ភ្លៀងនៅតែបន្តស្រក់ចុះមិនឈប់មិនបានអាណិតដល់កម្លោះតូចម្នាក់ដែលកំពុងតែដើរតាមផ្លូវតែម្នាក់ឯងដោយគ្មានអ្វីបិតបាំងពីការសើមនិងភាពរងាបាន ជុងគុកដើរតាមផ្លូវងងឹតស្ងាត់តែម្នាក់ឯងទាំងទឹកភ្នែកហូរប្រណាំងទឹកភ្លៀង ពាក្យសម្តីសោះកក្រោះ កាយវិការមិនយកចិត្តទុកដាក់ទាំងឡាយដែលថេយ៉ុង ធ្វើចំពោះខ្លួនគេអាចទ្រាំទទួលយកបាន ប៉ុន្តែការត្រូវកំផ្លៀងមួយដៃពីមនុស្សដែលគេមិនដែលនឹងស្រម៉ៃថាហ៊ានទះគេថែមទាំងដោយសារតែស្រីម្នាក់ដែលគ្មានតម្លៃសមគួរឲ្យគេធ្វើបែបនេះទៅទៀត វារឹតតែធ្វើឲ្យបេះដូងមួយនេះឈឺពឺតផ្សារដូចមាគេចាប់ច្របាច់។
ចេះតែដើរយូរទៅកាន់តែយូរទៅដោយគ្មានទិសដៅច្បាស់លាស់ ជុងគុកក៏បានដើរមកដល់ខាងមុខភូមិគ្រិះត្រកូល សាក្ការីន គេខំប្រឹងប្រើកម្លាំងទាំងអស់ដែលនៅក្នុងខ្លួនដើរទៅកាន់មាត់ទ្វាផ្ទះដ៏ធំល្វឹងល្វើយមុននឹងគោះទ្វា។
ក្រាក
ទ្វាបើកឡើយដោយដៃរបស់ហ្វាយ ធ្វើឲ្យនាងបើកភ្នែកធំៗពីភាពភ្ញាក់ផ្អើលនូវអ្វីដែលនាងឃើញចំពោះមុខ គឺក្មួយប្រុសសំណព្វចិត្តរបស់ពួកគេ មានខ្លួនប្រាណទទឹកជោគដោយទឹកភ្លៀង បបូរមាត់ស្លេកស្លាំងញ័រប៉ប្រប់ព្រោះភាពរងា ត្របកភ្នែកក៏ទន់ល្វេកល្វក់រហូតអស់ជំហ៊រដួលនៅលើដី។
«ស្លាប់ហើយ ប៉ាវា ខេវិន ឆាប់ចេញមកមើល»ង្វាយ ស្រែកឡើយឆោឡោហៅប្តីនិងកូនឲ្យមកជួយលើកគ្នា។
«មានរឿងអីនឹងម៉ាក់»សំឡេងងឿងឆ្ងល់របស់ខេវិននឹងភាពស្លន់ស្លោរបស់ម្តាយ តាមមកពីក្រោយដោយយូនហ្គីដើរខ្ជិលច្រអូស។
«ជុងគុក!»ខេវិន ដើរមកឃើញក៏ស្លន់ស្លោពីខុសពីម្តាយមុននឹងលើកបីគេឡើងភ្លាមចូលក្នុងផ្ទះកាត់មុខយូនហ្គីដែលកំពុងតែស្រឡាំងកាំង។
«មានរឿងអីនឹង ជុងគុក»យូនហ្គី ស្វាងងងុយចែស ហើយក៏រត់ទៅអង្គុយក្បែរជុងគុកដែលខេវិនដាក់ផ្តេកលើសាឡុង។
«អូនក៏មិនដឹងដែរ បើកទ្វាទៅក៏ឃើញបែបនេះ»ហ្វាយ និយាយទាំងការបារម្ភមើលទៅកម្លោះមាឌស្តើងដោយមិនយល់រឿង។
«អាថេយ៍ វាធ្វើអីបានជាបណ្តោយកូនឲ្យទៅជាបែបនេះ?»យូនហ្គី លួចខ្សឹបតែម្នាក់ឯងដោយការសង្ស័យចិត្តចំពោះមិត្ត ព្រោះថាមើលសភាពក្មួយទៅគឺយ៉ាប់មើលមែនទែន គេមិនដឹងថាមកពីមូលហេតុអី តែវាមិនសមមកពីថេយ៉ុងឡើយ ព្រោះគេបាននិយាយគ្នារួចហើយ។
«ខេវិន យកបងឯងទៅប្តូរខោអាវសិនទៅកូនចាំគិតទៀត មិនចឹងគ្រុនមិនខានទេ»ហ្វាយ ប្រាប់កូនប្រុស។
«បាទ អ្នកម៉ាក់» ខេវិន លើកមាឌតូចបីទៅបន្ទប់របស់ខ្លួនមុននឹងជួយប្តូរខោអាវឲ្យដោយយកអាវរបស់ខ្លួននិងខោខ្លីមួយ។
«បងដឹងថាមានរឿងអីមែនទេ?»ហ្វាយ សួរទៅស្វាមីរបស់ខ្លួនព្រោះថានាងមើលទៅយូនហ្គីមិនមាត់មិនកប្រាកដជាដឹងរឿងអីមិនខាន។
«បងមិនប្រាកដថាមកពីរឿងនេះឬអត់»យូនហ្គី ដកដង្ហើមធំហើយងាកមើលមុខប្រពន្ធ។
«មានរឿងអី ប្រាប់អូនបានទេ?»ហ្វាយ ដាក់ដៃខ្លួនខាងលើដៃយូនហ្គីជាការទុកចិត្តគ្នាទៅវិញទៅមកអាចប្រាប់គ្រប់យ៉ាងមិនលាក់លៀមគ្នា។
«រឿងនេះបើបងនិយាយវាក៏ធ្វើឲ្យកូនយើងឈឺចាប់ដែរ»យូនហ្គី និយាយដោយភាពតានតឹងពិបាកក្នុងចិត្ត។
ខេវិន ដែលទើបនឹងដើរចុះពីកាំជណ្តើមកក៏ឈប់ដំណើរហើយលាក់ពួនដើម្បីលួចស្តាប់ ព្រោះបើគេទៅអ្នកទាំងពីរនឹងឈប់និយាយជាមិនខាន។
«រឿងនេះធ្ងន់ដល់ថ្នាក់នេះឬ?»
«ត្រូវហើយ»យូនហ្គី ដកដង្ហើមធំមួយខ្សាកមុននឹងនិយាយ។
«អូនដឹងមែនទេថាប្រុសខេស្រឡាញ់ជុងគុក»យូនហ្គីសួរប្រពន្ធ។
«ហេតុអីក៏ថាមិនដឹង បើកូននេះតាមកូនជុងឲ្យស្អិតទៅហើយ»ហ្វាយ ក្រវីក្បាលពេលនឹកដល់រូបភាពកូនប្រុសរបស់ខ្លួនតាមតោងទាមជុងគុកមិនលែង។
«ប៉ុន្តែជុងគុកមិនបានស្រឡាញ់ខេវិន គេស្រឡាញ់ថេយ៉ុង»យូនហ្គី និយាយចប់ប្រយោគនេះគឺផ្ទះស្ងាត់គ្មានសំឡេង។
ខេវិន ដែលឈរលាក់ខ្លួនធ្លាក់ថ្លើមក្តុកដល់ពោះ បេះដូងចាប់ខ្ទោកៗប្រតិកម្មធ្ងន់ធ្ងរទៅនឹងប្រយោគអម្បាញ់មិញ មនុស្សដែលខ្លួនខំតាមស្រឡាញ់រាប់ឆ្នាំមកនេះមិនបានតបក្តីស្រឡាញ់គេវិញ តែបែជាទៅស្រឡាញ់ប៉ាចិញ្ចឹមរបស់ខ្លួនដែលជាមនុស្សដែលមិនគួរស្រឡាញ់ទៅវិញ បែបនេះតើសទើបគេមិនដែលបានឱកាសពីជុងគុកសូម្បីតែម្តង គេតែងតែត្រូវជុងគុកបដិសេធរហូត។
«ពុទ្ធោអើយ ហេតុអីក៏ក្លាយទៅជាបែបនេះ ហើយតាំងពីពេលណា?»ហ្វាយ យកដៃខ្ទប់មាត់មិនចង់ជឿអ្វីដែលខ្លួនលឺនឹងត្រចៀកព្រោះវាពិបាកទទួលយកពេកហើយ។
«បងក៏ទើបតែដឹងថ្មីៗនេះដែរ កាលពីថ្ងៃដែលបងទៅផ្ទះអាថេយ៍»
«ចុះថេយ៉ុង គាត់គិតយ៉ាងមិចដែរ?»
«បងក៏មិនដឹង ដឹងត្រឹមថាវាស្ទាក់ស្ទើ ខ្លាចមុខខ្លាចក្រោយ ប្រហែលមកពីបែបនឹងបានជាជុងគុកក្លាយជាអញ្ចឹង»យូនហ្គី ឆ្លើយតាមការប៉ាន់ស្មានរបស់ខ្លួនដែលស្រពិចស្រពិល។
«មិនស្មានថារឿងស្មុគស្មាញដល់ម្លឹងសោះ អាណិតកូនជុងដល់ហើយ»ហ្វាយ នឹកអាណិតដល់អាល្អិតដែលកំពុងតែសន្លប់ស្តូកស្តឹងព្រោះតែភាពអស់កម្លាំង ថែមទាំងមិនបានញ៊ាំអីមកសោះរយៈពេលពីរថ្ងៃហើយ ហើយត្រូវមកដើរត្រាំទឹកភ្លៀងទៀត បើមិនឈឺទើបចម្លែក។
ខេវិន ដើរចូលក្នុងបន្ទប់ខ្លួនវិញដោយអស់សង្ឃឹមក្នុងខ្លួន ដើរដូចមនុស្សគ្មានវិញ្ញាណ ខូចចិត្តខូចថ្លើមនឹងដំណឹងអាក្រក់ដែលខ្លួនទើបនឹងលឺពីមាត់ម៉ាក់និងប៉ារបស់ខ្លួន។
កម្លោះមាឌក្រាស់ឈរសម្លឹងមើលជុងគុកដែលដេកមិនដឹងអីនៅលើគ្រែរបស់ខ្លួនដោយភាពស្ងៀមស្ងាត់ សម្លឹងមើលមុខដែលគេតែងតែស្រម៉ៃថានឹងបានថ្នាក់ថ្នមនៅថ្ងៃណាមួយ ថ្ងៃណាមួយនឹងបានហៅគេថាជារបស់ខ្លួន ប៉ុន្តែភាគរយដែលធ្លាប់សង្ឃឹមពេលនេះបានធ្លាក់មកនៅសល់តែសូន្យភាគរយទៅហើយនៅថ្ងៃនេះ បន្ទាប់ពីដឹងថាបេះដូងមួយរបស់កម្លោះតូចម្នាក់នេះត្រូវបានគេឲ្យទៅអ្នកដទៃដែលមិនមែនជាខ្លួន។
«ខ្ញុំពិតជាស្រឡាញ់បង មិនថាពីមុនឬឥលូវ តែបងមិនអាចក្លាយជារបស់ខ្ញុំទេតើមែនទេ?»ខេវិន ដាក់ខ្លួនអង្គុយលើពូកក្បែររាងកាយដែលសន្លប់ស្តូកស្តឹង ចាប់ដៃតូចមកកាន់នៅក្នុងដៃខ្លួនអង្អែលថ្នមៗដោយភាពស្រឡាញ់ពេញចិត្តលាយនឹងក្តីខកចិត្តដែលមិនអាចមានឱកាស។
តុក តុក
សំឡេងគោះទ្វាកាត់ផ្តាប់ការសារភាពរឿងក្នុងចិត្តរបស់អ្នកកម្លោះ ខេវិនប្រលែងដៃរបស់ជុងគុកវិញហើយក៏ងើបទៅបើកទ្វាឲ្យហ្វាយកាន់កូនចានដែកនិងកន្សែងមកឲ្យ។
«ជូតខ្លួនឲ្យបងផងទៅ មើលចុះកក្តៅគគុក»ហ្វាយ លាន់មាត់ពេលដែលស្ទាបថ្ងាសរបស់ជុងគុកហើយ។
«ចាំកូនជាអ្នកធ្វើ ម៉ាក់ទៅគេងចុះ»ខេវិន អោបស្មាហ្វាយចេញមកក្រៅ។
«អ្អឹម បើមានការអីហៅម៉ាក់ចុះ មើលបងឯងផង»ហ្វាយ ផ្តាំផ្ញើរហើយក៏ដើរទៅបន្ទប់របស់ខ្លួនវិញ។
ខេវិន បិតទ្វាបន្ទប់របស់ខ្លួនហើយក៏ដើរទៅអង្គុយលើគ្រែក្បែរខ្លួនជុងគុក ប្រឡេះឡេវអាវគេខាងលើពីរ បី គ្រាប់ដើម្បីងាយស្រួលជូតខ្លួន គេជូតមុខ ដៃ និងខ្លួនសព្វអស់ក៏បិតឡេវអាវឲ្យគេវិញ។
«បងស្អាតណាស់ តែគួរឲ្យស្តាយដែលខ្ញុំគ្មានឱកាសបានថ្នាក់ថ្នមបង សឺត»ខេវិន និយាយទាំងសោកសៅ ហើយអោនថើបថ្ងាសមាឌតូចមួយខ្សឺត មុននឹងឡើងទៅគេងផ្នែកម្ខាងនៅលើគ្រែខិតឆ្ងាយពីជុងគុកប៉ុន្តែក៏ទាញដៃស្រឡូនរបស់គេម្ខាងមកកាន់ជាប់ ព្រោះឱកាសបែបនេះមានមិនច្រើនទេ គេដឹងថាគេនឹងមិនបានធ្វើបែបនេះទៀតឡើយបើគេមិនធ្វើនៅពេលនេះ។
ពេលខ្លះស្នេហាធ្វើឲ្យមនុស្សខ្វាក់ភ្នែកនិងល្ងង់ខ្លៅ ងប់ងល់ងើបក្បាលមិនរួច មើលអ្វីមិនឃើញក្រៅពីមនុស្សដែលខ្លួនស្រឡាញ់ មិនយកទង្វើអ្នកដទៃទុកក្នុងភ្នែក មិនបានចាប់អារម្មណ៍ពីមនុស្សក្បែរខ្លួនដែលតែងតែខ្វល់ខ្វាយ ស្រឡាញ់ និងយកចិត្តទុកដាក់ជាមួយខ្លួនឡើយ បែរជាទៅខ្វល់ខ្វាយតែពីមនុស្សដែលមិនទុកខ្លួនក្នុងភ្នែកមើលមិនឃើញពីក្តីស្រឡាញ់ និងតម្លៃរបស់ខ្លួនទៅវិញ ហើយបែបនេះកាន់តែយូរវានឹងធ្វើឲ្យគេបាត់បង់មនុស្សល្អម្នាក់នោះទៅដោយមិនដឹងខ្លួន....
YOU ARE READING
បម្រាមស្នេហ៍ [ចប់]
Fanfictionស្នាហារវាងប៉ានិងកូនចិញ្ចឹម ដែលមានឧបសគ្គជាច្រើនដែលរារាំងទំនាក់ទំនងពួកគេ តើពួកគេអាចឆ្លងផុតទេ? FB page:Taekook•Vkook Author acc FB: Zex Xanthein