ជុងហ្គុក អង្គុយលើកៅអីចាំមើលប្រតិកម្មរបស់ ថេយ៉ុង តែមិនបានទៅក្បែរឡើយ។
«ចន ជុងហ្គុក!!»
«ស្អីអញ្ចេះ??»
«ចង់...ចង់ ខ្ញុំចង់ញាំុលោក ចង់ញាំុ ចន ជុងហ្គុក ចង់ញាុំ...ខឹកខឹក ហាសៗ»ថេយ៉ុង សើចខខឹកយ៉ាងសប្បាយរីករាយ ខណះដៃជើងច្រងេងច្រងាងពេញពូក សើចញញឹមបិទមាត់មិនជិត ម្ដងខ្ទប់មាត់សើចរបៀបអៀន ម្ដងសើចហាសៗមួយអស់សំឡេងរបៀបអស់សំណើចខ្លាំងទប់លែងជាប់។«ឆឺស!ក្មេងចម្គួត ខ្ញុំក៏ចង់សីុឯងដែរ តែ...មិនមែនថ្ងៃ
នេះ»ជុងហ្គុក ងើបចេញពីកៅអីអង្គុយធ្វើការ ដើរ
ហួសទៅរកអ្នកគេងមមើប្រកាច់អៀនពេញពូកតែឯង
ហើយក៏បោះមួយប្រយោគ ដោយនិយាយខ្សឹបៗក្បែរ
ត្រចៀកអ្នកគេងមិនដឹងខ្យល់អី។«ចង់ញាុំ...ចង់ញាុំ ចន ជុងហ្គុក»ថេយ៉ុង នៅតែមមើ
មមាយនិយាយតែរឿងចង់ញាំុ ជុងហ្គុក រហូត ធ្វើឲ្យ
ម្ចាស់ឈ្មោះចាប់ផ្ដើមព្រឺសម្បុរកើតចិត្តមិនស្រួលឡើងមក។«គេងទៅ ចង់ញាំុអីទៀតហើយ ប្រយ័ត្នតែឲ្យញាុំ មែនទែនអៀនមិនហ៊ានញាំុ ដឹងតែសីុនំផាច់ហើយកូនឆ្កែឯងនេះ»ធ្វើឯងខ្លាំងចង់ញាុំគេ ប្រយ័ត្នតែឲ្យញាំុ មិនហ៊ានញាុំ គេដេញវ៉ៃផ្អើលភូមិគ្រឹះ តាំងយំទួញ
សោករហេមរហាមឲ្យគេអាណិត។ពេលព្រឹកព្រលឹមស្រាងៗ ព្រះអាទិត្យរះពីទិសខាង
កើតបញ្ចេញរស្មីពណ៌ក្រហមបែកទឹកក្រូចយ៉ាងស្រស់ស្អាតគួរជាទីគយគន់ ចាំងចូលក្នុងបន្ទប់ដ៏
សែនប្រណិតមួយតាមរយះបង្អួតកញ្ចក់។ពន្លឺនៃ
ព្រះអាទិត្យធ្វើឲ្យរំខានដំណេកអ្នកកំលោះជាម្ចាស់
បន្ទប់ ឲ្យយកដៃបាំងពន្លឺ រួចបើកភ្នែកឡើងតិចៗរហូត
ដល់អស់។គេយកដៃម្ខាងទៀតដែលទំនេររាវរកអ្នក
ដែលគេងឱបជាប់ទ្រូងកាលពីយប់ តែរកមិនឃើញ
សោះ ទើបធ្វើឲ្យអារម្មណ៍ភ័យខ្លាចនៃវត្តមានគំនិត
អវិជ្ជមានលោតចូលក្នុងខួរក្បាលផ្លុកៗដូចចាប់យកមកដាក់។«ថេយ៍...»ជុងហ្គុក ឧទានហៅឈ្មោះម្ចាស់កែវភ្នែកស្រាលៗ ស្អកៗ ព្រោះនៅស្ងួតបំពង់ក ស្របភ្នែកអើតគ្រលៀសរកមើលម្ចាស់ឈ្មោះពេញផ្ទៃបន្ទប់។
«ថេយ៉ុងហ្អា៎៎...នៅក្នុងបន្ទប់ទឹកមែនទេ?»អារម្មណ៍
ភ័យខ្លាចបុកកម្សួលចូលក្នុងប្រព័ន្ធប្រសាទកាន់តែ
ខ្លាំង គេចាប់ផ្ដើមបុកពោះភ័យអរជើងនៅមិនសុខ ដើរទៅ ដើរមករកមើល ថេយ៉ុង គ្រប់កន្លែងតែនៅតែមិនឃើញ ក៏ធ្វើជាហៅសួរក្រែងនៅក្នុងបន្ទប់ទឹកទាំងដែលខាងក្នុងនោះ ស្ងាតជ្រងំគ្មានឭសំឡេងអ្វីឡើយ
ក្រៅពីដំណកដង្ហើមរបស់គេ។
YOU ARE READING
កែវភ្នែក ចន ជុងហ្គុក(ចប់)
Romanceអូនគឺជាជីវិត ជាដង្ហើម ជាកែវភ្នែក ជាពិភពលោករបស់បង កូនឆ្កែ គីម ថេយ៉ុង!