់មីលឆែលឡា ជាមិត្តភក្តិសម្លាញ់ស្លាប់រស់របស់គេរួមជាមួយ យូនហ្គី សាក្ការីន អ្នកទាំងបីកាលពីនៅរៀនរាប់អានគ្នាមកយូរហើយមានរឿងអីក៏ជួយគ្នា រាប់អានគ្នាមកជាយូរដូចជាបងប្អូនបង្កើត ប៉ុន្តែឥលូវមិត្តម្នាក់បានជួបរឿងអកុសលបែបនេះ យ៉ាងណាក៏មានអារម្មណ៍ថាគ្រាន់បើខ្លះពេលបានលឺថាជុងគុកមិនអី ជុងគុកជាកូនរបស់ណាមជូនគេទើបតែបានមួយខួបប៉ុណ្ណោះ ថេយ៉ុងស្រឡាញ់ជុងគុកខ្លាំងណាស់ប្រៀបដូចកូនក្មួយ បើសិនជាបាត់ម្នាក់ទៀតប្រាកដជាយ៉ាប់ណាស់។
«ប៉ុណ្ណឹងហើយ យើងនឹងទៅឥលូវនេះ» ថេយ៉ុង ដាក់ទូរស័ព្ទចុះហើយប្រញាប់ប្រញាល់ដើរចេញទៅក្រៅបន្ទប់ធ្វើការ។
«លោកប្រធាន»គ្រាន់តែនាយចេញទៅភ្លាមលេខាក៏ងើប ឈរយ៉ាងទាន់ហន់កាលបើឃើញឬកពារទស្លន់ស្លោរបស់ចៅហ្វាយនាយខ្លួនធ្វើដូចជាមានភ្លើងឆេះផ្ទះឯណាក៏មិនដឹង។
«លុបចោលការប្រជុំថ្ងៃនេះទាំងអស់ អស់ការងារពេលណា គ្រប់គ្នាអាចចេញបាន»ថេយ៉ុង និយាយខ្លីៗកំបុតៗតែប៉ុណ្ណឹងក៏ចេញទៅបាត់ទុកឲ្យនារីលេខានៅឈរអេះក្បាលមិនយល់តែម្នាក់ឯង។
YOU ARE READING
បម្រាមស្នេហ៍ [ចប់]
Fanfictionស្នាហារវាងប៉ានិងកូនចិញ្ចឹម ដែលមានឧបសគ្គជាច្រើនដែលរារាំងទំនាក់ទំនងពួកគេ តើពួកគេអាចឆ្លងផុតទេ? FB page:Taekook•Vkook Author acc FB: Zex Xanthein