«មិនយក....»
«មិនយកមានតែឆ្កួត លុយទាំងមូល»ប្រយោគដំបូងធ្វើឲ្យ ជុងហ្គុក ញញឹមយ៉ាងពេញចិត្ត
តែពេលស្ដាប់ប្រយោគចុងក្រោយចប់ ស្ទើតែក្អួត
ឈាមទាំងដុំ។«មុខលុយផង បើមិនយកលុយមានតែចម្លែក»គេ
និយាយឌឺដងផ្លែផ្កាក្នុងបំណងញ៉ោះ ថេយ៉ុង លេង
ចំណែកមុខអ្នកដែលត្រូវគេនិយាយញ៉ោះញ៉ងតែចាក់ចំចំណុចត្រង់បេះដូងវិញ ឡើងក្រញូវមើលមិន
យល់។«បើដឹងថាមុខលុយហើយមកសួរច្រើនធ្វើអី?»
«គ្រាន់តែសួរសាកចិត្តតើ ចាំបាច់ខឹង»«មិនបានខឹង»មាត់ស្រែកប្រកែកញាប់ស្មេរថាមិនបានខឹង ស្របមុខវិញបញ្ជាក់យ៉ាងច្បាស់ថាកំពុងតែខឹង។
«មិនខឹងល្អហើយ»ជុងហ្គុក ដឹងចរិត ក្មេងច្បាស់ដូចថ្ងៃ ប្រឹងងក់ងរ ក៏ព្រោះចង់ឲ្យគេលួងលោម តែ
មនុស្សដូច ចន ជុងហ្គុក មិនលួងហើយនិយាយឲ្យ
កាន់តែឆេះថែមទៀត។«ខ្ញុំ...ខ្ញុំខឹងហើយក៏អន់ចិត្ត»អ្នកណាខ្លះមិនខឹង?អ្នកណាខ្លះមិនអន់ចិត្ត? ពេលឭគេនិយាយថាខ្លួនជាមនុស្សមុខលុយ?
«ហឹុម!ខ្ញុំនិយាយលេងទេ កុំយកទុកក្នុងចិត្តអី សម្រាប់ឯងម្នាក់ទោះចង់បានប៉ុន្មានរយលានក៏ខ្ញុំឲ្យ
បាន»ជុងហ្គុក ដឹងខ្លួនថាលេងជ្រុលទើបប្រញាប់
លួងលោម ខ្លាចក្មេងកាន់តែតូចចិត្ត។សម្រាប់ ថេយ៉ុង
ម្នាក់គ្មានអ្វីដែល ចន ជុងហ្គុក ឲ្យមិនបានឡើយ សូម្បីតែជីវិត។«និយាយលេងពិតមែនហ្អ៎៎េស?»ដៃស្រឡូនរបស់
ថេយ៉ុង ស្រវាឱបក ជុងហ្គុក ហើយបន្តឹងដៃបន្ដិចដើម្បីឲ្យដើមទ្រូងខ្លួននិងខ្នងគេស្អិតរមួតប៉ះគ្នាកាន់តែស្និតស្នាល រួចលោមុខទៅខ្សឹបសួរក្បែរត្រចៀកគេស្រាលៗ។«ហឹុម»ជុងហ្គុក គ្រហឹមក្នុងដើមក បញ្ជាក់ថាគេមិន
បានកុហក គេពិតជានិយាយលេងលេងមែន គ្មាន
បំណងធ្វើឲ្យក្មេងខ្លះតូចចិត្ត តូចថ្លើមទេ។«យើងទៅៗ»ថេយ៉ុង ដាក់គូទអង្គុយលើរានកង់បាន
ស្រួលបួលវិញ ទើបប្រាប់ ជុងហ្គុក ឲ្យជិះចេញទៅ ព្រោះមេឃកំពុងតែងងឹតសន្សឹមៗហើយ បើមិនប្រញាប់ទៅ មេឃកាន់តែយប់ ច្បាស់ណាស់
នឹងកាន់តែលំបាក ព្រោះកង់គ្មានភ្លើងទេ។
YOU ARE READING
កែវភ្នែក ចន ជុងហ្គុក(ចប់)
Roman d'amourអូនគឺជាជីវិត ជាដង្ហើម ជាកែវភ្នែក ជាពិភពលោករបស់បង កូនឆ្កែ គីម ថេយ៉ុង!