🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៥២+៥៣

4.9K 224 0
                                    

១សប្ដាហ៍កន្លងផុតទៅ

រយៈពេលប្រាំពីរថ្ងៃមកនេះ ជុងហ្គុក មិនដែលបាន
សួរនាំ ថេយ៉ុង ពីរឿងនោះឡើយ ក៏ព្រោះតែជាប់រវល់
រៀងៗខ្លួន។ គេរវល់ធ្វើការ សឹងតែគ្មានពេលសម្រាក
ចំណែក ថេយ៉ុង ក៏ជាប់ប្រឡងស្ទើមិនមានសូម្បីតែពេលញាំុបាយផង ព្រោះតែលើកនេះ ជាការប្រឡង
ធំ មានរយៈពេលយូរ ត្រូវប្រឡងប្រកួតប្រជែងជាមួយ
ថ្នាក់ខ្លួនឯង ពេលដែលជាប់បានពិន្ទុច្រើនជាងគេក៏
ត្រូវប្រកួតជាមួយសិស្សពូកែថ្នាក់ដទៃម្ដង ព្រោះត្រូវ
ប្រកួតប្រជែងយកតំណែងសិស្សឆ្នើមប្រចាំសាលា
រៀនក្រុងសេអ៊ូលនៅបំណាច់ឆ្នាំ មុននឹងប្រឡង
បាក់ឌុប។

ថ្ងៃនេះជាថ្ងៃសៅរ៍ ជាថ្ងៃដែលការប្រឡងទាំងមូលត្រូវ
បានបញ្ចប់។ ពេលចេញពីបន្ទប់ប្រឡង អ្នកខ្លះក៏សួរ
នេះ សួរនោះគ្នា អ្នកខ្លះក៏រត់ទៅបើកមើលសៀវភៅរក
ចម្លើយត្រូវពិតប្រាកដ ឯខ្លះទៀតក៏ចេញមកវិញទាំង
មុខស្អុយ ព្រោះអាចស្មានដឹងពីលទ្ធផលដែលទទួល
បាននៅបីថ្ងៃក្រោយ ចំណែកក្មេងប្រុសតូចច្រឡឹង
ចង្កេះអង្ក្រង ភ្នែកធំមូលក្រឡង់ ត្រគាកសាយ មាត់
តូចច្រមិច ស្បែកសភ្លឺថ្លាឯនេះវិញ កំពុងតែដើរញញឹមទាំងសប្បាយចិត្តសំដៅទៅរកកង់ដែលខ្លួនតែងតែជិះមកសាលារៀនជារៀងរាល់ថ្ងៃ។



ភូមិគ្រឹះត្រកូលចន....

«អ្ហ៎៎ាយ...!!! ងឺតតតតត!!!»នៅមុខខ្លោងទ្វារភូមិគ្រឹះ
ត្រកូលចន មានឡានស្ព័រទំនើបស៊េរីចុងក្រោយបង្អស់
មួយគ្រឿង បានបើកសំដៅមករកក្មេងប្រុសតូចល្អិតម្នាក់ដែលកំពុងតែជិះកង់នៅតាមមាត់ផ្លូវ ធ្វើឲ្យអ្នក
ដែលត្រូវឡានបើកក្នុងល្បឿនលឿនស្លេវសំដៅមករកក៏ឈប់កង់ លើកដៃបិទជិតឈឹង រង់ចាំសេចក្ដីស្លាប់មកដល់ ប៉ុន្តែគ្មានបានស្លាប់នោះទេ ព្រោះម្ចាស់ឡាន
គ្រាន់តែបើកមកកៀកជិត មិនបានបុកឫធ្វើឲ្យមាន
របួសឡើយ។ គេនោះមានបំណងធ្វើបាបឲ្យភ័យបះ
សក់យ៉ាងច្បាស់ក្រឡែត។

«អ្ហឹក..ៗ»ថេយ៉ុង ស្រាប់តែយំភ្លាមៗទាំងមិនហ៊ានបើកដៃឲ្យឱកាសភ្នែកបានមើលមុខជនបង្កឡើយ ក៏
ព្រោះតែភ័យតក់ស្លុតខ្លាំងពេក មិនអាចធ្វើអ្វីបានក្រៅ
ពីឈរដាក់ជើងជ្រែងទូកកង់ ហើយយំ។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now