ពេលដែលត្រឡប់មកពីផ្ទះរបស់យូនហ្គីវិញជុងគុកក៏ឡើងទៅសង្ងំក្នុងបន្ទប់បាត់ម្នាក់ឯង អង្គុយគិតដេកគិតថាត្រូវនិយាយគ្នាយ៉ាងមិចជាមួយនឹងថេយ៉ុងឲ្យដឹងរឿងដើម្បីកុំឲ្យគេរត់គេចមុខគ្នាទៀត។
លុះដល់ពេលល្ងាចជាពេលវេលាដែលថេយ៉ុងត្រូវចេញពីធ្វើការវិញជុងគុកក៏មុជទឹកផ្លាស់ឈុតចាស់ចេញប្តូរជាស្លៀកខោខ្លីនិងអាវយឺតវិញ រួចទៅអង្គុយចាំលោកប៉ានៅបន្ទប់ទទួលភ្ញៀវដូចជារាល់លើកតាមទម្លាប់។
ប៉ុន្តែចាំយូរទៅកាន់តែយូរទៅ មួយម៉ោងរំលងទៅមួយម៉ោងទៀតនៅមិនឃើញស្រមោលថេយ៉ុងដើរចូលមកទៀត រាល់លើកគេតែងតែមកផ្ទះទៀងម៉ោងជានិច្ចតែពេលនេះគឺយឺតអស់ពីរម៉ោងទៅហើយ ធ្វើឲ្យជុងគុកឃ្លានក៏ឃ្លាន ងងុយក៏ងងុយព្រោះតែដល់ម៉ោងគេងទៅហើយតែដោយចង់ឈ្នះក៏សុខចិត្តនៅអង្គុយចាំរហូតលឺសូរសំឡេងរថយន្តរបស់ថេយ៉ុង។
«លោកប៉ា!»គ្រាន់តែថេយ៉ុងឈានជើងចូលមកដល់ក្នុងផ្ទះភ្លាមជុងគុកក៏ស្ទាក់មុខភ្លែត ធ្វើឲ្យទ្រូងថេយ៉ុងលោតញាប់ៗភ័យនឹកការប្រឈមមុខជាមួយគ្នា។
«ហេតុអីមិនទាន់ចូលគេងទៀត នេះយប់ហើយ»ថេយ៉ុង មិនសូម្បីតែសម្លឹងមុខរបស់ជុងគុកនិយាយយ៉ាងសោះកក្រោះមិនផ្អែមល្ហែមដូចជាគ្រាមុនៗជាហេតុបង្កឲ្យជុងគុកខាំមាត់មិនសុខចិត្ត។
«ហេតុអីប៉ាមកផ្ទះយឺតម្ល៉េះហើយមិនតេប្រាប់កូនទៀត»ជុងគុកព្យាយាមនិយាយឲ្យបានធម្មតាជាទីបំផុតតាមដែលអាចធ្វើបានទាំងដែលគេឃើញច្បាស់ថាថេយ៉ុងកំពុងតែធ្វើមុខធុញទ្រាន់នឹងសំណួររបស់ខ្លួន។
«ប៉ាទៅណាជារឿងផ្ទាល់ខ្លួនរបស់ប៉ា កូនជាកូន គ្មានសិទ្ធិដេញដោលឡើយ»មើលទៅដូចជាគ្មានរឿងអ្វីធំដុំគួរឲ្យប្រើសម្តីធ្ងន់ដាក់គ្នាឡើយប៉ុន្តែថេយ៉ុងបែរជាឆ្លើយយ៉ាងត្រគោះបោះបោកគ្មានជាតិគ្មានចូវ បំណងរករឿងជាមួយជុងគុកច្បាស់ណាស់។
«មិចក៏ថាគ្មាន ចុះដែលហៅកូនពេញៗមាត់នេះជាស្អី?ហេតុអីប៉ាស្រាប់តែប្លែកបែបនេះ?»ជុងគុក ប្រឹងទប់សំឡេងខ្លួនឯងមែនទែនដើម្បីកុំឲ្យញ័រ ភ្នែកចេះតែក្រហាយៗឈួលច្រមុះ សម្លឹងមើលថេយ៉ុងទាំងឈឺក្នុងទ្រូងពេលដែលលឺពាក្យសម្តីគ្រោតគ្រាតចេញពីមាត់របស់ថេយ៉ុងមកលើខ្លួន។
«បានហើយ ទៅគេងទៅយប់ជ្រៅហើយ»និយាយតែប៉ុណ្ណេះរួចថេយ៉ុងដើរផុតរាងកាយកូនកម្លោះទៅខាងលើបាត់ ទុកឲ្យជុងគុកនៅជូតទឹកភ្នែកដែលស្រក់ចុះលើថ្ពាល់មិនសុខចិត្តតែឯងមុននឹងដើរទៅតាម។
ជុងគុកចូលទៅក្នុងបន្ទប់ដែលធំបំផុតក្នុងផ្ទះដែលជារបស់ថេយ៉ុងមុននឹងដាក់ខ្លួនអង្គុយលើពូកព្រោះលឺសំឡេងទឹកហូរនៅក្នុងបន្ទប់ទឹកមានន័យថាថេយ៉ុងកំពុងមុជទឹកទើបអង្គុយចាំឲ្យគេចេញមកវិញសិន។
មិនយូរប៉ុន្មានថេយ៉ុងចេញពិបន្ទប់ទឹកវិញដោយប្តូរខោអាវសម្រាប់គេងយប់ហើយជាស្រេចតែក៏ភ្ញាក់មិនស្ទើពេលឃើញកូនប្រុសអង្គុយលើពូកខ្លួន។
«ចូលបន្ទប់ប៉ាធ្វើអី ហេតុអីមិនទៅគេងទៀត?»ថេយ៉ុង បោះកន្សែងជូតសក់ទៅក្នុងកន្រ្តកដាក់ខោអាវមុននឹងងាកសម្លុតក្មេងក្បាលរឹងដែលមិនស្តាប់សម្តីគេ។
«ប៉ាញ៊ាំបាយើយឬនៅ?»កម្លោះតូចជ្រើសមិនរវីរវល់ដឹងលឺឆ្លើយនឹងសំណួរដែលប៉ាបានសួរជ្រើសសួរបកវិញ។
«ប៉ាញ៊ាំរួចហើយ បើអស់ការហើយទៅបន្ទប់វិញប៉ាត្រូវការគេង»ថេយ៉ុង ដើរសំដៅគ្រែរបស់ខ្លួនដែលមានជុងគុកអង្គុយលើហើយដេញចេញដោយគ្មានស្ទាក់ស្ទើ។
«ចាំបាច់ដេញ»ជុងគុក និយាយកំបុតៗភ្នែករារេមើលក្នុងរបស់ធំទូលាយមុននឹងក្រឡេកឃើញកន្ត្រកខោអាវដែលស្លៀករួចរបស់ថេយ៉ុងឃើញអាវសដែលគេទើបតែដោះមុននេះដូចមានប្រឡាក់អីក្រហមៗព្រាលៗគេមើលមិនច្បាស់ ដោយចង់បំបាត់ការសង្ស័យជុងគុកក៏ងើបទៅទាញអាវនោះមកមើល ហើយវាក៏ធ្វើឲ្យគេភ្ញាក់ផ្អើលមិនស្ទើពេលឃើញថាស្នាមនោះជាស្នាមក្រេមមនុស្សស្រី។
«នេះជាស្អី?»ជុងគុក និយាយខ្សោយៗលើកកអាវនោះឡើងឲ្យថេយ៉ុងបានឃើញទាំងអស់គ្នា ដៃដែលកាន់អាវនោះក៏ញ័រទទ្រើតព្រោះតែកំហឹកក្នុងខ្លួនស្ទើតែច្រាលឈាម។
«ទុកវិញទៅ»ថេយ៉ុង គេចក្រសែភ្នែកដែលក្រហមតាករបស់ជុងគុកហើយបញ្ជាឲ្យគេទុកវិញព្រោះមិនចង់និយាយអ្វីច្រើន។
«កាលដែលប៉ាមកយឺត ហើយធ្វើចរិកប្លែកៗដាក់កូនព្រោះតែប៉ាទៅដេកជាមួយស្រីថោកទាបអស់នោះមែនទេ?»ជុងគុក ស្រែកឡើងខ្ទរបន្ទប់ខឹងឡើងញ័រសាច់ទឹកភ្នែកហូរម៉ាត់ៗសម្លឺតសម្លក់ថេយ៉ុងមិនដាក់ភ្នែក ខឹងខ្លាំងសឹងតែអាចសម្លាប់មនុស្សស្រីដែលជាម្ចាស់ក្រេមដែលបានបន្សល់ទុកលើអាវរបស់ថេយ៉ុងក៏ថាបាន។
«ជុងគុកកុំហ៊ានតម្លើងសំឡេងដាក់ប៉ាឲ្យសោះ»ថេយ៉ុង ងាកមើលមុខគ្នាចំភ្នែកទល់ភ្នែក មុននឹងហាមប្រាមជុងគុកមិនឲ្យធ្វើលើសពេកព្រោះគេជាកូនគ្មានសិទ្ធិអីត្រូវស្រែកដាក់ខ្លួនដែលត្រូវជាប៉ាអញ្ចឹងដែរ ថែមទាំងមិនត្រូវសួរដេញដោលរឿងផ្ទាល់ខ្លួនរបស់គេឡើយ។
«ខ្ញុំមិនស្មានថាប៉ាធ្វើបែបនឹងបានសោះ សប្បាយណាស់មែនទេជាមួយស្រីពេស្យាអស់នោះ?ចឹងបន្តទៀតចុះបើគិតថាពួកនាងសំខាន់ជាងកូន ផឹប!»ជុងគុក គប់អាវលើទ្រូងថេយ៉ុងហើយរត់ចេញពីបន្ទប់គេបាត់ដោយទឹកភ្នែក។
«ចង្រៃយ៍»ថេយ៉ុង ក្រវាត់អាវទៅកៀនបន្ទប់យ៉ាងពេញកំលាំងប្រទិចចុងមាត់ទាំងខឹងសម្បារមុននឹងទម្លាក់ខ្លួនលើពូកយ៉ាងខ្លាំង។
ក្នុងខណៈពេលនេះគេពិតជាតានតឹងក្នុងទ្រូងស្ទើតែប្រេះទៅហើយ កូនចិត្តមួយចង់ទៅលួងជុងគុកហើយក៏សុំទោស តែចិត្តមួយទៀតគិតថាធ្វើបែបនេះវាក៏ល្អបើសិនជាធ្វើឲ្យជុងគុកបញ្ឈប់ទង្វើមិនសមគួរទៀត គេដឹងថាជុងគុកគិតយ៉ាងមិចចំពោះខ្លួនហើយខ្លួនឯងក៏មិនខុសពីជុងគុកប៉ុន្មានដែរ ដែលដឹងហើយថាទង្វើនេះការគិតនេះវាខុស ទើបគេត្រូវតែបញ្ឈប់វា ទីមួយពួកគេមានសព្វនាមថាជាប៉ានិងកូន ទីពីតបញ្ហាសង្គមជុំវិញខ្លួនការគិតរបស់មនុស្សគ្រប់គ្នាមកកាន់ស្នេហារវាងប្រុសដូចគ្នា។
आप पढ़ रहे हैं
បម្រាមស្នេហ៍ [ចប់]
फैनफिक्शनស្នាហារវាងប៉ានិងកូនចិញ្ចឹម ដែលមានឧបសគ្គជាច្រើនដែលរារាំងទំនាក់ទំនងពួកគេ តើពួកគេអាចឆ្លងផុតទេ? FB page:Taekook•Vkook Author acc FB: Zex Xanthein