Part1
ពួកយើងជាមិត្តភក្តិនឹងគ្នាតាំងពីក្មេងមក មិនថាទៅណាមកណាមានអ្វីក៏ចែករំលែកជាមួយគ្នាទាំងអស់ ប៉ុន្តែហេតុអ្វីខ្ញុំមិនចង់ឲវានៅត្រឹមជាមិត្តភាព ខ្ញុំបានលួចស្រឡាញ់មិត្តភក្តិជិតស្និតបំផុតរបស់ខ្លួនយ៉ាងងប់ងល់មិនអាចងើបខ្លួនមកបាន។
ខ្ញុំឈ្មោះចន ជុងហ្គុក ជាមនុស្សដែលមានគ្រប់យ៉ាងលើកលែងតែរបស់ម្យ៉ាងគឺស្នេហា។ខ្ញុំមានមនុស្សម្នាក់ដែលបានលួចស្រឡាញ់ជាយូរមកហើយតាំងពីជំនាន់នៅរៀនរហូតមកដល់ពេលនេះ។
រំលឹកពីអតីតកាលគេម្នាក់នោះគឺគួរឲស្រឡាញ់ខ្លាំងណាស់មិនថាមើលពីជ្រុងណាទៅឡើយ។ខ្ញុំពិតជាចង់សារភាពពីចិត្តរបស់ខ្ញុំទៅកាន់គេ តែថ្ងៃដែលខ្ញុំត្រៀមខ្លួនដើម្បីសារភាពនោះបែរជាជួបរឿងរន្ធត់ចិត្តទៅវិញ។
« ជុងហ្គុក ចាប់ពីពេលនេះទៅយើងនឹង ប៊េកអ៊ុន ជាសង្សារនឹងគ្នាហើយ»
សម្តីមួយឃ្លាគេអាចនិយាយចេញមកបានទាំងសប្បាយរីករាយ តែគ្មាននរណាអាចយល់ពីចិត្តខ្ញុំនៅពេលនេះបានទេនៅថ្ងៃនោះខ្ញុំស្ទើរតែឆ្គួតទៅហើយ ហេតុអ្វីជាមិត្តសម្លាញ់ខ្លួនម្នាក់ទៀតបែបនេះបែរជាឲគេដើរមុនខ្ញុំមួយចំហានទៅវិញ។យ៉ាងណាដើមឡើយខ្ញុំគិតថាវាអាចនឹងមិនស្ថិតថេរទេរវាងពួកគេទាំងពីរប៉ុន្តែវាកាន់តែធ្ងន់ធ្ងរពួកគេសម្រេចចិត្តរៀបការជាមួយគ្នាបន្ទាប់ពីទាក់ទងគ្នាបានពីរឆ្នាំ។
[ខ្ញុំគ្មានសង្ឃឹមទៀតទេ...]
មនុស្សគ្រប់គ្នាបានចូលរួមនឹងកម្មវិធីអ៊ូអរនៃអាពាហ៍ពិពាហ៍នេះប៉ុន្តែសម្រាប់ខ្ញុំពិតជាឈឺចិត្តខ្លាំងណាស់ដែលឃើញមនុស្សដែលខ្ញុំលួចស្រឡាញ់រៀបការនឹងមិត្តភក្តិរបស់ខ្ញុំបែបនេះ។បន្ទាប់ពីពេលនោះមកខ្ញុំផ្តាច់ជ្ញាចិត្តយ៉ាងខ្លាំងដើម្បីបំភ្លេចមនុស្សដែលមានឈ្មោះផាក ជីមីន ចេញពីបេះដូងរបស់ខ្ញុំ។មកទល់ពេលនេះខ្ញុំនៅតែមិនអាចធ្វើបានដដែលតើគេដាក់ស្នេហ៍ខ្ញុំមែនទេទើបពិបាកដល់ថ្នាក់នេះធ្វើឲរាល់ថ្ងៃខ្ញុំត្រូវលាក់អារម្មណ៍ដែលខ្ញុំមានគ្រប់យ៉ាងចំពោះគេ។
YOU ARE READING
Short Novel(Sad Ending)
Short StoryShort Novel ដែរបញ្ចប់ទៅដោយអោយគ្រប់គ្នាត្រូវឈឺចាប់នឹងការបែកបាក់ បាត់បង់គ្នាជារៀងរហូត។