🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៤៨

4.3K 229 0
                                    







នាងជឿជាក់ខ្លាំងណាស់ វាស្ទើតែមួយរយភាគមួយ
ពាន់ទៅហើយ។ ចាំដល់តែថ្ងៃនោះទេ ថ្ងៃដែលនាង
នឹងទម្លាយវីដេអូ និង រូបថតគ្រប់យ៉ាងដែលពួកនាង
បានរៀបចំឡើង បង្ហោះផ្សាយឲ្យមនុស្សទូទៅប្រទេស
បានដឹង ប្រាកដណាស់ បើរឿងដល់ដំណាក់កាល
ហ្នឹងហើយ ជុងហ្គុក មិនដេញក្មេងម្នាក់នេះចេញពី
ភូមិគ្រឹះទេ វាមានតែចម្លែក។

«មើលទៅនាងជឿជាក់ខ្លាំងណាស់»រាងកាយស្រឡូន
ស្រឡៅក្រោកឈរពេញកម្ពស់ ដើរទៅប្រឈមមុខនឹងនារីកំណាចមុននឹងចោតសួរ។

«ប្រាកដហើយ!»នាងញាក់ស្មាបន្ដិចរបៀបជាអ្នក
ឈ្នះ។ ហ្គេមលើកនេះបើនាងមិនឈ្នះទេ មិនបាច់ហៅនាងថា លី ខ្វាងគី ទៀតទេ។

«ជូនពរឲ្យសម្រេចបំណង»បបូរមាត់ពណ៌សីុជម្ពូរ
ញោចស្នាមញញឹមស្រាលផ្ដល់ពាក្យជូនពរទៅកាន់សត្រូវ.រួចកាន់ប្រអប់បាយដើរចេញទៅ ប៉ុន្តែដើរមិនទាន់បានពីរជំហានផង ក៏ត្រូវម្រាមដៃស្រួច
ស្លេម លាបក្រចកពណ៌ក្រហមឆេះដូចមិនមែនសិស្សសាលា ចាប់កញ្ឆក់ប្រអប់បាយរបស់ ថេយ៉ុង បោះចោលទៅក្នុងធុងសំរាមយ៉ាងឈាមត្រជាក់។

«នេះឯងផ្គើនយើងមែនទេ?»ក្រោយបោះប្រអប់បាយ
ចោល ខ្វាងគី ក៏ចាប់កញ្ឆក់កអាវសស្ដើងរបស់ ថេយ៉ុង ទាញមកជិតខ្លួន រួចស្រែកសួរទាំងខឹងសម្បារ
ហាក់ដូចពាក្យជូនពរមួយម៉ាត់នោះនឹងធ្វើឲ្យផែនការ
របស់នាងបរាជ័យអ៊ីចឹង។




«ផ្គើន?ត្រង់ណាដែលថាខ្ញុំផ្គើន?ខ្ញុំគ្រាន់តែជូនពរនាង
ប៉ុណ្ណោះ ព្រោះខ្លាចថាការប្រឹងប្រែងរបស់នាងវានឹងនាំភាពវិនាសអន្តរាយមកឲ្យខ្លួននាងវិញ»ដៃស្រឡូនទាំងគូចាប់បំបេះដៃ ខ្វាងគី ចេញពីកអាវខ្លួនឯងរហូត
ទាល់តែបាន ស្របសម្ដីដាក់ទៅអ្នកម្ខាងទៀតផាំងៗ
មិនឲ្យចាញ់គ្នា។

«ឯង!!!!»ដោយសារតែទ្រាំស្ដាប់ពាក្យដាក់ទំនាយ
របស់ ថេយ៉ុង មិនបាន នាងក៏យារដៃមួយទំហឹងក្នុង
បំណងទះថ្ពាល់ទន់រលោងរបស់ដៃគូសត្រូវចំពោះមុខ
តែក៏ទះមិនបាន ព្រោះតែមានមនុស្សម្នាក់ចាប់ដៃនាង
ជាប់ ហើយម្នាក់នោះគ្មានអ្នកណាក្រៅពី ហ្វៃយុាំង នោះទេ។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now