បន្ទាប់ពីអង្គុយញញឹមសមចិត្តបានមួយស្របក់ ក៏ស្រាប់តែចាប់ផ្ដើមស្លន់ស្លោសារជាថ្មីពេលនឹកឃើញ
ដល់អវត្តមានរបស់មនុស្សសំខាន់ ទើបងើបដើរ
ចេញពីកៅអីដើម្បីដើររក ថេយ៉ុង នៅក្បែរៗនោះ ប៉ុន្តែ
នៅតែរកមិនឃើញដដែល ទើបគេសម្រេចិត្តដើរទៅ
ទៅអង្គុយលើកៅអីវិញ រង់ចាំគេប្រកាសឈ្មោះសិស្ស
ឆ្នើមពិតប្រាកដ ខណៈនៅក្នុងចិត្តគិតពីក្មេងរហូត។ក្រឡេកមកមើល ថេយ៉ុង ឯនេះវិញម្ដង តាមពិតគឺ
ចេញមកដល់សាលាយូរហើយ តែនៅពួនសំងំនៅ
ខាងក្រោយឆាក មិនព្រមទៅរក ជុងហ្គុក នោះឡើយ
ក៏ព្រោះតែអាម៉ាស់មុខដែលខ្លួនបរាជ័យ និង មិនចង់
ឲ្យអាណាព្យាបាលមកបាក់មុខជាមួយ ទើបសុខចិត្ត
លួចមើលគេពីខាងក្រោយឆាកទាំងទឹកមុខក្រៀមក្រំ
ហើយមិនយូរប៉ុន្មានក៏ស្រក់ទឹកភ្នែកច្រោកៗពេលឭ
គេ ប្រកាសឈ្មោះ លី ខ្វាងគី ជាសិស្សឆ្នើម មិនមែន
ជាខ្លួន ព្រោះតែទ្រាំមើលទៀតលែងបានទើបអាល្អិត
រកទៅរកកង់ហើយជិះចេញទៅបាត់ទៅ ដោយមិន
ដឹងឡើយថាក្រោយខ្លួនចេញផុតទៅ នៅក្នុងកម្មវិធី
មានរឿងអ្វីកើតឡើងនោះទេ។«ថេយ៍...អូនត្រូវតែបង្ហាញខ្លួនណា៎៎ ព្រោះអ្វីៗទាំង
អស់នេះគឺបងរៀបចំសម្រាប់អូនតែម្នាក់គត់ប៉ុណ្ណោះ»
រំលងផុត២០នាទី បរិយាកាសនៅក្នុងកម្មវិធីប្រែមក
ធម្មតាវិញ។ ហើយនៅក្នុងពេលនេះផងដែរ គឺគេនឹង
ប្រកាសឈ្មោះសិស្សឆ្នើមសារថ្មី ចំណែកលើកមុន
មិនយកជាការនោះទេ។«ជាដំបូងនាងខ្ញុំសូមធ្វើការអភ័យទោសដល់ភ្ញៀវ
កិត្តិយស លោកឯកឧត្តម លោកឧញ្ញ៉ា លោកជំទាវ
លោកៗស្រីអ្នកនាងកញ្ញាទាំងអស់រួមទាំង លោកគ្រូ
អ្នកគ្រូ អាណាព្យាបាលសិស្ស ក៏ដូចជាសិស្សានុ
សិស្ស ដែលមានវត្តមានក្នុងនៅកម្មវិធីនេះទាំងមូល
ចំពោះបញ្ហាអចេតនាដែលបានកើតឡើងនាំឲ្យ....
បន្តទៅនេះនាងខ្ញុំនឹងប្រកាសឈ្មោះសិស្សដែលមាន
ពិន្ទុខ្ពស់ជាងគេ និង ទាបជាងបន្តបន្ទាប់ចំនួនពីនាក់
ចា៎៎...ចំពោះអ្នកលេខ៣បានទៅលើ ឆាង ហាអឺ...
សូមអបអរសាទរ ចំណែកលេខ២ បានទៅលើ
វ៉ាង គូយុគ...និងចុងក្រោយសិស្សឆ្នើមប្រចាំសាលា
រៀនក្រុងសេអ៊ូលបានទៅលើសិស្សប្រុសឈ្មោះ
គីម ថេយ៉ុង...សូមអបអរសាទរ សូមឡើងមកទទួល
ពានរង្វាន់ដែលខាងសាលារៀបចំជូនផងចា៎៎»បរិយា
កាស ចាប់ផ្ដើមតានតឹងសាជាថ្មីពេលដែលពុំមាន
ឃើញវត្តមានសិស្សឆ្នើម គីម ថេយ៉ុង ឡើងមកទទួលពានរង្វាន់។ពិធីការិនីបានប្រកាសឈ្មោះម្ដងហើយម្ដងទៀត តែគ្រប់យ៉ាងនៅតែដដែល ធ្វើឲ្យមនុស្សក្នុង
កម្មវិធីចាប់ផ្ដើមផ្អើលឆោឡោរកមើលគ្រប់គ្នា។
YOU ARE READING
កែវភ្នែក ចន ជុងហ្គុក(ចប់)
Romanceអូនគឺជាជីវិត ជាដង្ហើម ជាកែវភ្នែក ជាពិភពលោករបស់បង កូនឆ្កែ គីម ថេយ៉ុង!