ភាគ៧ | មិនទទួលស្គាល់ការពិត

344 27 0
                                    


ពន្លឺចាំងចូលតាមបង្អួចបាញ់ចូលក្នុងបន្ទប់ដាស់កម្លោះតូចដែលកំពុងតែគេងត្រម៉ក់នៅក្នុងភួយនៅឡើយ។
«ហឹម»ជុងគុក ក្រហឹមដើមកហើយងើបពីក្នុងភួយអង្គុយទាំងសក់កន្ត្រីងកន្ត្រើងរញ៉េរញ៉ៃព្រោះតែងើបពីគេង មុននឹងទាញម៉ោងដែលដាក់នៅលើក្បាលគ្រែមកមើល។
«មិចក៏លោកប៉ាមិនមោដាស់?»កាលបើមើលម៉ោងហើយអ្នកកម្លោះក៏ជ្រិមចិញ្ចើមចូលគ្នាព្រោះតែតាមធម្មតាថ្មើនេះថេយ៉ុងប្រកដជាដើរមកបន្ទាប់របស់ខ្លួនដើម្បីដាស់ឲ្យទៅរៀនហើយ តែពេលនេះបែរជាមិនឃើញវាចម្លែកសម្រាប់គេ តែជុងគុកក៏មិនសូវជាគិតច្រើនព្រោះស្មានថាថេយ៉ុងងើបយឺតហើយ។អ្នកកម្លោះពុតខ្លួនពុតប្រាណហើយបើកភួយចុះពីគ្រែដើម្បីចូលបន្ទប់ទឹកសម្អាតខ្លួន។
បន្ទាប់ពីរៀបចំខ្លួនស្អាតបាត ស្លៀកឯងសណ្ឋានសាលារួចរាល់ហើយជុងគុកក៏ចេញពីបន្ទប់របស់ខ្លួនដើម្បីទៅបន្ទប់របស់ថេយ៉ុង មើលថាហេតុអីមិនទៅដាស់ខ្លួន។
តុក តុក
«លោកប៉ា!»ជុងគុកគោះទ្វាបន្ទាប់របស់ថេយ៉ុងហៅដូចធម្មតាប៉ុន្តែគ្មានសម្លេងអ្នកណាឆ្លើយតបឡើយ។
«លោកប៉ានៅខាងក្នុងទេ?» កាលបើនៅតែមិនលើសម្លេងអ្នកណាឆ្លើយតបជុងគុកក៏បើកទ្វាចូលតែម្តង គេបើកទៅថេយ៉ុងក៏មិននៅខាងក្នុង ឯបន្ទប់ទឹកក៏គ្មានមនុស្សដែរ។
«ចម្លែកមែន លោកប៉ាទៅក្រោមចោលខ្ញុំឬ?»ជុងគុក ខាំមាត់សួរខ្លួនឯងហើយក៏ចេញពីបន្ទប់ថេយ៉ុងចុះទៅក្រោមដើម្បីទៅមើលឲ្យដឹងថាថេយ៉ុងទៅក្រោមមែនឬអត់។
«អ្នកប្រុសតូច» ដូចជាធម្មតាម៉ែដោះតែងតែហៅគេពេលដែលឃើញគេចុះទៅដល់ក្រោម ជុងគុកមិនបានមាត់គ្រាន់តែញញឹមដាក់គាត់ហើយងាករកមើលមនុស្សម្នាក់ដែលគេចង់ឃើញ។
«លោកប៉ានៅឯណាម៉ែដោះ?»ពេលដែលរកអស់សមត្ថភាពហើយនៅតែមិនឃើញជុងគុកក៏ដាច់ចិត្តសួរម៉ែដោះ។
«គាត់ទៅក្រុមហ៊ុនបាត់ហើយអ្នកប្រុស» ឆេនជាអ្នកបើកឡានផ្ទាល់ខ្លួនរបស់ថេយ៉ុងក៏ចូលមកប្រាប់ជំនួសម៉ែដោះ។
«ហេតុអីទៅលឿនម្ល៉េះ ហើយគាត់ក៏មិនប្រាប់ខ្ញុំមួយម៉ាត់»ជុងគុក ចាប់ផ្តើមមៅចិត្តពេលដែលលឺបែបនេះលោកប៉ារបស់ខ្លួនមិនដែលទៅចោលដោយមិនប្រាប់មួយម៉ាត់ចឹងទេទោះប្រញាប់យ៉ាងណាក៏ចូលទៅបន្ទប់គេហើយប្រាប់គេមួយម៉ាត់ដែរ ហើយមោធ្វើបែបនេះគេមិចនឹងសុខចិត្ត។
«បងក៏មិនដឹងដែរ តែឃើញទឹកមុខមិនស្រស់សោះមិនហ៊ានសួរទេ»ឆេន ក្រញែងខ្លួនពេលនឹកឃើញដល់ទឹកមុខមាំៗកាចៗរបស់ចៅហ្វាយនាយដែលគួរឲ្យខ្លាចរបស់ខ្លួន។
«គាត់ចង់យ៉ាងមិចនឹង?»ជុងគុក រអ៊ូម្នាក់ឯងមុននឹងទាញទូរស័ព្ទហើយចុចតែទៅលេខរបស់ថេយ៉ុងព្រោះមិនអស់ចិត្តនឹងរឿងនេះសោះ។
[លោកដែលលោកអ្នកបានតេមិនបានការឆ្លើយតបទេ សូមព្យាយាម....]អ្នកផ្តល់សេវាប្រព័ន្ធមិនទាន់និយាយចប់ផងជុងគុកក៏ចុចបិតទាំងក្តៅក្រហាយហើយចុចតេម្តងហើយម្តងទៀតចង់ឈ្នះឲ្យបាន តែចុងក្រោយថេយ៉ុងនៅតែមិនលើកធ្វើឲ្យជុងគុកក្តៅសឹងចេញផ្សែងតាមត្រចៀកទៅហើយ។
«មិនលើកៗៗ ប៉ាចង់យ៉ាងមិចជាមួយខ្ញុំ?»ជុងគុក ស្រែកដាក់ទូរស័ព្ទខ្លាំងៗធ្វើឲ្យម៉ែដោះនិងឆេនមើលមុខគ្នាលេបទឹកមាត់ក្អឹក ចរិកជុងគុកនិងថេយ៉ុងមិនខុសគ្នាប៉ុន្មានទេបើខឹងហើយគឺគួរឲ្យខ្លាចសម្បើមណាស់។
«នេះកុំថាមោពីរឿងយប់មិញណា!»ជុងគុក លួចនិយាយខ្សឹបៗឲ្យលឺតែម្នាក់ឯងហើយនឹកគិតដល់រឿងកាលពីយប់ដែលបានលេងដៃដល់ជាមួយលោកប៉ាខ្លួន ប្រហែលជាហេតុផលនេះហើយបានជាគាត់គេចមុខខ្លួនមិនខាន។
«ខ្ញុំថាអ្នកប្រុសកុំទាន់ខឹងអីលោកប្រុសធំអាចជារវល់ប្រជុំក៏ថាបាន»ស៊ូ ព្យាយាមលួងលោមឲ្យជុងគុកបានត្រជាក់ចិត្តតែមើលទៅកម្តៅក្នុងខ្លួនកម្លោះតូចមិនបានថមថយអីបន្តិចទេ។
«ជុងគុក ខេវិនរបស់បងមករកហើយ»សម្លេងអ្នកទីបួនបន្លឺឡើង ទាក់ទាញចំណាប់អារម្មណ៍អ្នទាំងបីឲ្យងាកមើលកម្លោះសង្ហាងខ្ពស់ស្រឡះ មីន ខេវិន ដើរក្រវីសោឡានចូលមកទំនងជាមានអារម្មណ៍ល្អ តែអារម្មណ៍ល្អនោះក៏រសាយរសាត់បាត់កាលបើឃើញសំណព្វចិត្តធ្វើមុខក្រញ៉ូវដូចត្រូវអ្នកណាវៃបីដំបង។
«ជុងគុកបងកើតអីនឹង?»អ្នកកម្លោះសួរដោយក្តីបារម្ភពេញដើមទ្រូងហើយប្រញាប់រត់ទៅជិតជុងគុក។
«ជូនខ្ញុំទៅក្រុមហ៊ុនលោកប៉ាបានទេ?»ជុងគុក មិនឆ្លើយអ្វីដែលខេវិនសួរប៉ុន្តែក៏ស្នើឲ្យគេជូនទៅក្រុមហ៊ុនរបស់លោកប៉ាខ្លួនវិញ។
«ហេតុអី បងអត់ទៅរៀនទេឬ?»ខេវិនកាន់តែឆ្ងល់ពេលដែលនិយាយបែបនឹង មកដល់ភ្លាមមិនទាន់ដឹងអីផងក៏ត្រូវគេឲ្យជុូនទៅក្រុមហ៊ុនឯណាទៀតហើយ។
«ថ្ងៃនេះបើមិនបាននិយាយជាមួយលោកប៉ាខ្ញុំមិនទៅរៀន»ជុងគុក ប្រកែកដាច់អហង្កាធ្វើឲ្យស៊ូ ឆេននិងខេវិនមើលមុខគ្នាទៅវិញទៅឡេងឡង់ដោយមិនដឹងថាឃាត់ឬនិយាយយ៉ាងណាជាមួយកម្លោះមាឌតូចឆ្មេញដ៏កោងកាចម្នាក់នះ។
«បងឈ្លោះជាមួយពូថេយ៍មែនទេ? ខ្ញុំថាកុំទៅល្អជាងចាំនិយាយគ្នានៅផ្ទះទៅព្រោះវាជារឿងផ្ទាល់ខ្លួនកុំរំខានពេលវេលាធ្វើការរបស់គាត់អីវាមិនល្អទេ»ខេវិន លើកហេតុផលសមស្របមួយមកឲ្យជុងគុកស្តាប់សង្ឃឹមថាគេនឹងព្រមស្តាប់ហើយមិនរករឿង។
«ប៉ុន្តែ...»ជុងគុកបម្រុងនឹងប្រែកតវ៉ាប៉ុន្តែខេវិននិយាយកាត់ទៀត។
«គិតចេះទៅល្អទេបងទៅផ្ទះខ្ញុំទៅហើយនិយាយរឿងទាំងនេះជាមួយលោកប៉ា»ខេវិន ផ្តើមគំនិតថ្មីមួយសង្ឃឹមថាវានឹងល្អ ហើយជុងគុកព្រមប្តូរចិត្ត។
«ប៉ាយូនមកវិញហើយឬ?»អ្នកកម្លោះគ្រាន់តែលឺភ្លាមក៏ងាកសម្លឹងមុខខេវិនភ្លែត។
«មកដល់ម្សិលមិញ»ខេវិន គ្រាន់តែងក់ក្បាល។
«ល្អខ្ញុំទៅក៏បាន ម៉ែដោះស៊ូចាំតេប្រាប់ខ្ញុំផងបើប៉ាមកដល់ផ្ទះពេលណា»ជុងគុកព្រមទៅតែក៏មិនភ្លេចផ្តែផ្តាំឲ្យអ្នកនៅផ្ទផ្តល់ដំណឹងពីថេយ៉ុងដែរ។
«ចា៎»ស៊ូ ឆ្លើយទាំងធូចិត្តព្រោះជុងគុកមិនបានទៅអុកឡុកនៅក្រុមហ៊ុនរបស់ថេយ៉ុងដូចដែលគាត់ខ្លាច។
បន្ទាប់ពីនោះខេវិនក៏ធ្វើដំណើរជាមួយជុងគុកទៅផ្ទះរបស់ខ្លួនដូចដែលបាននិយាយគ្នារួច។
ឡានពណ៌ខ្មៅទំនើបសេរុីចុងក្រោយបរចូលក្នុងភូមិគ្រិះត្រកូលមីនដែលមានទំហំមិនខុសគ្នាប៉ុន្មានពីភូមិគ្រិះត្រកូលគីម មានទីធ្លាធំទូលាយមានសោភ័ណ្ឌភាពល្អ គួរ
ឲ្យចង់រស់នៅ។
«មកដល់ហើយ»ខេវិន ប្រាប់ដល់ជុងគុកដែលអង្គុយធ្វើមុខងាប់តាំងពីឡើងឡានមកជាមួយភ្លាម ទោះគេខំនិយាយស្តីជាមួយយ៉ាងណាក៏មិនខ្ចីតប ហ៊ើយ!គិតទៅកម្មខេវិនឯងទេដែលស្រឡាញ់ចំមនុស្សឬកធំបែបនេះ។
«ជុងគុក?» យូនហ្គី ដែលអង្គុយអានការសែតនៅបន្ទប់ទយលភ្ញៀវនោះក៏ភ្ញាក់ព្រឺតពេលដែលឃើញអាល្អិតនេះរត់ចូលទៅអង្គុយជិត។
«ប៉ាយូនមកវិញហើយមិនទៅលេងកូនទេ»ជុងគុក និយាយធ្វើជាង៉ក់ងហើយផ្តេកក្បាលលើស្មាយូនហ្គីយ៉ាងស្និទ្ធិស្នាលដូចជាឪពុកកូនបង្កើតទៅហើយ។
«ប៉ាគិតថានឹងទៅលេងល្ងាចនេះ ហើយកូនមិនទៅរៀនទេឬ?នៅនាំអាខ្នងវែងនេះមកតាមដែរ?»យូនហ្គី សម្លឹងមើលកូនប្រុសរបស់ខ្លួនដែលដើរមកតាមក្រោយ។
«និយាយជាមួយគេឡើងផ្អែម ដល់កូនខ្លួនឯងហៅសុតតែអាខ្នងវែងកូនមិនសុខចិត្តទេអ្នកម៉ាក់»ខេវិន ទន្ត្រាំជើងមិនសុខចិត្តហៅអ្នកម៉ាក់របស់ខ្លួនមកធ្វើជាបង្អែកម្តង។
«មើលធ្វើចរិកចុះ»យូនហ្គី មើលកូនប្រុសហើយក្រវីក្បាលនឹងចរិកកូនក្មេងមិនចេះធំមុននឹងងាកមកនិយាយជាមួយកូនប្រុសក្រៅខោវិញ គេដឹងដែលជុងគុកសុខចិត្តមករកប្រាកដជាមានរឿងមិនខាន។
«មករកប៉ាមានការអី?»យូនហ្គី អង្អែលសក់ក្បាលកម្លោះតូចតិចៗ សួរដោតឬកពាស្ងប់ស្ងាត់មិនចង់ឲ្យគេពិបាក។
«ចឹងខ្ញុំទៅរកអ្នកម៉ាក់ហើយ» កាលបើដឹងសភាពការណ៍ហើយខេវិនក៏ដោះខ្លួនចេញដើម្បីឲ្យអ្នកទាំងពីរបាននិយាយគ្នាដោយស្ងប់ស្ងាត់។
«លោកប៉ាគាត់ព្យាយាមគេចមុខពីកូន»ជុងគុក ងើបមខឡើងនិយាយប្រាប់យូនហ្គីដៃលេងជាយអាវទៅមក។
«ហេតុអី?ឈ្លោះគ្នាមែនទេ?»យូនហ្គីជ្រិមចិញ្ចើមមិនយល់ ព្រោះបើាមគេដឹងពីនាក់ឪពុកកូននេះត្រូវគ្នាសម្បើមណាស់ មិនងាយមានរឿងទាស់ទែងជាមួយគ្នាឡើយ ណាមួយថេយ៉ុងថ្នមកូនមិនសូវជាស្តីឲ្យប៉ុន្មានដែរ។
«មិនមែនទេគឺ....ពីព្រឹកមានមនុស្សស្រីម្នាក់បានមកផ្ទះយើងហើយលោកប៉ាក៏បានប្រាប់ខ្ញុំថាស្រីម្នាក់នោះជាមីងបង្កើតរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនអាចទទួលយកនាងឡើយ ប៉ាយូនក៏ដឹងមែនទេថានាងមិនបានមកចូលរួមពិធីបុណ្យសពប៉ាជូនសូម្បីម្តងនាងមិនដែលចង់ស្វែងរកខ្ញុំឡើយ ខ្ញុំមិនចង់មាននាងជាមីងទេ»ជុងគុក រៀបរាប់ប្រាប់ទាំងចិត្តខឹងសម្បារពេលដែលនឹកឃើញដល់មុខស្រីម្នាក់នោះដែលតាំងខ្លួនជាមីងទាំងមិនខ្មាសមាត់ ហើយនៅមានគំនិតមិនល្អមើលលើមើលក្រោមលោកប៉ារបស់គេទៀត ជុងគុកមិចនឹងអាចទ្រាំបាននោះ?
«មានរឿងចឹងផង?ហើយអាថេមិនបានប្រាប់ប៉ាទៀត»យូនហ្គី ឧទានយ៉ាងភ្ញាក់ផ្អើលព្រោះថាមានរឿងអីសំខាន់តែងតែប្រាប់គ្នាក្នុងនាមជាមិត្តស្លាប់រស់ រឿងមួយនេះទាក់ទងនឹងគ្រួសាររបស់ជុងគុកទៀតហើយគេមិនដឹងអីសោះ។
«ខ្ញុំមើលទៅប៉ាថេយ៍កាន់ជើងនាងសម្បើមណាស់ នៅឲ្យខ្ញុំគោរពនាងជាមីងទៀតផងតែខ្ញុំមិនព្រមគាត់ក៏គំហ៊កឲ្យកូនទៀត»ជុងគុក គ្រាន់តែគិតពេលលោកប៉ាគំហ៊កឲ្យភ្លាមក៏ចង់យំទៅហើយ មនុស្សគេជាក្មេងដែលងាយបាក់ស្មាតបំផុតស្តីឲ្យបន្តិចបន្តួចក៏អន់ចិត្តទៅហើយ។
«ហា៎ កុំពិបាកចិត្តអីណាប៉ាថាអាថេយ៍ក៏មិនខុសប៉ុន្មានដែរ ទោះជានាងខុសក៏ដោយតែនាងជាមីងរបស់កូនមានអាយុចាស់ជាងកូន ទោះកូនមិនចាត់ទុកនាងជាមីងគ្រាន់តែកុំនិយាយស្តីឲ្យលើសលោះទៅបានហើយ ទុកថាគោរពអ្នកមានវ័យចាស់ជាងទៅចុះ យល់ប៉ានិយាយដែរទេកូន?»យូនហ្គី និយាយសម្តីផ្អែមលួងលោមឲ្យកម្លោះតូចខាងមុខបានធូរចិត្ត បំបាត់ភាពក្តៅក្រហាយបានខ្លះ កុំឲ្យមានកំហឹងក្នុងខ្លួនខ្លាំងពេក។
«កូនយល់ហើយ តែលោកប៉ាមិនគួរណាគេចមុខខ្ញំចឹងទេ រាល់ដងគាត់ទៅបន្ទប់កូនដើម្បីដាស់កូនពីដំណេក តែលើកនេះគាត់ទៅធ្វើការដោយមិនប្រាប់កូនមួយម៉ាត់» ជុងគុកខាំមាត់ខាំករៀបរាប់ទាំងឈឺចិត្តស្អិតទ្រូងខឹងខ្លាំងៗនឹងឪពុកចិញ្ចើមអារឿងដែលមិនទៅដាស់ពីដំណេកនឹងមធ្យមទេ តែងំអារឿងទៅធ្វើការចោលតែម្តង។
«វាគេចមុខពេលព្រឹកបាន តែពេលល្ងាចវានៅតែចូលផ្ទះដដែលត្រូវទេ? កូនយកពេលនោះនិយាយជាមួយគ្នាឲ្យបានដឹងរឿងទៅ» យូនហ្គី លើកតែមកក្រេបបន្តិចហើយញញឹមដាក់កូនក្រៅខោយ៉ាងទន់ភ្លន់។
មើលចុះអ្នកណាៗក៏ស្រឡាញ់អាល្អិតមួយនេះដែរអ្នកខ្លះមើលមកអាចនិយាយបានថាយូនហ្គីស្រឡាញ់ជុងគុកជាងកូនខ្លួនឯងបង្កើតក៏មាន ព្រោះតែគេធម្មតាជាមនុស្សស្ងប់ស្ងាត់មិនសូវនិយាយច្រើនមិនលេងសើច តែឲ្យតែបានជុងគុកនៅជិតគឺប្រែប្រួលយកចិត្តទុកដាក់ជាមួយជុងគុកជាងកូនទៅទៀត តែបន្ទោសគេក៏មិនកើតព្រោះជុងគុកកើតមុនពេលដែលគេមានប្រពន្ធអញ្ចឹងហើយគេស្រឡញ់អាល្អិតនេះឲ្យលើសបន្តិចក៏មិនទាស់ខុសដើម្បីតបស្នងក្តីស្រឡញ់ដែលមិនបានពីឪពុកម្តាយបង្កើត។
«និយាយអីនឹងពីរនាក់ប៉ានិងកូន?»ហ្វាយ ជាភរិយារបស់យូនហ្គីកាន់ថាសដែលដាក់នំមួយចាននិងទឹកដោះគោមួយកែវដាក់លើតុខាងមុខជុងគុកមុននឹងអង្គុយក្បែរស្វាមីខ្លួន។
«ឈ្លោះគ្នាជាមួយអាថេយ៍ រត់មោរំអួយប្រាប់ទៀតហើយ»យូនហ្គី សើចហើយក្រវីក្បាលហួសចិត្តនឹងជុងគុក នាំឲ្យហ្វាយសើចតាមដែរ។
«ប៉ាយូនកុំចម្អន់ឲ្យកូន»ជុងគុក ញញឹមអៀនពេលដែលត្រូវគេបង្អាប់។
«កុំបង្អាប់កូន មើលចុះអៀនហើយ»ហ្វាយ សើចហើយចង្អុលថ្ពាល់ជុងគុក។
«អ្នកម៉ាក់!!!»ជុងគុក ហៅបង្អូសហើយទាញនំមកខាំខ្ញោកៗបន្លប់ភាពអៀនខ្មាស ឯក្នុងខួរក្បាលក៏កំពុងតែរិះគិតពាក្យគួរនិយាយជាមួយលោកប៉ាយ៉ាងមិច គេមិនចង់ឲ្យថេយ៉ុងព្រងើយកន្តើយនឹងខ្លួនឡើយ គេមិនចូលចិត្តហើយក៏មិនទម្លាប់។

បម្រាមស្នេហ៍ [ចប់]Où les histoires vivent. Découvrez maintenant