«កុំមកចេះ មិនមែនរឿងលោក»
«មិនមែនរឿងខ្ញុំយ៉ាងម៉េច?បើពេលនេះឯងជាមនុស្ស
របស់ខ្ញុំ»
«អាមនុស្សថោកទាប»
«គីម ថេយ៉ុង!»ជុងហ្គុក ខាំធ្មេញទល់អណ្ដាតនឹងសាច់ថ្ពាល់ ក្រោកសង្គ្រប់ពីលើខ្លួនក្មេងដែលហ៊ានហៅគេ អាថោកទាប
កាលពីថ្ងៃមុនហៅត្រឹមតែ "មនុស្សថោកទាប "ទើប
គេមិនខឹង មិនយកទោសពៃ ដោយឡែកលើកនេះ
ថែមពាក្យ "អា" ទើបគេត្រូវតែប្រដៅឲ្យដឹងសខ្មៅម្ដង។«ស្អី?»ហៅគេអាហើយ នៅឈ្លើយឆ្លើយពាក្យកំប៉ុត
កំប៉ុយទៅគេវិញទៀត នេះហើយជាមូលហេតុដែល
ជុងហ្គុក ចេះតែអត់មិនបានហើយក៏...ផាច់...!
ជុងហ្គុក យារដៃទះសាច់កំប៉េះគូទធំងខ្ទើតទន់ល្មើយ
ដូចម្សៅនំបុ័ងមួយដៃឭសូរតែផាច់ បណ្ដាលឲ្យអ្នក
ដែលត្រូវគេទះចាប់ផ្ដើមខាំមាត់សម្រក់ទឹកភ្នែកម៉ាត់ៗ
ព្រមទាំងស្រែកដាក់គេវិញខ្លាំងៗស្ទើតែធ្លាយចេញ
ពីឡាន៖«អាមនុស្សថោកទាប អា-អាមនុស្សបោកប្រាស ទិញ
ខ្ញុំមក មិនទាន់ជិះឡានផុតពីផ្ទះផង ក៏ប្រើអំពើហិង្សាលើរាងកាយរបស់ខ្ញុំទៅហើយ ហឹុស!បើសិនជាខ្ញុំចេញបាន ខ្ញុំនឹងប្ដឹងលោកពីបទរំលោភបំពានសិទ្ធិកុមា យកលុយទិញនំញាំុមិនខាន»«ឯងចង់ប្ដឹងខ្ញុំ?»ជុងហ្គុក សួរបញ្ជាក់ដោយប្រើកាយវិ
ការហីៗមិនខ្វល់ខ្វាយរឿងរាងល្អិតគំរាមប្ដឹងសោះឡើយ ធ្វើឲ្យអ្នកដែលចាញ់ប្រៀប ធ្វើអីគេមិនបានក៏ខឹងញ័រសាច់ ចង់ស្ទុះទៅខាំសីុគេទាំងរស់ តែមិនអាចធ្វើបាន ព្រោះខ្លួនកំពុងតែនៅក្រោមទ្រូងគេ
រកតែដកដង្ហើមមិនចេញផង។«កុំមកសួរបញ្ជួស ប្រយ័ត្នខ្ញុំប្ដឹងមែន!»ព្រោះតែការ
ខឹងក្រោធ ចង់និយាយយកឈ្នះគេ ទើបធ្វើឲ្យភ្លាត់
មាត់ចេញការពិតមកអស់។«អ៎៎ាវ...ខំតែភ័យ តាមពិតមុននេះគំរាមប្ដឹងលេងៗសោះ»បានដៃ ជុងហ្គុក កាន់តែប្រឹងឌឺដងផ្លែផ្កាដាក់
ថេយ៉ុង ថែមទៀត តាមពិតគេក៏មិនចង់ធ្វើបាបទេ តែអត់មិនបានព្រោះតែក្មេងខ្លះឈ្លើយដាក់គេពេក។«ខ្ញុំ...ខ្ញុំ»អណ្ដាតគ្រលាស់រូមុននេះប្រែជាត្រដិតអាក់
ហាគ្រលាស់មិនកើត ខណៈដែលត្រូវរាងក្រាស់តាម
ទាន់ជាន់កែង។ ថេយ៉ុង បើកភ្នែកក្រឡាប់ក្រឡើត
ម្ដងងាកទៅណេះ ម្ដងងាកទៅណោះ គេចវេសពីការ
តាមសម្លឹងដាក់កំហិតពីក្រសែភ្នែកពិឃាត។
YOU ARE READING
កែវភ្នែក ចន ជុងហ្គុក(ចប់)
Romanceអូនគឺជាជីវិត ជាដង្ហើម ជាកែវភ្នែក ជាពិភពលោករបស់បង កូនឆ្កែ គីម ថេយ៉ុង!