🥀គួរតែជាបង🥀 {Jikook}(5)

212 22 0
                                    

Part5

     «ទ្រាំ...អូនទ្រាំសិនបងជូនទៅមន្ទីរពេទ្យ» មិនចាំយូរនាយបានឡើកបីប្រពន្ធចុះទៅយ៉ាងលឿនបើកឡានសម្តៅទៅមន្ទីរពេទ្យ។

     «ប៊េក...ប៊េកអ៊ុន» កំឡុងពេលដែលធ្វើដំណើរចេញមក ជីមីន បានហើបមាត់ព្យាយាមនិយាយជាមួយអ្នកជាប្តី។

     «អូនកើតអីហេតុអ្វីមិនប្រាប់បងឲបានដឹងមីន» នាយគំហកឡើងទាំងចិត្តខឹងឡាយលំនឹងការព្រួយបារម្ភបញ្ជូលគ្នា ខឹងចិត្តដែលប្រពន្ធមិនប្រាប់រឿងធំបែបនេះមកកាន់ខ្លួន។

     «អូនមិនដឹងដូចគ្នា ហេតុអ្វីអូនក្លាយទៅជាបែបនេះ ប៊េកអ៊ុន ហ៊ឹកអូនឈឺ» គេពោលឡើងទាំងទឹកភ្នែកពិបាកក្នុងខ្លួនកាន់តែខ្លាំងសម្លេងកាន់តែចុះខ្សោយសឹងតែគ្មានកម្លាំងនិយាយបន្ត។

     «មិនអីទេៗជិតដល់ហើយៗ» ប៊េកអ៊ុន យកដៃម្ខាងកាន់ចង្កូតឡាននឹងម្ខាងទៀតលូកទៅចាប់ដៃប្រពន្ធជាប់ព្យាយាមពង្រឹងស្មារតីផ្តោតលើការបើកបរមិនឲចិត្តភ័យកាន់តែខ្លាំង។

     «អ៊ុនអូន...អូនអាចស្លាប់ដែរទេ?»

     «អូនកំពុងតែនិយាយស្អីនឹងមីនគ្មានរឿងបែបនេះកើតឡើងទេ បងមិនឲវាកើតឡើងជាដាច់ខាត» ឮរាងតូចនិយាយបែបនេះនាយងាកមើលទៅប្រពន្ធហើយស្រែកលាន់ឮពេញក្នុងឡាន។

     "..." ជីមីន ឈប់មាត់ងាកក្បាលទៅខ្ទប់នឹងទ្វាឡានបែកញើសជោគថ្ងាសក្នុងខ្លួនក្តៅដូចជាភ្លើងឆេះតែក៏ទ្រាំរហូត ប៊េកអ៊ុន មកដល់មន្ទីរពេទ្យ។

     ~មន្ទីរពេទ្យ~

     «លោកគ្រូពេទ្យ» នាយបានបើកឡានទៅទីធ្លាខាងក្នុងទាំងគ្មានការអនុញ្ញាតរួចប្រញាប់ចេញពីឡានស្រែករកជំនួយពីគ្រូពេទ្យ។

     «...ឲលឿនឡើងនាំអ្នកជំងឺចូលបន្ទប់សង្គ្រោះបន្ទាន់» មានគ្រូពេទ្យជាច្រើនអ្នករត់ឃ្នាស់ខ្នែងមកជួយលើរាងតូចមកដាក់គ្រែអ្នកជំងឺហើយអូសចូលទៅកាន់បន្ទប់សង្គ្រោះបន្ទាន់។

     «ក្រែង-ក្រែងបងចង់បានទ្រព្យសម្បត្តិអូនមែនទេ? បើអូនស្លាប់ពួកវាក៏ស្ថិតក្រោមឈ្មោះបង ប៊េកអ៊ុន » មិននឹងចូលទៅ ជីមីន បានចាប់ខ្ញាំដៃ ប៊េកអ៊ុន ហើយនិយាយប្រយោគនេះឡើងមក។

Short Novel(Sad Ending)Where stories live. Discover now