ពេលព្រឹក
រាងតូចដេកនៅលើគ្រែធំទូលាយតែម្នាក់ឯង រហូតដល់ថ្ងៃចាំងចូលតាមបង្អួចដាស់ឲ្យអ្នកកម្លោះបានភ្ញាក់ឡើយទទួលយកពេលព្រឹកថ្ងៃថ្មីបន្តទៀត។
ជុងគុក បើកភ្នែកសន្សឹមៗឲ្យសាំនឹងពន្លឺទើបទាញភួយចេញពីខ្លួនហើយងើបអង្គុយ ទាំងឈឺក្បាលរងាក់រងើ ងាកមើលជុំវិញខ្លួនទៅមកព្រោះតែទីនេះមិនមែនជាបន្ទប់របស់ខ្លួន។
«ឈឺក្បាលណាស់»ជុងគុក រអ៊ូម្នាក់ឯងតិចៗ យកដៃខ្ទប់ក្បាលដែលកំពុងតែឈឺខ្ទោកៗមុននឹងងើបឈរហើយដើរទៅបន្ទប់ទឹកដើម្បីធ្វើធុរៈពេលព្រឹក។
គេមិនបានប្តូរខោអាវព្រោះតែនេះមិនមែនជាផ្ទះខ្លួនឯង នៅលើរាងកាយពេលនេះគឺមានតែអាវដៃវែងសធំមួយជាមួយខោខ្លីប៉ុណ្ណោះដែលជារបស់ខេវិនប្តូរឲ្យកាលពីយប់។
តុក តុក
សំឡេងគោះទ្វាបន្ទប់បន្លឺឡើយ ជុងគុកក៏ដើរទៅបើកទ្វា បង្ហាញមុខរបស់យូនហ្គីដែលឈរមើមកគេ។
«ភ្ញាក់យូរឬនៅកូន?»យូនហ្គី សួរព្រោះកុំឲ្យឈរមើលមុខគ្នាឡេងឡង់មិនដឹងអី។
«ទើបតែមិញទេ ប៉ាមានការអី?»ជុងគុក ញញឹមស្រាលៗទាំងការបង្ខំ។
«យើងទៅនិយាយគ្នានៅក្នុងទៅ»យូនហ្គី ចង្អុលទៅក្នុងបន្ទប់ទើបជុងគុកជៀសផ្លូវឲ្យយូនហ្គីចូលទៅអង្គុយលើគ្រែជាមួយគ្នា។
«ប្រាប់ប៉ាបានទេថាយប់មិញមានរឿងអី?»យូនហ្គី សួរចង់ដឹងរឿងឲ្យកាន់តែច្បាស់ ព្រោះថាគេក៏មិនអាចជួយអីបានបើមិនដឹងរឿងសោះ។
«ប៉ាយូនប្រាកដជាដឹងរឿងដែលខ្ញុំប្រាប់ថា ប្អូនម៉ាក់ហ្វីមបានមករក»ជុងគុក ចាប់ផ្តើមនិយាយដោយមិនមើលក្រសែភ្នែករបស់យូនហ្គី ព្រោះគេអាចនឹងយំបាន។
«ហ្អឹម ប៉ាចាំបាន»យូនហ្គី ក្រហឹមចង់ឲ្យជុងគុក ដឹថាគេយកចិត្តទុកដាក់ស្តាប់។
«ហើយប៉ាក៏ដឹងដែរថាប៉ាថេយ៍គាត់មិនបានប្រែប្រួលហើយមួយរយៈនេះ គាត់លែងនិយាយស្តីទន់ភ្លន់ដូចមុន ថែមទាំងមិនចង់និយាយរកកូន កូនក៏មិនយល់ហេតុអីក៏លោកប៉ាបានប្រែបែបនេះ ឬក៏មកពីលោកប៉ាស្អប់ខ្ពើមដែលកូនស្រឡាញ់គាត់»ច្រមុះតូចចាប់ផ្តើមឆួលក្តៅ កែវភ្នែកចាប់ផ្តើមទន់កល់ទឹកភ្នែក យូនហ្គីក៏ដាក់ដៃខ្លួនលើជុងគុកដើម្បីជាការផ្តល់កម្លាំងចិត្ត។
«កាលពីយប់មិញកូនទៅផ្ទះក៏បានឃើញលោកប៉ានឹងស្រីម្នាក់នោះនៅជាមួយគ្នា កូនគ្រាន់តែនិយាយប៉ុន្មានម៉ាត់ តែលោកប៉ាបែរជាថាកូនមិនគោរពនាង ហើយបានទះកំផ្លៀងកូន»ជុងគុក ទប់លែងជាប់ក៏បណ្តោយឲ្យទឹកភ្នែកហូរ យូនហ្គីកទាញក្បាលកូនក្រៅខោដ៏គួរឲ្យអាណិតម្នាក់នេះទៅអោបជាប់ទ្រូងជាការលួងលោម។
«កុំយំអីណា ប៉ាយល់ហើយ»យូនហ្គី អង្អែលសក់ទន់រលោងតិចៗ និយាយសម្តីទន់ភ្លន់។
«ហ្អឹក នោះជាលើកទីមួយហើយដែលប៉ាថេយ៍វៃកូន ដោយសារតែស្រីម្នាក់នោះ កូនមិនសុខចិត្តទេ ហ្អឹក»ជុងគុក យំអណ្តឺតអណ្តកដូចកូនក្មេងឈឺចិត្ត ឈឺថ្លើមមិនសុខចិត្តនឹងរឿងទាំងអស់ ដៃខ្លាំអាវយូនហ្គីជាប់មិនលែង។
«ប៉ាដឹងណា ឈប់យំទៅប៉ានឹងនិយាយជាមួយវាឲ្យដឹងរឿងម្តង កុំឲ្យវាធ្វើបាបកូនពៅរបស់ទៀត»យូនហ្គី អង្រួនជុងគុកដូចជាកូនក្មេងជាប់នឹងទ្រូង សន្យានឹងប្រលះអាមិត្តជើងល្អនោះឲ្យអស់សាច់ដោយហេតុមកហ៊ានធ្វើឲ្យកូនប្រុសសំណព្វចិត្តគេយំ។
«ប៉ាយូនកូនមិនមែនក្មេងទេណា»ជុងគុក ង៉ក់ងរព្រោះភាញញេះញោះរបស់គេ។
«ឈប់យំហើយស្តាប់ប៉ា ជាកូនប្រុសត្រូវរឹងមាំមិនត្រូវយំច្រើនពេកទេ ប៉ុន្តែយើងត្រូវរកវិធីមកដោះស្រាយទើបល្អ» យូនហ្គី ប្រើមេដៃវាសទឹកភ្នែកលើថ្ពាល់ម៉ត់រលោងចេញ ហើយដាក់ដៃលើស្មាគេ។
«ប៉ុន្តែប៉ាថេយ៍ឈប់ស្រឡាញ់កូនដូចមុនហើយ គាត់ឈប់ខ្វល់រវល់ជាមួយកូនទៀតហើយ»ជុងគុក នៅតែប្រកែករឹងរូសថាលោកប៉ាឈប់ស្រឡាញ់ព្រោះតែទង្វើទាំងឡាយដែលគេសំដែងចេញមកលើខ្លួន។
«មិចក៏ដឹងថាគេឈប់ស្រឡាញ់កូន?»យូនហ្គី សួរសំណួរស៊កសៀត ចាំមើលថាជុងគុកឆ្លើយយ៉ាងមិច។
«ព្រោះលោកប៉ាមិននិយាយពាក្យផ្អែមល្ហែមជាមួយកូនដូចមុន មិនដាស់កូនពីដំណេកដូចរាល់លើក លោកប៉ាក៏មកផ្ទះយឺតហើយមិនញ៉ាំបាយជាមួយកូន ថែមទាំងវៃកូនព្រោះតែអ្នកដទៃទៀត»ជុងគុក រៀបរាប់សកម្មភាពទាំងឡាយណាដែលថេយ៉ុងបានធ្វើមកលើខ្លួន ដែលគិតថាទង្វើទាំងនេះជាសញ្ញាប្រាប់ថា លោកប៉ាបានឈប់ស្រឡាញ់ខ្លួនដូចមុន។
«ទោះបែបនេះក៏មិនមែនមានន័យថាគេឈប់ស្រឡាញ់កូន គេអាចជាមានរឿងដែលមិនអាចប្រាប់ ឬក៏មានអ្វីដែលរារាំងមិឲ្យគេបង្ហាញអារម្មណ៍ពិតចេញមកបាន កូននៅជាមួយគេយូរមកហើយមិនស្គាល់ចរិកគេទេឬ?»
«ខ្ញុំ....»ជុងគុក រកពាក្យមកតវ៉ាមិនបាន ព្រោះថាគេក៏មិនដឹងពីចិត្តរបស់ថេយ៉ុងគិតយ៉ាងណាដែរ បានជាធ្វើទង្វើបែបនេះមកលើខ្លួន តែតាមដែលគេមើលឃើញគឺថេយ៉ុងព្យាយាមរុញគេឲ្យចេញឆ្ងាយពីខ្លួន។
«ស្តាប់តាមប៉ាទៅណា សម្រួលអារម្មណ៍គិតឡើងវិញថាត្រូវធ្វើយ៉ាងមិច ប៉ានឹងទៅនិយាយជាមួយវា»យូនហ្គី អង្អែលក្បាលគេជាលើកចុងក្រោយហើយក៏ដើរចេញពីបន្ទប់ទុកឲ្យជុងគុកមានពេលវេលាផ្ទាល់ខ្លួនសម្រាប់គិត។
YOU ARE READING
បម្រាមស្នេហ៍ [ចប់]
Fanfictionស្នាហារវាងប៉ានិងកូនចិញ្ចឹម ដែលមានឧបសគ្គជាច្រើនដែលរារាំងទំនាក់ទំនងពួកគេ តើពួកគេអាចឆ្លងផុតទេ? FB page:Taekook•Vkook Author acc FB: Zex Xanthein