លះបង់🥀 (Vhope)

325 18 0
                                    

Part2/3

ផ្ទះបាក់បែក~~

Tae:<អូនប្រហែលជាហត់ហើយមែនទេ??>

Jhope:<មិនអីទេ ខ្ញុំម្ចាស់ក៏មិនបានទៅធ្វើអីដែរ>

Tae:<Hobi!!!>រាងតូចសម្លឹងមើលមុខរាងក្រាស់ពេលដែរគេចាប់ដៃរបស់ខ្លួន

Tae:<ពួកយើងនឹងប្រើជីវិតជាមនុស្សធម្មតា ពេលនេះបងមិនមែនព្រះអង្គម្ចាស់អីទៀតទេអូនកុំហៅបងបែបនេះអី>រាងតូចមិនមាត់តែងក់ក្បាលជំនួស

Tae:<ពួកយើងចេញឆ្ងាយពីអាណាចក្របិតាហើយគាត់នឹងមិនរកពួកយើងឃើញទេ Hobi អូនរៀបការនឹងបងទៅ>

Jhope:<ថា...ថាមិច!!>ភ្ញាក់ផ្អើលគេមិនដែរនឹកទេថានឹងបានឮពាក្យនេះចេញពីមាត់រាងក្រាស់

Tae:<អូនមិនចង់រៀបការជាមួយបងទេមែនទេ>

Jhope:<មិនមែនបែបនេះទេ អូនគ្រាន់តែភ្ញាក់ផ្អើលតែប៉ុណ្ណោះ>

Tae:<បើអូនព្រមរៀបការនឹងបងមានមេឃដីជាសាក្សី ទោះមានរឿងអីក៏បងមិនចោលអូនទេ បងនឹងការពារអូនរហូតដល់ជីវិតចុងក្រោយរបស់បង>

Jhope:<កុំនិយាយបែបនេះអី ទោះបងមិនការពារអូនសុំត្រឹមនៅក្បែរបងក៏អូនអស់ចិត្តដែរ>

Tae:<បងស្រលាញ់អូន>យករាងតូចបងអោបចាប់ទ្រូងរបស់ខ្លួន

Jhope:<បើអាចអូននឹងមិនឲបងចាកចោលអូនទេ>

Tae:<បងមិចនឹងអាចទៅចោលអូនបានទៅ បងដើរដល់ចំណុចនេះព្រោះអូនបងនឹងមិនដើរថយក្រោយទេ>ចាប់រាងតូចឲនៅទល់មុខខ្លួនហើយនិយាយយ៉ាងមុឺងមាត់

Jhope:<អឹម..អូនដឹងហើយ>ងក់ក្បាលទាំងស្នាមញញឹមនឹងក្តីរំភើប

គិតទៅវាកន្លងផុតមករយៈពេល1ខែហើយដែរ Taehyung បានរត់ចេញពីរាជវាំងរបស់ខ្លួនមកប្រើជាជីវិតបែបសាមញ្ញជាមួយមនុស្សដែរខ្លួនស្រលាញ់។ក្នុងវាលស្រែចម្ការមួយដែរនៅជិតភ្នំដែរមានកូនដំណាំតូចៗទើបតែលូតលាស់ចេញមក។

Jhope:<Tae!!> Jhope ស្រែកហៅរាងក្រាស់ពីចម្ងាយរាងក្រាស់ដែរកំពុងតែធ្វើចម្ការនោះងាកទៅឃើញថាប្រពន្ធខ្លួនកំពុងតែដើរសម្តៅមកជាមួយនឹងកន្រ្តក់អាហារខ្លះសម្រាប់គេ។

Tae:<ថ្ងៃនេះអូនមកលឿនម្ល៉េស?> រាងក្រាស់ទម្លាក់របស់របរធ្វើដំណាំរបស់ខ្លួនចោលសិនហើយក៏ដើរទៅជិតប្រពន្ធវិញនេងលាងសម្អាតដៃឲស្អាតដូចគ្នា។

Jhope:<ព្រោះអូនធ្វើម្ហូបហើយលឿនជាងរាល់ដងមិនចង់ទុកឲត្រជាក់ទើបយកមកឲបងឆាប់បែបនេះថ្ងៃនេះអូនធ្វើម្ហូបបានប៉ុន្មានមុខដែរបងឆាប់ញុំាទៅ> រាងតូចនិយាយព្រមទាំងយកប្រអប់អាហារចេញមកដាក់នឹងមុខរាងក្រាស់។

Tae:<របស់ដែរអូនធ្វើឆ្ងាញ់គ្រប់យ៉ាង> រាងក្រាស់ដោសអាហារដាក់ចូលមាត់ហើយពោលឡើងទាំងសប្បាយចិត្តមានកម្លាំងធ្វើការវិញបន្ទាប់ពីបានញុំាម្ហូបរបស់ប្រពន្ធហើយ។

Jhope:<ញុំាឲច្រើនទៅចឹង...មែនហើយដំបូងបងប្រមូលផលវាឬនៅព្រឹកមិញអ្នកដែរនៅផ្សារគាត់ចង់បានដំឡូងបារាំងរបស់យើង>

Tae:<អឹម...វាមានត្រឹមពីរកន្ត្រក់ទេដឹងអាផ្សេងទៀតមិនទាន់បញ្ចេញផលផង> រាងក្រាស់និយាយទាំងមាត់កំពុងទំពាបាយ

Jhope:<មិនអីទេព្រឹកស្អែកយកវាទៅជាមួយអូន> Taehyungងក់ក្បាលហើយបន្តញុំាអាហារដើម្បីបំពេញក្រពេះមុននឹងទៅស្រោចទឹកដំណាំវិញ។

...អាណាចក្រDeka...
ក្នុងអាណាចក្រដ៏ធំមួយនេះនៃក្រឡាបន្ទំរបស់ព្រះរាជបុត្រmarkដែរកំពុងអង្គុយនៅលើកៅអីរបស់ខ្លួនរងចាំស្តាប់ការបកស្រាយរបស់កូនចៅ។

Mark:<ដំណឹងគេយ៉ាងម៉េចហើយ>

<ព្រះរាជទាយាទនឹងក្មេងម្នាក់នោះគឺនៅអាណាចក្រមួយទៀតនៃភាគខាងត្បូងព្រះអង្គពួកគេទាំងពីរអ្នកបានប្រកបរបរដាំដំណាំបន្តិចបន្តួចយកធ្វើជាប្រាក់កម្រៃ>

Mark:<មិនអីទេយើងយល់ហើយរៀបចំទ័ពទៅរកវាឲបានឆាប់មុននឹងដំណឹងដឹងឮទៅដល់ព្រះបិតាយើងចង់កម្ចាត់គេ> កែវភ្នែកកំណាចសម្លឹងមើលទៅខាងក្រៅនិយាយឡើងដោយគ្មានចិត្តស្រណោះសូម្បីតែ ថេយ៉ុង ជាប្អូនបង្កើតរបស់នាយក៏ដោយ។

Short Novel(Sad Ending)Tempat cerita menjadi hidup. Temukan sekarang