ថេយ៉ុង បើកភ្នែកធំក្រឡោតដូចពងមាន់ ពេលឭគេប្រាប់ថាយកខ្លួនទៅបោះចូលក្នុងទឹកសមុទ្រឲ្យត្រី
ឆ្លាមសីុ ជាហេតុធ្វើឲ្យអ្នកអាយុតិច ការគិតមិនសូវវែងឆ្ងាយក៏ស្រែកយំខ្លាំងៗ ទធាក់ដៃ ទធាក់ជើង គេច
ចេញពីការចាប់ពរទាំងបង្ខិតបង្ខំរបស់ភាគីម្ខាងទៀត
ព្រោះតែគិតថា ជុងហ្គុក នឹងធ្វើបែបនោះពិតមែន
ដោយសារតែនាយជាមនុស្សម៉ាត់ណា ម៉ាត់ហ្នឹង និ
យាយហើយ ត្រូវតែធ្វើ សូម្បីតែរឿងលុយរាប់មឺុន
ដុល្លារ គេថាឲ្យ គឺឲ្យពិតមែន ថាវ៉ៃ គឺវ៉ៃ ថាទះ គឺទះ អ៊ីចឹងបើថា យកទៅបោះចូលសមុទ្រឲ្យត្រីឆ្លាមសីុ ប្រាកដណាស់គេនឹងធ្វើដូចសម្ដីមិនខាន។«អ្ហឹកៗ ពូ...លែងអូនទៅណា អឹ្ហកៗ អូនសុំទោសពិត
មែនណា!មុននេះអូនគ្មានបំណងថើបថ្ពាល់ពូទេ ច្រ
មុះវារត់ទៅរកថ្ពាល់ពូខ្លួនឯងប៉ុណ្ណោះ»អាល្អិត កាន់តែ
ភ័យភ្នែកសលើសដើម ខណៈដែលឃើញគេចេះតែដើរសំដៅទៅរកឡានឥតឈប់ ទោះខ្លួនវាយតប់នឹងដៃខ្លាំងៗក៏ដោយ ទើបខំប្រឹងនិយាយរៀបរាប់វែងអន្លាយ និង ទម្លាក់កំហុសទៅលើច្រមុះ ដើម្បរត់គេចពីបញ្ហាដែលខ្លួនបានសាង។«ពូកែរៀបរាប់ម្លឹងៗ!ឈប់រៀនហើយទៅធ្វើអាចារ្យការ
ទៅ»ទ្រាំមិនបាន ខំក្ដាប់ដៃ ខាំធ្មេញយូរហើយ តែក៏
មកចច្រែតដាក់ត្រចៀកពេក ទើបដាក់មួយម៉ាត់ ពីរ
ទៅវិញចុះ ដើម្បីកុំឲ្យធ្លាប់ក្មេងពេក។«អ៊ីចឹងក៏លែងអូនទៅ»ខឹងចិត្តពេក រាងល្អិត ក៏ចាក់
បណ្ដោយតែម្ដង។ចេះហាមាត់និយាយចេញមករួច
គេជាក្មេងសាច់សភ្លឺថ្លា ស្រស់ស្អាតប្រៀបដូចនឹងគំនូរ
ហើយដេញឲ្យគេទៅធ្វើអាចារ្យការអ៊ីចឹងហ្អ៎៎េស?ឭហើយ ខឹងខ្លាំងណាស់!បើសិនជាចិត្តខ្លាំងមែន ដោះលែងគេទៅ គេនឹងទៅធ្វើអាចារ្យការពិតមែនឲ្យដូចមាត់។«លែងឲ្យដើរអុកឡុកគេដូចក្មេងពីរខួបមែន? ហឹុស!
គ្មានផ្លូវទេ»ស្របសម្ដី ដៃហាប់ណែនរុំព័ទ្ធដោយសរសៃ ចាប់បើកទ្វារឡាន រួចទម្លាក់កាយតូចស្ដើងឲ្យអង្គុយនៅក្បាំងខាងមុខក្បែរកន្លែងបញ្ជាចង្កូត មួយទំហឹងមិនថ្នមដូចមុនសោះឡើយ ដែលជាហេតុធ្វើឲ្យអ្នកដែលត្រូវគេពរហើយ បោះ ទម្លាក់ ដូចអីវ៉ាន់ក៏បើកភ្នែកធំៗសម្លក់អ្នកជាដើមហេតុទាំងខឹងស្ទើតែហុយ
ផ្សែងចេញតាមត្រចៀក។
YOU ARE READING
កែវភ្នែក ចន ជុងហ្គុក(ចប់)
Romanceអូនគឺជាជីវិត ជាដង្ហើម ជាកែវភ្នែក ជាពិភពលោករបស់បង កូនឆ្កែ គីម ថេយ៉ុង!