Part4
«ហ៊ឹក...បានហើយជុងលែងទៅ» កម្លោះតូចប្រញាប់យកដៃជូតទឹកភ្នែកចេញហើយប្រឹងចាប់ដៃរាងក្រាស់ឲប្រលែងខ្លួនចេញពីការឪបរបស់នាយ។
« ជីមីន »
«កុំនិយាយរឿងនេះទៀតឲសោះជាពិសេស នឹងមុខ ប៊េកអ៊ុន » រាងតូចសម្រួលអារម្មណ៍ងាកមកនិយាយប្រាប់រាងក្រាស់ទាំងមុខមាំ ហើយបង្វែរខ្លួនចង់ដើរចេញម្តងទៀត។
«ប៉ុន្តែគេនៅជាមួយឯងដោយសារទ្រព្យលោកផាក» គ្រាន់តែបានឮសម្តីបែបនេះចេញពីមាត់រាងក្រាស់ភ្លាម ជីមីន បាននៅឈរស្ងៀមទ្រឹងមួយសន្ទុះ។
«ហើយយ៉ាងម៉េច?» គេតបមកវិញដោយសម្លេងត្រជាក់ស្រេបគ្មានប្រតិកម្មអ្វីទាំងអស់ប្រៀបដូចជាគេបានដឹងហើយអំពីរឿងនេះ។
«ឯ-ឯងដឹងមែនទេមីន?» ឃើញបែបនេះ ជុងហ្គុក សួរបន្តទាំងញ័រមាត់ទទ្រើកគេដឹងហើយប៉ុន្តែក៏ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងបែបនេះហ្អេស?
«មែនហើយយើងដឹង អស់អ្វីត្រូវនិយាយហើយមែនទេអញ្ជឹងលាហើយ»
«...គេល្អជាងយើងត្រង់ណាផាក ជីមីន ហេតុអ្វីឯងត្រូវស្រឡាញ់គេទាំងដែលគេចូលមកជីវិតឯងដោយសារទ្រព្យមិនមែនក្តីស្រឡាញ់ ឯងធ្លាប់មានចិត្តស្រឡាញ់យើងខ្លះទេ!» ជុងហ្គុក ក្តាប់ដៃទាំងសងស្រែកគំហកខ្លាំងទាំងមិនសុខចិត្ត។
~ផាច់~
«ឯងកំពុងនិយាយស្អីចន ជុងហ្គុក! ប៊េកអ៊ុន ល្អជាងឯងត្រង់ថាគេក្លាហានសារភាពមកកាន់យើង គេអាចធ្វើឲយើងរីករាយស្របពេលតែមួយដែលឯងបានទុកយើងចោល គេអាចផ្តល់ក្តីសុខមកឲយើងបានមកបីឆ្នាំមកនេះគេមិនដែលឲយើងសម្រក់ទឹកភ្នែកចុះមកដូចជាឯង គេមិនដែលលួចលាក់មានស្រីប្រុសណាឲយើងឈឺនោះទេ អ្វីដែលគេធ្វើគឺតម្រូវតាមចិត្តរបស់យើង...ឯងនិយាយត្រូវគេចង់បានក្រុមហ៊ុនដែលលោកតាខំរកមកពីដៃទទេរហូតដល់ពេលនេះ ហើយយើងក៏ធ្លាប់ស្រឡាញ់ឯង ប៉ុន្តែតាំងពីរៀបការជាមួយ ប៊េកអ៊ុន មកមនុស្សដែលនៅក្នុងចិត្តយើងមានតែគេម្នាក់ប៉ុណ្ណោះ...មិន-មែន-ជា-រូប-ឯង» ជីមីន ស្ទុះទៅទះកំផ្លៀងរាងក្រាស់មួយទំហឹងដៃរបស់ខ្លួនរួចគំហកទៅវិញមួយខ្សែសឹងតែមិនដកដង្ហើមនឹងសង្កត់សម្លេងខ្លាំងនៅចុងប្រយោគ។
YOU ARE READING
Short Novel(Sad Ending)
Short StoryShort Novel ដែរបញ្ចប់ទៅដោយអោយគ្រប់គ្នាត្រូវឈឺចាប់នឹងការបែកបាក់ បាត់បង់គ្នាជារៀងរហូត។