ភាគ ១៥ | ប៉ាក្បត់សន្យា

387 26 0
                                    


រាត្រីកាលកន្លងផុតទៅបក់ផាត់ព្រះច័ន្ទពេញវង់មូលក្រឡង់ជំនួសវិញដោយព្រះអាទិត្យបញ្ចេញរស្មីចិញ្ចាចដើម្បីបំភ្លឺពិភពលោកឲ្យមានភាពស្រស់បំព្រងឡើងវិញ ដាស់កម្លោះមាឌក្រាស់ឲ្យភ្ញាក់ពីដំណេក។
«ហ្អឹម!» ខេវិន ក្រហឹមដើមកលើកដៃញីភ្នែកចុះឡើងឲ្យបានបាត់ព្រិលមុននឹងងើបអង្គុយ!
«អ្អា ឈឺក្បាលណាស់»ខេវិន លើកដៃខ្ទប់សៀតផ្កាឈ្លីចុះឡើយព្រោះឈឺខ្ទោកៗ ប្រហែលលជាមកពីជាតិស្រាដែលផឹកពីយប់មិញហើយ។
«ហ៊ើយ ស្អីនឹង?»ខេវិន ភ្ញាក់ខ្លួនព្រឺតស្ទើតែធ្លាក់ពីលើគ្រែពេលដែលឃើញនៅលើពូករបស់ខ្លួនមានប្រឡាក់ឈាមក្រហមស្រស់របស់មនុស្ស។
«យើងម៉ោរដូវឬ?»ខេវិន និយាយលេងសើចនឹងខ្លួនឯងហើយក៏លើកដៃទៅប៉ះយឺតៗទាំងភ័យលាយខ្លាច ប៉ុន្តែវាបានស្ងួតទៅហើយ គេក៏ពិនិត្យឲ្យកាន់តែជិតឃើញមានលាយជាមួយនឹងទឹកនៃសេចក្តីសុខទៀតផង។
«ចឹងមានន័យថាយើងនាំស្រីមកដេក?»ខេវិន សួរខ្លួនឯងព្រោះតែមិនចាំអ្វីបានសោះកាលពីយប់ ដូចជាបាត់ការចង់ចាំយ៉ាងអញ្ចឹងមិនចាំសូម្បីតែខ្លួនឯងមកផ្ទះវិញដោយរបៀបណា។
តុក តុក
សំឡេងគោះទ្វាបន្ទប់របស់នាយបន្លឺឡើយ ខេវិន ក៏ងើបពីលើគ្រែហើយទៅបើកទ្វា បង្ហាញអ្នកម៉ាក់ដែលឈរកាន់ថាសដែលដាក់កែវទឹកនិងថ្នាំមួយគ្រាប់។
«អ្នកម៉ាក់»ខេវិន បើកផ្លូវឲ្យហ្វាយចូល នាងក៏ដាក់ថាសនោះនៅលើតុហើយងាកមកកូនវិញ។
«ផឹកថ្នាំនេះទៅនឹងបានបាត់ឈឺក្បាល ផឹកច្រើនដល់ហើយលោកកូនជើងល្អ»ហ្វាយ ស្តីបន្ទោសព្រោះបាននាងនិងយូនហ្គីមិននៅលោកកូនកំហូចបានដៃផឹកស្រាដូចមុជរហូតសន្លប់បែបនេះ។
«ម្តងម្កាលតើសម៉ាក់»ខេវិន ញញឹមមិនសូវសមហើយគេមុខព្រោះខ្លាចត្រូវមាត់ច្រើនជាងនេះ។
«ផឹករហូតសន្លប់តែម្តង កាត់ទៅរកប៉ាឯងច្បាស់ណាស់»ហ្វាយ ចង្អុលមុខកូនហើយឆ្លៀតនិយាយដើមប្តីបានបន្តិច។
«និយាយចឹងម៉ាក់មានដឹងថាអ្នកណាមកជាមួយកូនឬអត់?»ខេវិន សួរបញ្ឆិតបញ្ឆៀងព្រោះតែចង់ដឹងក្រែងលោគេពិតជាបាននាំអ្នកណាមកដេកជាមួយមែន ហើយមនុស្សស្រីម្នាក់នោះថែមទាំងជាស្រីនៅបរិសុទ្ធទៀត សោកស្តាយណាស់ដែលស្រវឹងមិនបានដឹងអី។
«ម៉ាក់មិនដឹងទេ ព្រោះទើបតែមកដល់មិញនេះ តែកាលពីយប់ជុងគុកតេមកប្រាប់ថាឯងស្រវឹង មានការអីមែនទេ?»
«អរ គ្មានទេ»ខេវិន ក្រវីក្បាលញាប់ស្អេកហើយក៏លើកថ្នាំមកផឹកហុចកែវឲ្យទៅហ្វាយវិញ។
«រៀបចំខ្លួនទៅរៀនទៅ ប្រយ័ត្នហួសម៉ោង»ហ្វាយ និយាយប្រាប់កូនប្រុសរួចក៏លើកថាសចេញទៅវិញដោយមិនភ្លេចបិតទ្វា ខេវិនដកដង្ហើមធំហើយក៏ទាញកម្រាលពូកដែលប្រឡាក់ចេញបោះចោលទៅក្នុងធុងសម្រាម ទើបចូលទៅបន្ទប់ទឹកដើម្បីរៀបចំខ្លួនទៅសាលារៀន។
                                

បម្រាមស្នេហ៍ [ចប់]Tempat cerita menjadi hidup. Temukan sekarang