Part2
បញ្ចប់ពិធីបុណ្យសពរបស់លោកតា ជីមីន រួចរាល់អស់ហើយ ជុងហ្គុក បានជូនគេត្រឡប់មកវិញដោយផ្ទាល់ព្រោះតែមិនទុកចិត្ត។
«បន្ទាប់ពីនេះទៅមានរឿងអ្វីមករកយើងណាមីនមិនថារឿងអ្វីឡើយ លោកតាឯងផ្តាំយើងហើយបើពិបាកចិត្តកុំលាក់ទុក» ឡានបានបើកមកដល់ខាងមុខផ្ទះប៉ុន្តែរាងតូចមិនទាន់ចង់ចុះទើបរាងក្រាស់និយាយឡើងព្រមទាំងយកដៃអង្អែលសក់អ្នកម្ខាងទៀតថ្នមៗ។
«គាត់លាក់បាំងជំងឺពីយើងមករហូតមែនទេ?»
«...មែន គាត់ខ្លាចឯងបារម្ភទើបលាក់វាមករហូត គាត់ចង់ឃើញឯងសប្បាយរីករាយមិនមែនយំសោកបែបនេះទេបើគាត់ឃើញឯងបែបនេះគាត់ប្រាកដជាទៅដោយមិនអស់ចិត្តហើយ» នាយស្ងាត់មាត់បន្តិចទើបសម្រេចចិត្តឆ្លើយប្រាប់ទៅកាន់រាងតូចតាមសម្តីដែលលោកតា ជីមីន ធ្លាប់និយាយជាមួយគ្នា។
«យើងចូលទៅក្នុងផ្ទះហើយ» ជីមីន មិនបាននិយាយពីរឿងនេះទៀតរួចបើកទ្វាចុះពីឡានដើរចូលទៅក្នុងរបងផ្ទះរបស់ខ្លួនបាត់។ចំណែក ជុងហ្គុក នាយបានសម្លឹងមើលទៅផ្ទះរបស់រាងតូចមួយសន្ទុះសិនទើបដាច់ចិត្តបើកចេញទៅ។
........
សម្លឹងជើងរបស់បុរសមាឌធំបន្លើឡើងបន្តិចម្តងៗហើយបើកទ្វាបន្ទប់របស់ខ្លួននឹងបើកភ្លើងក៏បង្ហាញឲឃើញកាយតូចរាងច្រឡឹងកំពុងអង្គុយឪបជង្គង់តែម្នាក់ឯងមិនដឹងថាតាំងពីពេលណាមកជាមួយទឹកមុខក្រៀមក្រំ។«មីនហេតុអ្វីអូនមិនទាន់គេងវាយប់ហើយ?» នាយជាប្តីបានដាក់កាបូបធ្វើការខ្លួនចេញទៅម្ខាងហើយឡើងទៅលើគ្រែក្បែររាងតូច។
«អូនគេងមិនលក់ទេ»
«អូនអន់ចិត្តនឹងបងមែនទេ បងសុំទោសដែលមិនបានចូលរួមបុណ្យសពលោកតាក្មេកព្រោះតែការងារ តែអូនគួរតែគេងឲបានច្រើនណាកុំឲសុខភាពចុះខ្សោយ» ប៊េកអ៊ុន បានពោលឡើងដោយកែវភ្នែកស្រទន់ព្រមទាំងយកអង្អែលថ្ពាល់ទន់ៗរាងតូចថ្នមៗ។
«អូនមិនបានអន់ចិត្តនឹងបងទេអ៊ុន...តែអូនអន់ចិត្តនឹកលោកតាដែលគាត់លាក់បាំងជំងឺនឹងអូនតាំងពីដើមមកទើបអូនមិនអាចមើលថែគាត់បានដិតដល់» គេនិយាយប្រាប់អ្នកជាប្តីដោយសម្លេងខ្សោះដូចជាគ្មានកម្លាំងក្នុងខ្លួន បើដឹងថាលោកតាខ្លួនមានជំងឺតាំងពីយូរម្ល៉េះគេនឹងយកចិត្តទុកដាក់ទៅលើគាត់ឲកាន់តែខ្លាំងហើយ។
KAMU SEDANG MEMBACA
Short Novel(Sad Ending)
Cerita PendekShort Novel ដែរបញ្ចប់ទៅដោយអោយគ្រប់គ្នាត្រូវឈឺចាប់នឹងការបែកបាក់ បាត់បង់គ្នាជារៀងរហូត។