«បើថ្ងៃស្អែកអូននៅតែមិនភ្ញាក់ បងនឹងនៅគេងជាមួយអូនរហូតតទៅ...»គេទ្រេតក្បាលថ្នមៗដាក់
លើដើមទ្រូងមនុស្សដែលគេងលែងដឹងខ្លួន ទាំងទឹក
ភ្នែកហូរស្រក់តក់ៗ។«ខឹក...ៗ»គ្រាន់តែដាក់ក្បាលគេងលើដើមទ្រូងតូច
ល្អិត មានសាច់ពើកៗភ្លាម សំឡេងក្អកគឃូសស្រាប់
តែបន្លឺឡើងមកភ្លែត បណ្ដាលឲ្យអ្នកដែលគេងទាំង
អស់សង្ឃឹមក៏ងើបមុខឡើងយឺតៗ សម្លឹងមើលក្មេង
ដែលធ្វើភ្នែកម៉ក់ៗសម្លឹងមើលមុខគេវិញដូចគ្នា ខណៈទឹកហូរចេញពីមាត់វ៉ៗ។«ថេយ៍...អ្ហឹក ថេយ៍ របស់បងដឹងខ្លួនហើយ»សំឡេង
គ្រលរមាំឧទានឡើងដោយក្ដីរំភើបចិត្ត ស្របដៃហាប់ណែនទាំងគូដាក់លើទ្រូងនាយតូចរួចសង្កត់ខ្លាំងៗ
ដើម្បីឲ្យទឹកចេញមកអស់។«ខឹកៗ...»កែវភ្នែកធ្លាប់តែមានពន្លឺប្រែក្លាយជាស្រអាប់បាត់រស្មី ប្រៀបដូចក្នុងទ្រូងកំពុងតែបុកកម្សួលភាពឈឺចាប់ឡើងមកឥតឈប់ឈរ បន្ទាប់
ពីដឹងខ្លួនហើយក៏នឹកឃើញកាយវិការនិងពាក្យសម្ដី
របស់មនុស្សប្រុសព្រៃផ្សៃមុននេះ និង កាយវិការ
ពាក្យសម្ដីពេលឥឡូវខុសគ្នាដូចមេឃនិងដី ឃើញ
ហើយអត់ឈឺចិត្តមិនបានពិតមែន នេះគេទៅរៀន
សម្ដែងនៅសាលាណា?ហេតុអីក៏ជំនាញខ្លាំងម្ល៉េះ?
មើលចុះយំឡើងហើមភ្នែកទៅហើយ ម៉េចក៏តស៊ូ
ពុះពារសម្ដែងវាម្ល៉េះ?តើធ្វើហើយបានស្អីមកវិញ?ឫមួយក៏ចង់បានភាពឈឺចាប់ពីអាក្មេងប្រុសដ៏សែនល្ងង់ខ្លៅម្នាក់នេះ ទើបសប្បាយចិត្ត?«សុំទោសណា៎៎ អូនប្រហែលជាឈឺចាប់ ហើយភ័យ
ខ្លាចខ្លាំងហើយ បងសុំទោសពិតមែនណា៎៎ សូមឈប់
សម្លឹងបងដោយកែវភ្នែកបែបនេះទៅតើបានទេ?»បេះ
ដូងមនុស្សមាឌធំឈឺខ្ទោកៗ ពេលឃើញមនុស្សជាទី
ស្រឡាញ់សម្លឹងមើលមកខ្លួនដោយក្រសែភ្នែកសោះ
កក្រោះ អស់សង្ឃឹម សោកសៅ ឈឺចាប់ និងឆ្អែតចិត្តក្នុងពេលតែមួយ។«.....»នាយតូចមិនមាត់ដដែល ហើយនៅតែសម្លឹង
មុខដាមដោយទឹកភ្នែករបស់នាយធំដោយក្រសែភ្នែក
ដូចដើម។សម្លឹងបែបនេះមិនមានបំណងឲ្យខ្លាច តែ
សម្លឹងដើម្បីឲ្យដឹងថា អាក្មេងដែលទិញមកនេះ វាអស់សង្ឃឹម អស់សេចក្ដីជឿជាក់លើក្ដីស្នេហារបស់
គេហើយ។
YOU ARE READING
កែវភ្នែក ចន ជុងហ្គុក(ចប់)
Romanceអូនគឺជាជីវិត ជាដង្ហើម ជាកែវភ្នែក ជាពិភពលោករបស់បង កូនឆ្កែ គីម ថេយ៉ុង!