~ភាគបញ្ចប់~
...មន្ទីរពេទ្យ...
«ហេតុអ្វីវាជិតមួយខែហើយនៅតែមិនមានអ្នកបរិច្ចាគទៀតហ្អេស?» ប៊េកអ៊ុន ឈរជ្រាត់ដៃទៅលើតុគ្រូពេទ្យរៀងតម្លើងសម្លេងបន្តិច។
«សូមទោសលោកប៉ុន្តែពិតជាគ្មានអ្នកព្រមបរិច្ចាគពិតមែន»
នាយទម្លាក់ខ្លួនអង្គុយនៅលើកៅអីមួយទំហឹងធ្មឹងនិយាយអ្វីលែងចេញ គ្មានអញ្ជឹងហ្អេស...សភាពរបស់ប្រពន្ធគេកាន់តែយ៉ាប់ទៅហើយមិនសល់ទៀតទេ។
ប៊េកអ៊ុន នឹកស្រមៃដល់ពេលវេលាផ្អែមល្ហែមរវាងគេនឹងរាងតូច ទឹកភ្នែកក៏ហូរមកដោយឯកឯង រាងកាយ ផ្ទៃមុខ ដងខ្លួនរបស់រាងតូចដែលធ្លាប់តែស្រស់ស្អាតនឹងសុខភាពល្អ ពេលនេះក៏ប្រែទៅជាស្លេកស្លាំងខ្លួនប្រាណស្អប់រហូតឃើញដល់ឆ្អឹងជំនឺទៅហើយគេពិតជាមិនអាចទ្រាំមើលបែបនេះបានទេ។
«លោកគួរតែធ្វើចិត្តឲហើយ...» លោកគ្រូពេទ្យពោលបានតែពិននេះក៏ត្រូវ ប៊េកអ៊ុន និយាយកាត់។
«លោកគ្រូពេទ្យ!» នាយងើបមុខឡើងដោយខ្សែភ្នែកប្រាកដប្រជាសម្លឹងមើលទៅអ្នកម្ខាងទៀតទាំងមុខមាំ។
........
...ផ្ទះត្រកូលចន...
រាងក្រាស់កំពុងតែអង្គុយផឹកទឹកដោះគោរបស់ខ្លួនអានកាសែតបន្ទាប់ពីសម្រាកពីការងារមួយថ្ងៃ។នាយបានបើកទូរទស្សន៍ចោលចំណែកភ្លែកចោលមើលទៅកាសែតដែរនៅនឹងដៃខ្លួនទៅវិញ។"ពត៌មានក្តៅ...លោកលី ថេស៉ុង នឹងអ្នកស្រីលី ឆានវ៉ុល ពេលនេះត្រូវបានប៉ូលីសឃាត់ខ្លួនហើយសម្រេចដាក់ពន្ធនាគារតែម្តងដោយមានភស្តុតាងគ្រប់គ្រាន់ពីបទធ្វើឃាតសម្លាប់មនុស្ស"
«ស្អីគេ!» ជុងហ្គុក ដាក់ក្រដាសកាសែតចុះចាប់អារម្មណ៍មើលទៅទូរទស្សន៍វិញបើកភ្នែកទាំងភ្ញាក់ផ្អើលព្រោះតែបានឮឈ្មោះប៉ាម៉ាក់របស់ ប៊េកអ៊ុន ជាឃាតករ។
"តាមអ្វីដែលផ្តល់មកឃាតករទាំងពីរបានជួលឲគ្រូពេទ្យដើម្បីធ្វើឲជនរងគ្រោះខ្សោយបន្តិចម្តងៗរហូតដាច់សរសៃឈាមស្លាប់ដែលជនរងគ្រោះគឺម្ចាស់សម្ព័ន្ធផាកទាំងមូល ផាក ដាលប៊្យុល ដែលទើបនឹងចែកឋានមិនបានប៉ុន្មានខែនោះ"
ESTÁS LEYENDO
Short Novel(Sad Ending)
Historia CortaShort Novel ដែរបញ្ចប់ទៅដោយអោយគ្រប់គ្នាត្រូវឈឺចាប់នឹងការបែកបាក់ បាត់បង់គ្នាជារៀងរហូត។