🥀គួរតែជាបង🥀 {Jikook}(3)

177 19 0
                                    

Part3

     បន្ទាប់ពីបញ្ចប់ការនិយាយគ្នាពីលើកមុនហើយ ជុងហ្គុក មិនសូវមករកខ្ញុំដូចកាលពីមុនឡើយធ្វើឲក្នុងចិត្តរបស់ខ្ញុំមិនស្រនុកសោះ។ ចំណែក ប៊េកអ៊ុន ក្រោយពីបានគ្រប់គ្រងក្រុមហ៊ុនជំនួសខ្ញុំហើយគាត់កាន់តែរវល់ជាងមុនទៅទៀតព្រោះត្រូវមើលថែក្រុមហ៊ុនដល់ទៅពីរក្នុងពេលតែមួយ។

     មានរយៈពេលយូរប៉ុណ្ណាហើយដែល ជុងហ្គុក តែងតែគេចមុខមិនចង់ជួបខ្ញុំ!ហេតុអ្វីសុខគេប្រើអាកប្បកិរិយាបែបនេះមកកាន់ខ្ញុំក្រែងពួកយើងជាមិត្តនឹងគ្នាតាំងពីក្មេងមែនទេ?គេធ្វើបែបនេះកាន់តែឲខ្ញុំមានអារម្មណ៍ថារូបគេកាន់តែឃ្លាតឆ្ងាយចេញពីគ្នាខ្លាំងទៅៗហើយ។

     កាយតូចឈរនៅមាត់បង្អួចក្នុងបន្ទប់របស់ខ្លួនបន្ទាប់ពីក្រោកពីដំណេកហើយក្នុងចិត្តមិនដឹងថាកំពុងតែគិតពីរឿងអ្វីខ្លះ។

     «វាផុតទៅ២ខែហើយឯងមិនព្រមជួបខ្ញុំសោះធ្វើដូចជាកាលពីមុនចន ជុងហ្គុក ឯងចង់យ៉ាងម៉េចទៀតហើយ!» ដៃតូចខ្ញាំងក្រណាត់វាំងននយ៉ាងណែនទាំងទឹកមុខរបស់គេកាន់តែស្លេកស្លាំងទៅៗដូចជាគ្មានឃើញប្រសើរឡើងសោះក្នុងពេល២ខែមកនេះ។ប៉ុន្តែ ជីមីន ដូចជាមិនខ្វល់ពីសុខភាពខ្លួនឯងសោះនៅតែបន្តខ្វាយខ្វល់រឿងរវាងគេនឹង ជុងហ្គុក ទៅវិញ។

     ...ស្រមៃ...

     « ជុងហ្គុក...» សម្លេងស្រែកពីចម្ងាយរបស់រាងតូចលាន់យ៉ាងឮទាំងមិនខ្វល់ថាវាជាទីធ្លាសាលាមានសិស្សច្រើនណាស់ប៉ុណ្ណាកំពុងតែដើរកាត់ចុះឡើង។

     «ឯងហ៊ានមកចោលយើងផងហ្អេស!» រត់មកដល់គេបានហក់ទៅគៀបករាងក្រាស់តាមអ្វីដែលមិត្តជិតស្និតលេងសើចជាមួយគ្នា។

     «Yahh...អ្នកណាជាអ្នកឲឯងគេងទ្រម៉ក់ក្នុងថ្នាក់នោះចេញពីក្បាលយើងភ្លាមបើមិនចង់ត្រូវមីន» នាយនិយាយព្រមទាំងព្យាយាមដកដៃរបស់រាងតូចចេញប៉ុន្តែអ្នកម្ខាងទៀតតោងស្អិតដូចតុកែតែម្តងមិនព្រមលែងសោះ។

     «អត់ចង់»

     «ឯងចង់បានអ្វីពីយើងនៀក យើងហត់នឹងរើណាស់វើយ» នៅពេលរាងតូចមិនព្រមលែងបែបនេះទើប ជុងហ្គុក ឈប់រើនៅស្ងៀមសួរទៅមិត្តពីបំណងវិញម្តង។

Short Novel(Sad Ending)Where stories live. Discover now